គណៈគ្រប់គ្រងក្រុមហ៊ុន មូលបត្រ ភីភី លីង ចូលរួមពិធីអបអរសាទរទិវាបុណ្យជាតិបារាំងនៅ Factory Phnom Penh
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ គឺជារាត្រីថ្ងៃសុក្រដ៏ពិសេសមួយសម្រាប់គណៈគ្រប់គ្រងក្រុមហ៊ុន មូលបត្រ ភីភី លីង ដោយពួកគាត់បានចូលរួមក្នុងកម្មវិធីជប់លៀងនាឱកាសអបអរសាទរទិវាបុណ្យជាតិបារាំង ដែលត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឆ្នាំនេះ កម្មវិធីអបអរសាទរត្រូវបានធ្វើឡើងនៅ Factory Phnom Penh និងបានស្វាគមន៍ភ្ញៀវកិត្ដិយសយ៉ាងច្រើនកុះករ ដែលធ្វើឱ្យឱកាសជួបជុំនេះក្លាយជាវេទិកាដ៏អស្ចារ្យមួយសម្រាប់អ្នកចូលរួមទាំងអស់រីករាយនឹងពេលវេលាពិសេសៗជាមួយគ្នា បង្កើតទំនាក់ទំនងថ្មីៗ ចែករំលែកឱកាសវិនិយោគនានា និងសកម្មភាពជាច្រើនទៀត។
ពីក្រុមហ៊ុន មូលបត្រ ភីភី លីង របស់យើង វត្តមានចូលរួមមានដូចជា៖ លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាល លោក Naoto Arase ដែលជាប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងលោក ឈា ឆាយហេង ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ។ ពួកគាត់ទាំងអស់គ្នាបាននិយាយថា កម្មវិធីនេះពិតជាអស្ចារ្យណាស់។
នៅចុងបញ្ចប់នៃកម្មវិធី អ្នកចូលរួមទាំងអស់ទទួលបានពេលវេលាដ៏មានតម្លៃរួមគ្នា ជាពិសេសជាមួយនឹងបរិយាកាសនៃពិធីជប់លៀង អាហារនិងភេសជ្ជៈយ៉ាងសម្បូរបែប ការរាំកម្សាន្ដជាមួយ DJ Chaman និងការអបអរសាទរដល់ទិវាបុណ្យជាតិនៃប្រទេសបារាំងផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Guinguette de la Fête Nationale-Phnom Penh តាមរយៈតំណភ្ជាប់ខាងក្រោម។
https://www.facebook.com/events/s/guinguette-de-la-fete-national/751918832894948/
ប្រភពរូបភាពពី https://www.facebook.com/ccifc/