ចាប់ផ្តើមដំណើរជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនចុះបញ្ជីណាមួយនៅក្នុងផ្សារមូលបត្រកម្ពុជា!
តាមរយៈការបង្កើនផលប័ត្រវិនិយោគនៅក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ឥឡូវនេះ លោកអ្នកអាចក្លាយជាម្ចាស់ភាគហ៊ុន និងទទួលបានអត្ថប្រយោជន៍ពីភាពរីកចម្រើនរបស់ក្រុមហ៊ុនណាមួយ ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ជាមួយនឹងប្រតិបត្តិការជួញដូរប្រកបដោយសុវត្ថិភាព និងតម្លាភាព។ បើកគណនីជួញដូរ និងចាប់ផ្តើមដំណើរវិនិយោគរបស់លោកអ្នកឥឡូវនេះ!
យើងមានគោលដៅជួយដល់អាជីវកម្មក្នុងស្រុក និងក្រុមហ៊ុនបរទេស ឱ្យទទួលបានការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីសម្រេចបាននូវការបង្កើនដើមទុន និងកិត្ដិនាម!
ក្រុមអ្នកជំនាញរបស់យើងដែលទទួលបានគុណវុឌ្ឍិសម្រាប់ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ នឹងជួយម្ចាស់ក្រុមហ៊ុនអាជីវកម្មក្នុងការចងក្រងរាល់ឯកសារសាជីវកម្ម និងការពិគ្រោះយោបល់យ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីសម្របសម្រួលឱ្យក្រុមហ៊ុនសក្ដានុពលទាំងអស់ទទួលបានការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាដោយជោគជ័យ សម្រាប់ភាពរីកចម្រើនបន្តទៅមុខ។ ទាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំនៅថ្ងៃនេះ ដើម្បីឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែល្អប្រសើរ!
ឥឡូវនេះ ការវិនិយោគហិរញ្ញវត្ថុរបស់លោកអ្នកកាន់តែងាយស្រួល សុវត្ថិភាព និងចម្រុះជាមួយ ភីភី លីង ស៊ីឃ្យួរឹធី!
ក្នុងនាមជាអតិថិជនរបស់ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី លោកអ្នកនឹងទទួលបាននូវទំនុកចិត្ដ និងភាពជឿជាក់ ព្រោះយើងគឺជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដែលមានកម្រិតវិជ្ជាជីវៈល្អបំផុត ប្រតិបត្ដិការជួញដូរប្រកបដោយតម្លាភាព ឧបករណ៍ហិរញ្ញវត្ថុសកលជាច្រើននៅលើកម្មវិធីជួញដូរលំដាប់ថ្នាក់ពិភពលោក និងការប្រឹក្សាយោបល់យ៉ាងជំនាញ។ បើកគណនីជួញដូរឥឡូវនេះ ដើម្បីចាប់យកឱកាសមាសក្នុងការជួញដូរ!
អំពីយើង
ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ឯ.ក ទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ អាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ និងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ ដែលត្រូវបានអនុម័ត និងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។
សាររបស់ថ្នាក់ដឹកនាំ
យើងមានមោទកភាពដែលបានក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយបំផុត ដោយបន្តចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឱ្យប្រជាជនខ្មែរ ជាពិសេសវិនិយោគិន និងអ្នកជួញដូរនូវឱកាសវិនិយោគមាស បទពិសោធន៍និងជំនាញល្អប្រសើរ សេវាកម្មអតិថិជនល្អឥតខ្ចោះ និងទំនួលខុសត្រូវសង្គមខ្ពស់។
ទស្សនវិស័យ
យើងបានអភិវឌ្ឍខ្លួនក្នុងនាមជាមាគ៌ាដ៏ល្អឥតខ្ចោះឆ្ពោះទៅកាន់ភាពជោគជ័យនៃអនាគតហិរញ្ញវត្ថុរបស់លោកអ្នក ដោយផ្ដល់ជូននូវសេវាកម្មដែលមានគុណភាពល្អបំផុត តាមរយៈដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងបច្ចេកវិទ្យាទំនើប ដែលត្រូវបានប្រើប្រាស់ក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោក។
បេសកកម្ម
យើងមានបេសកកម្មក្នុងការពង្រឹងចំណេះដឹង និងជំនាញវិនិយោគដល់អតិថិជន ដើម្បីលើកកម្ពស់ឱកាសវិនិយោគ និងបង្ហាញពីការចូលរួមកាន់តែច្រើនដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការអប់រំ ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ កម្មវិធីជួញដូរប្រកបដោយទំនុកចិត្ត ការវិភាគព័ត៌មានទីផ្សារដែលមានស្ដង់ដារខ្ពស់ និងការជូនដំណឹងអំពីទីផ្សារទាន់ពេលវេលា។
ហេតុអ្វីត្រូវចាប់ផ្តើមបង្កើនសេរីភាពហិរញ្ញវត្ថុរបស់លោកអ្នកជាមួយ ភីភី លីង ស៊ីឃ្យួរឹធី?
យើងមានមោទកភាពក្នុងនាមជាក្រុមហ៊ុនដែលអាចផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយបំផុតនៅកម្ពុជា ដើម្បីជួយឱ្យអតិថិជនសម្រេចបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុ ពីព្រោះយើងមាន៖
អាជ្ញាបណ្ណសេវាហិរញ្ញវត្ថុច្រើនជាងគេនៅកម្ពុជា
អ្នកជំនាញដែលត្រូវបានទទួលស្គាល់គុណវុឌ្ឍិ
ការប្តេជ្ញាចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ
សេវាកម្មអតិថិជនប្រកបដោយវិជ្ជាជីវៈខ្ពស់ និងច្រើនភាសា
កម្មវិធីជួញដូរលំដាប់ថ្នាក់ពិភពលោក
សុខភាពហិរញ្ញវត្ថុរឹងមាំ និងសុវត្ថិភាពដើមទុនអតិថិជនខ្ពស់
សកម្មភាពក្រុមហ៊ុន
អាជ្ញាបណ្ណរបស់យើង
ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
តើលោកអ្នកកំពុងមានបំណងវិនិយោគមូលបត្រ (ភាគហ៊ុន) នៅក្នុងផ្សារមូលបត្រកម្ពុជាមែនទេ? សូមទាក់ទងមកអ្នកជំនាញរបស់យើង ដើម្បីប្រឹក្សាអំពីការវិនិយោគមូលបត្រនៅកម្ពុជា!
ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ
តើក្រុមហ៊ុនរបស់លោកអ្នកកំពុងមានបំណងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាមែនទេ? សូមណាត់ជួបជាមួយក្រុមប្រឹក្សាយោបល់ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់របស់យើងឥឡូវនេះ!
ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
តើលោកអ្នកកំពុងស្វែងរកក្រុមហ៊ុនឈ្មួញជើងសាដើម្បីវិនិយោគលើផលិតផលហិរញ្ញវត្ថុមែនទេ? ចាប់ផ្តើមគោលដៅរបស់លោកអ្នកជាមួយការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ!