ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ

​ចាប់ផ្តើម​ដំណើរ​ជា​ម្ចាស់​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ចុះបញ្ជី​ណាមួយ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា!

​តាមរយៈ​ការ​បង្កើន​ផល​ប័ត្រ​វិនិយោគ​នៅ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​លោកអ្នក​អាច​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ ​និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ណាមួយ​ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​ជាមួយនឹង​ប្រតិបត្តិការ​ជួញ​ដូរ​ប្រកបដោយ​សុវត្ថិភាព​ ​និង​តម្លា​ភាព។​ ​បើក​គណនី​ជួញ​ដូរ​ ​និង​ចាប់ផ្តើម​ដំណើរ​វិនិយោគ​របស់​លោកអ្នក​ឥឡូវនេះ!

​ជាមួយនឹង​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​របស់យើង​ដែល​មានការ​ទទួលស្គាល់​ពី​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (ន​.​ម​.​ក) ​និង​ក្នុងនាម​ជា​សមាជិក​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​ (ផ​.​ម​.​ក) ​យើង​នៅ​ទីនេះ​ដើម្បី​ភ្ជាប់​លោកអ្នក​ទៅ​នឹង​ការ​វិនិយោគ​មូលបត្រ​ ​និង​ជួយ​អ្នក​ឱ្យ​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ណាមួយ​នៅ​ ​ផ​.​ម​.​ក។​ ​ស្វែងយល់​បន្ថែម​អំពី​វិធី​ដែល​យើង​អាច​ជួយ​លោកអ្នក​តាមរយៈ​ជំនាញ​របស់យើង។

ទិន្នន័យទីផ្សារ
ភាគហ៊ុន ថ្លៃបច្ចុប្បន្ន បំរែបំរួល %បំរែបំរួល

មើល​បន្ថែម 

ថ្ងៃ​ទី

សន្ទស្សន៍ ផ.ម.ក.
ថ្ងៃខែ តម្លៃ បំរែបំរួល %បំរែបំរួល

មើល​បន្ថែម 

ថ្ងៃ​ទី

​ជាមួយនឹង​ទី​ផ្សារ​មូលបត្រ​ ​លោកអ្នក​អាច​តាមដាន​បំរែបំរួល​តម្លៃ​ទី​ផ្សារ​ក្នុង​ពេលវេលា​ជាក់ស្ដែង​ ​ដែល​ផ្តល់​ឱ្យ​លោកអ្នក​នូវ​ព័ត៌មាន​បន្ថែម​ ​ដើម្បី​កំណត់​និន្នាការ​ទី​ផ្សារ​ ​និង​ចាប់​យក​ឱកាស​ចំណេញ​ពី​ទី​ផ្សារ។​

​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ជួយ​ឱ្យ​លោកអ្នក​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​នានា​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ​យើង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្តល់​ជូន​នូវ​អ្វី​ដែល​អ្នក​ត្រូវការ​ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ។​ ​ស្វែងយល់​ពី​សេវាកម្ម​របស់យើង​ដើម្បី​ដឹង​ថា​មាន​ភាព​ងាយស្រួល​ ​និង​ភាព​ទូលំទូលាយ​ប៉ុណ្ណា។

​ដំណើរ​វិនិយោគ​របស់​លោកអ្នក​ជាមួយ​ក្រុមហ៊ុន​យើងខ្ញុំ​ ​ត្រូវ​បាន​ជំរុញ​ដោយ​ប្រព័ន្ធ​ជួញ​ដូរ​ចល័ត​ (MTS) ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាងល្អ​ប្រសើរ​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា​ ​ដែល​អាច​ឱ្យវិនិ​យោគិន​ជួញ​ដូរ​ភាគ​ហ៊ុន​បាន​ពី​គ្រប់​ទីកន្លែង​តាមរយៈ​ទូរស័ព្ទ​ដៃ​ ​កុំព្យូទ័រ​ ​និង​អាយ​ផេ​ត​ជាដើម​ ​យ៉ាង​ឆាប់រហ័ស​ ​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់។ 

​មិនថា​ការ​វិនិយោគ​ជា​លក្ខណៈ​បុគ្គល​ ​ឬ​ជា​ស្ថាប័ន​ ​យើង​ផ្ដល់​ជូន​លោកអ្នក​នូវ​វិធី​សា​ស្រ្ដ​ដ៏​ឆាប់រហ័ស​បំផុត​ ​ត្រឹមតែ​ពីរ​ទៅ​បី​ដំណាក់កាល​តែប៉ុណ្ណោះ​ ​ដើម្បី​ចាប់ផ្តើម​ដំណើរ​វិនិយោគ​របស់​លោកអ្នក។