PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមពិព័រណ៍ iFX EXPO Asia 2022 នៅប្រទេសថៃ
  • 21-09-2022
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមពិព័រណ៍ iFX EXPO Asia 2022 នៅប្រទេសថៃ

ចាប់តាំងពីបើកដំណើរការមក ក្រុមហ៊ុនមូលបត្រ ភីភី លីង​ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ព្រមទាំងទីផ្សារហិរញ្ញវត្ថុសកលផងដែរ។ ទាំងអស់នេះ គឺសម្រាប់ជាប្រយោជន៍សម្រាប់អតិថិជនរបស់យើង និងវឌ្ឍនភាពនៃវិស័យហិរញ្ញវត្ថុពិភពលោកទាំងមូល។

នៅថ្ងៃទី១៣ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមពិព័រណ៍ iFX EXPO Asia 2022 ដែលត្រូវបានរៀបចំឡើងនៅ Centara Grand & Bangkok Convention Centre ក្នុងទីក្រុងបាងកក ប្រទេសថៃ។ សម្រាប់​ក្រុមហ៊ុនមូលបត្រ ភីភី លីង យើងមាន​កិត្តិយស​ដែលបាន​ធ្វើជាតំណាងទីផ្សារ​មូលបត្រ និងទីផ្សារឧបករណ៍​និស្សន្ទ​របស់​​កម្ពុជា។

ការចូលរួមពិព័រណ៍ iFX EXPO Asia ដែលជាការតាំងពិព័រណ៍សម្រាប់អាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុធំបំផុតរបស់ពិភពលោក បានផ្តល់ឱកាសឱ្យក្រុមហ៊ុនមូលបត្រ ភីភី លីង បន្ថែមទៀត ក្នុងការបង្ហាញពីជំនាញវិជ្ជាជីវៈ និងវិសាលភាពសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយរបស់ខ្លួន ទៅដល់អ្នកជំនាញ នាយកប្រតិបត្តិ និងថ្នាក់ដឹកនាំកំពូលៗ ដែលអញ្ជើញមកពីក្រុមហ៊ុនអន្ដរជាតិល្បីៗនៅជុំវិញពិភពលោក។

រយៈពេលបីថ្ងៃនៃពិព័រណ៍ iFX EXPO Asia 2022 នេះ ពិតជាពេលវេលាដ៏អស្ចារ្យ ដែលបានទាក់ទាញអ្នកចូលរួមច្រើនជាង ៤ ០០០នាក់ និងវាគ្មិនច្រើនជាង ១០០នាក់។ ជាមួយគ្នាដែរ ក្រុមហ៊ុនមូលបត្រ ភីភី លីង អាចប្រើប្រាស់វេទិកាដ៏ពិសេសមួយនេះ ដើម្បីសង្កេតមើលនិន្នាការ និងគំរូប្រតិបត្តិការអាជីវកម្មអន្ដរជាតិ ក៏ដូចជាផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍហិរញ្ញវត្ថុនាពេលអនាគត។

លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «យើងមានសោមនស្សដែលបានមកដល់ពិព័រណ៍ iFX EXPO Asia 2022 និងបានផ្សព្វផ្សាយពីទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ លើសពីនេះ អាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុរបស់យើង ក៏ជាចំណុចទាក់ទាញមួយយ៉ាងសំខាន់ សម្រាប់ក្រុមហ៊ុនសាជីវកម្មសក្តានុពលនានា ដែលកំពុងស្វែងរកជំនួយក្នុងការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ជាពិសេសគុណតម្លៃនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា»។

ក្នុងការរួមចំណែកដល់ការលើកកម្ពស់វិស័យហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ ភីភី លីង តែងតែប្តេជ្ញាចិត្តដើម្បីក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងសកម្មភាពហិរញ្ញវត្ថុ ហើយតែងតែផ្ដួចផ្ដើមយុទ្ធនាការ និងកម្មវិធីផ្សេងៗ ដើម្បីជំរុញការយល់ដឹង និងការចូលរួមក្នុងទីផ្សារកាន់តែច្រើន។

តាមរយៈការតាំងពិព័រណ៍នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានទទួលនូវបទពិសោធន៍ថ្មីៗ ចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគុណភាព ហើយសង្ឃឹមថា យើងទាំងអស់គ្នានឹងអាចជួយដល់ការពង្រីកឱកាសវិនិយោគហិរញ្ញវត្ថុ ភាពជោគជ័យរបស់អតិថិជន និងកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល។

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.