ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបស្ដង់បង្ហាញនៅផ្សារទំនើបម៉ាក្រូសែនសុខ ដើម្បីផ្ដល់ឱកាសវិនិយោគដល់អតិថិជន
នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំដាក់ស្តង់បង្ហាញនៅផ្សារទំនើបម៉ាក្រូសែនសុខ ដោយក្រុមប្រឹក្សាយោបល់ហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន បានទទួលស្វាគមន៍អ្នកចូលមកទស្សនាស្តង់បង្ហាញយ៉ាងសកម្ម និងបានផ្តល់ឱ្យពួកគាត់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឱកាសវិនិយោគ និងការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការចាប់ផ្តើមការវិនិយោគប្រកបដោយសុវត្ថិភាព និងផលចំណេញខ្ពស់។
ការៀបចំស្តង់បង្ហាញនេះ គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃបេសកកម្មអប់រំរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ក្នុងការជួយផ្សព្វផ្សាយអំពីទីផ្សារហិរញ្ញវត្ថុ ជំរុញការយល់ដឹង និងបង្កើនទំនុកចិត្តសាធារណៈលើទីផ្សារវិនិយោគហិរញ្ញវត្ថុនៅកម្ពុជា។
ដោយមើលឃើញពីចំណាប់អារម្មណ៍ខ្លាំងរបស់អ្នកចូលមកទស្សនាស្តង់បង្ហាញ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានសុទិដ្ឋិនិយមខ្ពស់ក្នុងការបន្តផ្ដល់ការអប់រំដល់សាធារណជន និងនាំមកនូវឱកាសវិនិយោគបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសដែលស្នាក់នៅកម្ពុជាទាំងអស់ ដើម្បីបង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវិតរបស់ពួកគាត់កាន់តែប្រសើរ។
នៅជុំវិញទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា រួមទាំង ទីផ្សារមូលបត្រ (ភាគហ៊ុន និងសញ្ញាបណ្ណក្នុងស្រុក) និងទីផ្សារឧបករណ៍និស្សន្ទ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទកភាពក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ រួមជាមួយនឹងការអប់រំអំពីទីផ្សារ ក្នុងទម្រង់ជាច្រើនដូចជា៖ ការតាំងស្ដង់បង្ហាញ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីជាច្រើនទៀត។
ក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏មានអាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុផងដែរ។ ជាមួយអាជ្ញាបណ្ណនេះ ក្រុមហ៊ុនអាចជួយទាំងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ក្នុងការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីសម្រេចបាននូវការបង្កើនដើមទុន និងការលើកកម្ពស់កេរ្តិ៍ឈ្មោះអាជីវកម្ម។ កត្ដានេះបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រទាំងមូលនៅកម្ពុជា។