PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង បន្ដយុទ្ធនាការសិក្ខាសាលាតាមបណ្ដាខេត្ដប្រចាំឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ
  • 25-03-2023
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង បន្ដយុទ្ធនាការសិក្ខាសាលាតាមបណ្ដាខេត្ដប្រចាំឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ

ដើម្បីផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឱកាសកាន់តែប្រសើរដល់ប្រជាជនកម្ពុជា ដែលនឹងបន្ថែមអត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង ប្តេជ្ញាចិត្តក្នុងការធ្វើយុទ្ធនាការសិក្ខាសាលាជាបន្ដទៀតនៅតាមបណ្តាខេត្ត-ក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីយុទ្ធនាការសិក្ខាសាលាទូទាំងប្រទេសកាលពីឆ្នាំ២០១៨​ ឆ្នាំ២០១៩ និងឆ្នាំ២០២២ ក្រុមហ៊ុនមូលបត្រ ភីភី លីង រួមជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ហ្គោលវែល ខាភីថល បានបន្ដដំណើរសិក្ខាសាលាតាមបណ្ដាខេត្ដឆ្នាំ២០២៣ ដោយជោគជ័យនៅខេត្តកំពង់ស្ពឺ បន្ទាប់ពីខេត្ដកំពង់ចាម សៀមរាប បាត់ដំបង និងកណ្ដាលរួចមក។

ឯកឧត្ដម ហន ភក្ដី អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ បានចូលរួមជាអធិបតី និងធ្វើឲ្យព្រឹត្តិការណ៍នេះប្រកបដោយគុណតម្លៃ។

ប្រធានបទថ្មីនៃដំណើរសិក្ខាសាលាលើកនេះ គឺ «អត្ថប្រយោជន៍នៃទីផ្សារហិរញ្ញវត្ថុ និងវិធីសាស្រ្ដក្នុងការចាប់ផ្តើមចូលរួមក្នុងទីផ្សារ»។ ការកំណត់ប្រធានបទថ្មីនេះ គឺដើម្បីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុកដែលកំពុងរីកចម្រើន ទីផ្សារឧបករណ៍និស្សន្ទដែលពេញនិយមនៅទូទាំងពិភពលោក និងព័ត៌មានសំខាន់ៗផ្សេងទៀតទាក់ទងនឹងការវិនិយោគ។

នៅក្នុងវគ្គធ្វើបទបង្ហាញ លោក ស៊ីវ វណ្ណេត ប្រធានការិយាល័យត្រួតពិនិត្យសេវារក្សាទុកមូលបត្រនៃនាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ បានបង្ហាញពីវឌ្ឍនភាពនៃទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជាថា ការចុះបញ្ជីនៃក្រុមហ៊ុនចំនួន ៩ មកពីស្ថាប័នសាធារណៈ និងឯកជន នៅផ្សារមូលបត្រកម្ពុជាសម្រាប់សាធារណជនវិនិយោគ បានរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែង គិតត្រឹមឆ្នាំ២០២២ ន.ម.ក បានទទួលចុះបញ្ជីលេខអត្តសញ្ញាណវិនិយោគិនថ្មីចំនួន ៣៥ ៩៦៨ នាក់ ជាមួយនឹងទំហំជួញដូរកើនឡើង ១០២,៥% បើធៀបនឹងឆ្នាំ២០២១។

លោកបានបន្ថែមទៀតថា៖ «សម្រាប់ទីផ្សារឧបករណ៍និស្សន្ទវិញ វាក៏ជាប្រភេទនៃការវិនិយោគមួយយ៉ាងសំខាន់ ដែលបានជួយដល់ទាំងបុគ្គល និងក្រុមហ៊ុនសាជីវកម្មក្នុងការវិនិយោគដើមទុនរបស់ខ្លួន។ នៅឆ្នាំ២០២២ តម្លៃនៃការជួញដូរឧបករណ៍និស្សន្ទសរុបកើនដល់ ១,២៦ ពាន់លានរៀល ឬប្រហែល ៣១៤,៩៦ លានដុល្លារសហរដ្ឋអាមេរិក»។

តំណាងឱ្យនិយ័តករទីផ្សារ លោក ស៊ីវ វណ្ណេត មានមោទកភាពចំពោះក្រុមហ៊ុនរៀបចំកម្មវិធី ដែលមានវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

ដោយឃើញមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងការកោតសរសើរយ៉ាងខ្លាំងចំពោះការផ្ដល់នូវចំណេះដឹង និងភាពងាយស្រួលនៃការវិនិយោគហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តម ហន ភក្ដី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំង ព្រោះថា សិក្ខាសាលានេះនឹងអាចជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងធ្វើបច្ចុប្បន្នភាពការយល់ដឹងរបស់ពួកគាត់មុននឹងចូលរួមក្នុងដំណើរវិនិយោគនាពេលអនាគត។ ឯកឧត្ដមក៏នឹងស្វាគមន៍កិច្ចសហការក្រោយៗទៀតផងដែរ។

បន្ថែមពីនេះ លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង និងជាវាគ្មិនកិត្តិយសមួយរូប បានគូសបញ្ជាក់ពីមោទកភាពរបស់ក្រុមហ៊ុនក្នុងការរៀបចំព្រឹត្តិការណ៍អប់រំជាច្រើនកន្លងមក ដូចជា៖ សិក្ខាសាលាតាមបណ្ដាខេត្ដ-ក្រុង វគ្គបណ្ដុះបណ្ដាល ការតាំងពិព័រណ៍ និងកម្មវិធីជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។

លោក ជា សុធា បានមានប្រសាសន៍ថា៖ «ការអប់រំ គឺជាគ្រឹះនៃគ្រប់វិស័យ ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព។ នេះជាមូលហេតុដែលយើងមកទីនេះ និងនៅកន្លែងផ្សេងៗទៀត ម្តងហើយម្តងទៀត ដើម្បីផ្ដល់ការអប់រំដល់សាធារណជនអំពីការវិនិយោគ និងអ្វីដែលយើងគួរអនុវត្ត សម្រាប់ការបង្កើនចំណេះដឹង និងការអនុវត្តការវិនិយោគដ៏ជោគជ័យ។ យើងមានកិត្តិយសដែលបានសម្រេចកិច្ចការជាច្រើន និងបានចូលរួមចំណែកឥតឈប់ឈរក្នុងទីផ្សារហិរញ្ញវត្ថុរបស់យើង»។

បន្ថែមពីលើចំណេះដឹងទីផ្សារហិរញ្ញវត្ថុ វគ្គធ្វើបទបង្ហាញខ្លីចំនួនពីរទៀត បានលាតត្រដាងពីវិធីសាស្រ្ដក្នុងការលើកទឹកចិត្ដប្រចាំថ្ងៃសម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន ដើម្បីកសាងជីវិតប្រកបដោយគុណភាព ដែលវាមិនត្រឹមតែជាភាពជោគជ័យនៃការបង្កើតប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្តផងដែរ។

លោក ឡុង សំណាង ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បាននិយាយថា៖ «ជីវិតដែលរីករាយ កើតមកជាមួយនឹងផ្នត់គំនិតវិជ្ជមាន។ ក្រុមហ៊ុនមូលបត្រ ភីភី លីង ប្រើប្រាស់វគ្គបណ្ដុះបណ្ដាលលើកទឹកចិត្ត ដើម្បីពង្រឹង និងបង្កើនផលិតភាពការងារ ទំនាក់ទំនង និងទឹកចិត្ដបុគ្គលិកជាទូទៅ។ លើកនេះ សិក្ខាសាលាតាមបណ្ដាខេត្ដប្រចាំឆ្នាំ២០២៣ របស់យើង បានបញ្ចូលផ្នែកជំរុញលើកទឹកចិត្ដនេះ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនយើងអាចចែករំលែកនូវគន្លឹះនៃការលើកទឹកចិត្តមួយចំនួនសម្រាប់អ្នកចូលរួមទាំងអស់ ឱ្យរស់នៅប្រកបដោយភាពវិជ្ជមាន និងសប្បាយរីករាយ»។

លោក ឡុង សំណាង បានបន្ថែមថា៖ «ការចែករំលែកបទពិសោធន៍ និងការបំផុសគំនិតរបស់ខ្ញុំជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ នឹងបង្កើតឱកាស និងការបំផុសគំនិតថ្មីៗសម្រាប់យើងទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថា វានឹងក្លាយជាការចងចាំដ៏ល្អមួយសម្រាប់អ្នករាល់គ្នា»។

សិក្ខាសាលាតាមបណ្ដាខេត្ដឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ព្រោះវាបានបង្កើនការយល់ដឹងរបស់អ្នកចូលរួមយ៉ាងច្រើនទាក់ទងនឹងទីផ្សារមូលបត្រ សារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឱកាសវិនិយោគ និងវិធីសាស្រ្ដលើកទឹកចិត្តសម្រាប់ជីវិតកាន់តែប្រសើរ។ ក្រៅពីការថ្លែងអំណរគុណដល់ ន.ម.ក រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រុមហ៊ុនដៃគូសហការ និងភ្ញៀវកិត្ដិយសទាំងអស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានបង្ហាញការតាំងចិត្ដខ្ពស់ក្នុងការបន្ដសកម្មភាពនេះ សម្រាប់ជាប្រយោជន៍ដល់អតិថិជន ប្រទេសជាតិ និងពិភពលោក។

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.