ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ «សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី»
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ «សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី» នៅកោះពេជ្រ រាជធានីភ្នំពេញ នៅកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនយើងមានកិត្តិយសដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់នេះក្នុងនាមជាក្រុមហ៊ុនឧបត្ថម្ភមួយ ហើយវាជាពេលវេលាដ៏អស្ចារ្យមួយដែលយើងអាចចូលរួមជាមួយឥស្សរជនសំខាន់ៗ និងអ្នកដឹកនាំក្រុមហ៊ុនមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនយើងក៏បានណែនាំពីឱកាសវិនិយោគមូលបត្រ និងឧបករណ៍និស្សន្ទដល់ភ្ញៀវចូលរួម ក្នុងគោលបំណងលើកកម្ពស់ផលបត្រវិនិយោគរបស់ពួកគាត់។
ក្រុមហ៊ុនយើងទន្ទឹងរង់ចាំក្នុងការចូលរួមក្នុងព្រឹត្តិការណ៍បែបនេះបន្ដទៀត ដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់ឱកាសវិនិយោគ។