PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> អនាគតគ្មានដែនកំណត់៖ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំពិធីលៀងសាយភោជន៍ «The Elite Gala Dinner 2026» ព្រមទាំងប្រកាសពីកិច្ចសហប្រតិបត្តិការលើសេវា «ការដាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិសម្រាប់ការជួញដូរឧបករណ៍និស្សន្ទកម្ពុជា» ដើម្បីលើកកម្ពស់ និងជម្រុញកំណើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា
  • 13-08-2026
ចែកចាយ

អនាគតគ្មានដែនកំណត់៖ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំពិធីលៀងសាយភោជន៍ «The Elite Gala Dinner 2026» ព្រមទាំងប្រកាសពីកិច្ចសហប្រតិបត្តិការលើសេវា «ការដាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិសម្រាប់ការជួញដូរឧបករណ៍និស្សន្ទកម្ពុជា» ដើម្បីលើកកម្ពស់ និងជម្រុញកំណើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៦ – ​ក្រុមហ៊ុនមូលបត្រ ភីភី លីង (PP Link Securities Co., Ltd.) បានរៀបចំកម្មវិធីលៀងសាយភោជន៍យ៉ាងមហោឡារិកក្រោមប្រធានបទ «អនាគតគ្មានដែនកំណត់ – Future Beyond Limits – The Elite Gala Dinner 2026» នៅភោជនីយដ្ឋាន Yue Rong Zhuang ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាស្ថាប័នរដ្ឋ និយ័តករ ថ្នាក់ដឹកនាំធនាគារ ដៃគូអាជីវកម្ម អតិថិជន និងបុគ្គលិកទាំងអស់យ៉ាងច្រើនកុះករ ដើម្បីអបអរសាទរនូវសមិទ្ធផលនានា ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងចែករំលែកចក្ខុវិស័យសម្រាប់អនាគតនៃទីផ្សារឧបករណ៍​និស្សន្ទកម្ពុជា។

ចំណុចលេចធ្លោជាយុទ្ធសាស្ត្រនៅក្នុងព្រឹត្តិការណ៍នេះ គឺការប្រកាសដាក់ចេញនូវគំនិតផ្តួចផ្តើមនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រថ្មី រវាងក្រុមហ៊ុនសមភាគីកណ្តាល (Central Counterparty – CCP), ​ក្រុមហ៊ុនមូលបត្រ ភីភី លីង និងធនាគារដៃគូដែលជាធនាគារដែលមានប្រជាប្រិយភាព និងការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមមាន ធនាគារ អេប៊ីអេ (ABA Bank), ធនាគារ អេស៊ីលីដា (ACLEDA Bank) និងធនាគារ វីង (Wing Bank) ដើម្បីរៀបចំការដាក់ឱ្យប្រើប្រាស់នូវសេវា «ការដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិសម្រាប់ការជួញដូរឧបករណ៍និស្សន្ទកម្ពុជា (Auto Deposit & Auto Withdrawal for Derivatives Trading in Cambodia)» នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់ជូនវិនិយោគិននូវសេវាផ្ទេរប្រាក់ដែលមានភាពរហ័ស សុវត្ថិភាព និងភាពងាយស្រួលជាងមុន ព្រមទាំងចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងទីផ្សារឧបករណ៍​និស្សន្ទនៅកម្ពុជា។

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.), ក្រុមហ៊ុនសមភាគីកណ្តាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ ការសហការ ការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជ្រោមជ្រែងឱ្យមានគំនិតផ្តួចផ្តើមដ៏សំខាន់នេះឡើង។​

សេចក្តីរីករាយនៃពិធីលៀងសាយភោជន៍ប្រចាំឆ្នាំនេះ មិនត្រឹមតែជាការជួបជុំអបអរសាទរនូវសមិទ្ធផលដែលបានសម្រេចកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង គោរពអរគុណដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក ការផ្តល់ ទំនុកចិត្តរបស់អតិថិជន និងដៃគូអាជីវកម្ម ព្រមទាំងរឹតចំណងទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀត ពីព្រោះវាជាកម្លាំងចលករក្នុងការរុញច្រានការអភិវឌ្ឍប្រកបដោយចីរភាពរបស់យើងទាំងអស់គ្នា។

ក្រោមប្រធានបទ «អនាគតគ្មានដែនកំណត់ (Future Beyond Limits)» កម្មវិធីទាំងមូលបានរំលេចឡើងនូវភាពធន់ ការបង្កើតថ្មី និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ក្រោមមូលដ្ឋាននៃទំនុកចិត្ត ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព។​

ព្រឹត្តិការណ៍នេះ អាចសម្រេចទៅបានដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូក្នុងស្រុក រួមមាន៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, សណ្ឋាគារ Kira Hotel, ឡុកហ្វុក គ្រឿងអលង្ការ (LukFook Jewellery), ក្រុមហ៊ុន Urban Rental Management, សណ្ឋាគារ Plantation, សមាគមពាណិជ្ជកម្ម កម្ពុជា-ចិន (Cambodia Camchin Commerce Association) និងថ្នាក់បណ្តុះបណ្តាលជំរុញទឹកចិត្ត និងប្រសិទ្ធភាព (ME Training/Act Now)។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានស្វាគមយ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិ រួមមាន ក្រុមហ៊ុន First Asia Merchants Bullion Limited (First Gold), ក្រុមហ៊ុន First Gold Jewellery និងមូលនិធិសប្បុរសធម៌ First Gold Charity Fund។  ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុង និងក្រៅស្រុកទាំងនេះបានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ អមដោយការប្តេជ្ញាចិត្តរួមគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាសម្រាប់រយៈពេលវែង។

គណៈគ្រប់គ្រងនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការនាំមកនូវការបង្កើតថ្មី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពយូរអង្វែង ដូចដែលបានគូសបង្ហាញក្រោមប្រធានបទ «អនាគតគ្មានដែនកំណត់» ។ ប្រធានបទនេះជាចក្ខុវិស័យរួមគ្នាក្នុងការពង្រឹងទីផ្សារឧបករណ៍និស្សន្ទកម្ពុជាឱ្យកាន់តែរឹងមាំ ដោយផ្តល់នូវទំនុកចិត្ត ប្រកបដោយវិជ្ជាជីវៈខ្ពស់។

គណៈគ្រប់គ្រងបានបន្ថែមទៀតថា គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដែលទើបតែប្រកាសរវាងក្រុមហ៊ុនសមភាគីកណ្តាល, ក្រុមហ៊ុនមូលបត្រ ភីភី លីង និងធនាគារដៃគូធំៗនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់សេវាកម្ម និងគាំពារជូនវិនិយោគិន តាមរយៈសុវត្ថិភាព និងភាពរហ័សនៃប្រព័ន្ធដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិសម្រាប់ការជួញដូរឧបករណ៍និស្សន្ទកម្ពុជានាពេលអនាគត។

ជាកិច្ចបញ្ចប់ ពិធីលៀងសាយភោជន៍ «អនាគតគ្មានដែនកំណត់ – Future Beyond Limits – The Elite Gala Dinner 2026» បានបញ្ចប់ទៅដោយភាពជោគជ័យ ដោយបង្កើតបានជាការចងចាំដ៏ល្អៗសម្រាប់អ្នកចូលរួមទាំងអស់គ្នា។

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

ឈាមមួយប្លោករបស់អ្នក អាចជួយសង្គ្រោះជីវិតមនុស្ស ៣ នាក់

26-07-2025

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2026 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.