ក្រុមហ៊ុនមូលបត្រភីភី លីង ឧបត្ថម្ភស្បៀងអាហារ និងសម្ភារចាំបាច់ ជូនដល់ប្រជាពលរដ្ឋភៀសខ្លួន និងរងគ្រោះដោយសារជម្លោះព្រំដែន
កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំ និងនាំយកនូវកញ្ចប់ស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន ដើម្បីចូលរួមឧបត្ថម្ភ និងសម្រាលទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋដែលបានភៀសខ្លួន និងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសហគមន៍ក្នុងគ្រាលំបាក។ តាមរយៈការផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់នេះ ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា នឹងអាចចូលរួមចំណែកសម្រាលបន្ទុកជីវភាពជាក់ស្តែង និងផ្ដល់ជាកម្លាំងចិត្តយ៉ាងស្មោះស្ម័គ្រដល់គ្រួសាររងគ្រោះទាំងអស់។
ក្រុមហ៊ុនមូលបត្រ ភីភី លីង តែងតែជឿជាក់យ៉ាងមុតមាំថា ការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន គឺជាចលករយ៉ាងសំខាន់ក្នុងការរឹតចំណងសាមគ្គីភាព និងបង្កើនស្មារតីជួយគ្នានៅក្នុងសង្គមជាតិ។ ក្រុមហ៊ុននឹងបន្តឈរលើគោលការណ៍ទំនួលខុសត្រូវសង្គមយ៉ាងរឹងមាំ ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍មួយដែលមានភាពរឹងមាំ ប្រកបដោយក្តីសប្បុរស និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។



