ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមជាវាគ្មិនកិត្តិយស ក្នុង «វគ្គបណ្តុះបណ្តាល និងប្រឡងអប់រំវិជ្ជាជីវៈក្នុងវិស័យមូលបត្រ» រៀបចំដោយនិយ័តករមូលបត្រកម្ពុជា
កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមជាវាគ្មិនកិត្តិយស ក្នុង «កម្មវិធីបណ្តុះបណ្តាល និងប្រឡងលើកទី៣១ ស្តីពីការអប់រំវិជ្ជាជីវៈក្នុងវិស័យមូលបត្រ» ដែលត្រូវបានរៀបចំឡើងយ៉ាងប្រកិតដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក)។
ក្នុងឱកាសនោះ តំណាង ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចែករំលែកនូវចំណេះដឹងស៊ីជម្រៅ ព្រមទាំងបទពិសោធន៍ជាក់ស្តែងយ៉ាងសម្បូរបែប ជូនដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សមត្ថភាព បង្កើនចំណេះដឹងវិជ្ជាជីវៈ និងពង្រឹងស្តង់ដារប្រតិបត្តិការក្នុងវិស័យមូលបត្រនៅកម្ពុជា។
ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទនភាពយ៉ាងខ្លាំង ក្នុងការបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រកម្មវិធីអប់រំ និងបណ្តុះបណ្តាលរបស់ ន.ម.ក ដែលជាចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញការរីកចម្រើននៃទីផ្សារមូលបត្រកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយចីរភាព។




