កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចេញសេចក្តីប្រកាសសំខាន់មួយនៅលើទំព័រហ្វេសប៊ុករបស់យើង PP Link Securities អំពីគណនី Telegram ក្លែងក្លាយ។ ក្រុមហ៊ុនយើងតែងតែយកចិត្ដទុកដាក់នឹងបញ្ហា និងបានរាយការណ៍បញ្ហានេះទៅកាន់និយ័តករមូលបត្រកម្ពុជាដើម្បីចាត់វិធានការផងដែរ។ ក្រុមហ៊ុនយើងក៏បានផ្សព្វផ្សាយការជូនដំណឹងនេះទៅលើទំព័រហ្វេសប៊ុករបស់យើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ រួចរាល់ផងដែរ។


