PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា
  • 13-11-2024
ចែកចាយ

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

ភ្នំពេញ (១២ វិច្ឆិកា ២០២៤)៖ ពិធីជប់លៀងប្រចាំឆ្នាំលក្ខណៈអន្ដរជាតិមួយ ត្រូវបានរៀបចំឡើងក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការរបស់ក្រុមហ៊ុនឈានមុខគេទាំងនៅក្នុងស្រុក និងអន្តរជាតិ ដើម្បីអបអរសាទរសមិទ្ធផលប្រចាំឆ្នាំ និងត្រៀមខ្លួនកំណត់អនាគតរួមគ្នា។

ជាមួយនឹងគោលបំណងរួមនេះ ពិធីជប់លៀងប្រចាំឆ្នាំ ក្រោមប្រធានបទ «កំណត់អនាគតរួមគ្នា» ឬ «Gala Dinner: Shaping the Future Together» ជាកម្មវិធីជួបជុំដ៏អស្ចារ្យមួយ ដើម្បីបង្ហាញអំពីការដឹងគុណដ៏ស្មោះស្ម័គ្រ ការបង្កើនទំនាក់ទំនងកាន់តែស្និទ្ធស្នាលនិងទូលំទូលាយ និងការអបអរសាទរដល់ភាពជោគជ័យប្រកបដោយមោទកភាព ហើយគុណតម្លៃទាំងអស់នេះនឹងបង្កើតនូវកម្លាំងជំរុញដ៏ខ្លាំងក្លា ចំណងមិត្តភាពកាន់តែរឹងមាំ ទំនុកចិត្តកាន់តែជឿជាក់ និងគោលដៅកាន់តែធំធេង។

រាត្រីជួបជុំប្រចាំឆ្នាំលក្ខណៈអន្តរជាតិនេះ ក៏ត្រូវបានផ្ដល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម បណ្ឌិត  ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម បណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា, លោកបណ្ឌិត Peter Kook អគ្គនាយកក្រុមហ៊ុន Well & Well Financial Holdings Group  និង លោកបណ្ឌិតសាស្រ្តាចារ្យ Albert Tan ប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក រួមជាមួយនឹងឥស្សរជនជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួមអបអរសាទរក្នុងឱកាសដ៏ឱឡារិកនេះ។

ស្របតាមឆន្ទៈ និងទំនុកចិត្ដពីក្រុមហ៊ុនសហរៀបចំកម្មវិធីទាំងអស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា បានដឹកនាំរៀបចំកម្មវិធីនេះឡើងនៅ ហ្វេកតូរី​ ភ្នំពេញ។ កាន់តែពិសេសទៀតនោះ ព្រឹត្តការណ៍ដ៏អស្ចារ្យមួយនេះអាចកើតឡើងទៅបាន ដោយមានការចូលរួម និងការឧបត្ថម្ភពីក្រុមហ៊ុនដៃគូក្នុងស្រុកល្បីៗជាច្រើន ដូចជា៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, អង្គការ សប្បុរសធម៌ ហ្គោលដិន, ក្រុមហ៊ុន CDX Residence, ក្រុមហ៊ុន ឡុកហ្វុក គ្រឿងអលង្ការ, ក្រុមហ៊ុន Urban Rental Management,​ សណ្ឋាគារ Plantation Urban Resort & Spa និង ថ្នាក់បណ្ដុះបណ្ដាល ME Training។

ពិធីជប់លៀងនេះក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹងនាំនិងក្រុមការងារពីក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា៖ ក្រុមហ៊ុន Well & Well Financial Holdings Group, ក្រុមហ៊ុន First Asia Merchants Bullion Limited (ហៅកាត់ថា First Gold), ក្រុមហ៊ុន First Gold Charity Fund និង ក្រុមហ៊ុន Good Habits។

ក្នុងរាត្រីដ៏មានអត្ថន័យដែលមិនអាចបំភ្លេចបាននេះ ភ្ញៀវកិត្តិយសគ្រប់គ្នាសុទ្ធតែទទួលបាននូវការបំផុសគំនិតថ្មី ស្មារតីវិជ្ជមាន និងភាពសប្បាយរីករាយយ៉ាងខ្លាំង​ តាមរយៈការចែករំលែកពីថ្នាក់ដឹកនាំកំពូលពីក្រុមហ៊ុនដែលបានចូលរួម។

លោកជំទាវ ឆាយ លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឡុកហ្វុក គ្រឿងអលង្ការ បានមានប្រសាសន៍ថា៖ «នាងខ្ញុំពិតជាមានកិតិ្តយស និងសោមនស្សរីករាយ ដោយបានឃើញវត្តមានរបស់ ឯកឧត្តម អ្នកឧញ៉ា និងលោកអ្នកទាំងអស់នៅទីនេះ ចូលរួមអបអរក្នុងពិធីជួបជុំរបស់យើងខ្ញុំ ក្រោយពីបានអវត្តមានប៉ុន្មានឆ្នាំចុងក្រោយ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងត្រៀមខ្លួនបង្កើតអនាគតដ៏ជោគជ័យរួមគ្នា Shaping the future together»។

លោកជំទាវ បានបន្ថែមទៀតថា៖ «ការជួបជុំនារាត្រីនេះ គឺជាមោទកភាពដ៏ធំធេងសម្រាប់ដំណើរដ៏អស្ចារ្យដែលយើងខ្ញុំបានចាប់ផ្តើមជាមួយគ្នា ហើយការជួបជុំនេះក៏ជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំរវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់​ និងរវាងក្រុមហ៊ុនដៃគូរអាជីវកម្មរបស់ក្រុមហ៊ុនយើងខ្ញុំផងដែរ។សម្រាប់ពេលវេលាខាងមុខ នាងខ្ញុំពិតជាមានជំនឿជាក់យ៉ាងមុតមាំទៅលើសក្តានុពលរបស់ក្រុមហ៊ុនយើងខ្ញុំ ព្រមជាមួយអ្នកទាំងអស់គ្នាជារៀងរហូតទៅ។ សម្រាប់ពេលវេលាដែលឆ្លងកាត់កន្លងទៅ វាជាមេរៀន និងបទពិសោធល្អៗ សម្រាប់ក្រុមហ៊ុន និងយើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នានឹងប្តេជ្ញាចិត្ត ក្នុងការដោះស្រាយរាល់បញ្ហា រហូតគ្រប់យ៉ាងក្លាយជាឱកាស ភាពរីកចម្រើន និងការសម្រេចបាននូវសមិទ្ធផលកាន់តែអស្ចារ្យជាមួយគ្នាថែមទៀតសម្រាប់ឆ្នាំបន្ទាប់ៗ»។

ក្នុងស្មារតី និងសុទិដិ្ឋនិយមដូចគ្នានេះ លោក Lawrence Kook អភិបាលក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ដែរថា៖ «ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវ សម្ព័ន្ធក្រុមហ៊ុនរបស់យើងបានដោះស្រាយរាល់បញ្ហាប្រឈម និងសម្រេចបាននូវលទ្ធផលកាន់តែខ្ពស់។ ជាក់ស្តែង វគ្គបណ្តុះបណ្ដាល «Act Now» នៃថ្នាក់បណ្ដុះបណ្ដាលជំរុញទឹកចិត្ដ និងប្រសិទ្ធភាព (ME Training) ដែលជាកម្មវិធីបណ្តុះបណ្តាលផ្អែកទៅលើការដកពិសោធនៃសកម្មភាពជាក់ស្ដែងក្នុងការជំរុញស្មារតីវិជ្ជមាន និងការចេះផ្តួចផ្ដើមធ្វើសកម្មរបស់អ្នកចូលរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការអភិវឌ្ឍផ្ទាល់ខ្លួន បានរីកដុះដាលទៅកាន់តំបន់ជាច្រើននៅកម្ពុជា ចិន និងហុងកុងជាដើម»។

លោក Lawrence Kook បានបន្ដទៀតថា៖ «ខណៈពេលដែល យើងបានប្រឈមមុខនឹងបញ្ហាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សម័្ពន្ធក្រុមហ៊ុនរបស់យើងនៅតែប្រកាន់ខ្ជាប់នូវស្តង់ដារ និងចាប់យកឱកាស ដើម្បីបង្កើតភាពជោគជ័យថ្មីៗ។ ជាមួយនឹងចក្ខុវិស័យ និងផែនការយ៉ាងម៉ត់ចត់ ក៏ដូចជាការផ្តល់អាទិភាពដល់ភាពជោគជ័យរបស់ក្រុមហ៊ុន និងទំនុកចិត្ដអតិថិជន»។

ដោយបានផ្សារភ្ជាប់ទៅនឹងទំនួលខុសត្រូវសង្គមសម្រាប់ក្រុមហ៊ុនសាជីវកម្ម លោកបណ្ឌិត Raymond Choi ដែលជាប្រធានមូលនិធិសប្បុរសធម៌ First Gold Charity Fund ក៏បានបញ្ចេញចំណាប់អារម្មណ៍អំពីការធ្វើសប្បុរសធម៌ ដែលក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវតួនាទី និងការស្ម័គចិត្ដក្នុងការផ្ដល់ជូនដល់សង្គមជាតិវិញ ជាពិសេសសម្រាប់បុគ្គលដែលត្រូវការជំនួយ។ លោក សែម ស៊ីណាត ដែលជាអគ្គលេខាធិកានៃអង្គការផ្ទះបាយកុមារ និងកញ្ញា តូ ស្រីកែវ ដែលជាយុវជន នៃអង្គការផ្ទះបាយកុមារ ត្រូវបានអញ្ជើញចូលរួមជាសក្ខីភាព ហើយពួកគាត់ទាំងពីររូបតំណាងឱ្យអង្គការផ្ទះបាយកុមារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ First Gold Charity Fund ដែលតែងតែឧបត្ថម្ភទៅដល់អង្គការផ្ទះបាយកុមារកន្លងមក។​

ជារួម ពិធីជប់លៀងប្រចាំឆ្នាំលក្ខណៈអន្ដរជាតិ ក្រោមប្រធានបទ «កំណត់អនាគតរួមគ្នា» ឬ «Shaping the Future Together» ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរួបរួម ការ​បង្កើត​ថ្មី និង​ភាពជា​ដៃគូ​​សម្រាប់ជោគជ័យរួមគ្នានាពេលអនាគត។

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.