ក្រុមហ៊ុនមូលបត្រ ភីភី លីង មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបញ្ចប់ប្រកបដោយជោគជ័យនៃការចូលរួមរបស់យើងនៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ដល់ ២២ ខែកញ្ញា នៅមជ្ឈមណ្ឌលឌឹព្រេមៀ សេនធ័រ សែន សុខ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍បែបវប្បធម៌អាពាហ៍ពិពាហ៍ខ្មែរដ៏សម្បូរបែប និងរស់រវើកនេះ បានផ្តល់ជាវេទិកាដ៏ល្អមួយសម្រាប់អាជីវកម្មដើម្បីបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។
ក្នុងរយៈពេលបីថ្ងៃនៃកម្មវិធីនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមជាមួយអ្នកចូលរួមជាច្រើន ដោយផ្តល់ជូននូវប្រូម៉ូសិនពិសេស ការបើកគណនីជាមួយលេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃ ការប្រឹក្សាយោបល់វិនិយោគហិរញ្ញវត្ថុ និងការលេងហ្គេមយករង្វាន់ជាច្រើនទៀត។ ស្តង់របស់យើងបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន ដោយឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ចំពោះការផ្តល់ជូនរបស់យើង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រព្រឹត្តិការណ៍វប្បធម៌។
លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានសម្តែងនូវអំណរគុណ និងសាទរចំពោះព្រឹត្តិការណ៍នេះ ដោយលោកបញ្ជាក់ថា៖ «ក្រុមហ៊ុនយើងពិតជាមានកិត្តិយស ដែលបានចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៤នេះ ដែលជាការប្រារព្ធពិធីដ៏អធិកអធមនៃប្រពៃណីអាពាហ៍ពិពាហ៍របស់ខ្មែរ។ នៅក្នុងដួងចិត្តរបស់យើង អាពាហ៍ពិពាហ៍ គឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ការរួបរួម និងការចាប់ផ្តើមនៃដំណើរថ្មីមួយ។ ដូច្នេះ ក្រុមហ៊ុនយើងបានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការអភិរក្ស និងលើកកម្ពស់សម្បត្តិវប្បធម៌របស់ខ្មែរ»។
លោកបានបន្ដទៀតថា៖ «ការចូលរួមរបស់យើងនៅក្នុងព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញសេវាកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកដល់ភាពជោគជ័យ និងភាពអស្ចារ្យនៃពិព័រណ៍ផងដែរ។ ដូច្នេះហើយ ក្រៅពីការផ្ដល់ជូនប្រូម៉ូសិនមាស និងលេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃ ក្រុមការងារជំនាញរបស់យើងបានប្រឹក្សាយោបល់យ៉ាងសកម្មដល់ភ្ញៀវ អំពីឱកាសអភិវឌ្ឍន៍ហិរញ្ញវត្ថុ ការវិនិយោគដឹងពីរបៀបវិនិយោគ និងទំនុកចិត្តលើទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា។ ជាក់ស្ដែង តម្លៃមាសបានកើនឡើងខ្ពស់នៅថ្ងៃដំបូងនៃព្រឹត្តិការណ៍ ដែលធ្វើឱ្យវាកាន់តែរំភើបសម្រាប់ពួកយើងក្នុងការផ្តល់យោបល់ដល់ភ្ញៀវ អំពីរបៀបដែលយើងអាចជួយពួកគាត់ឱ្យចាប់យកឱកាស និងបង្កើនប្រាក់ចំណេញនៅក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈជំនាញរបស់យើង»។
ក្រុមហ៊ុនមូលបត្រ ភីភី លីង យល់ថា អាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងជីវិតរបស់មនុស្ស ហើយយើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាផ្នែកមួយក្នុងការធ្វើឱ្យវាជោគជ័យ តាមរយៈជំនាញវិនិយោគផ្នែកហិរញ្ញវត្ថុរបស់យើង។
ក្រុមហ៊ុនមូលបត្រ ភីភី លីង សូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី និងភ្ញៀវកិត្តិយសដែលបានចូលរួមទាំងអស់ ជាពិសេសបងប្អូនដែលបានទស្សនាស្ដង់ក្រុមហ៊ុនរបស់យើង ហើយក្រុមហ៊ុនយើងខ្ញុំទន្ទឹងរង់ចាំបន្តការចូលរួម និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះនាពេលខាងមុខទៀត។