PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ​ក្រុមហ៊ុន​ មូលបត្រ ភីភី លីង ​ចូលរួម​អប​អរសាទរ​ពិធី​បើក​សម្ពោធ​បន្ទប់​ផ្សាយ​ផ្ទាល់​ជា​ផ្លូវការ​សម្រាប់​កំណើន​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​
  • 05-01-2022
ចែកចាយ

​ក្រុមហ៊ុន​ មូលបត្រ ភីភី លីង ​ចូលរួម​អប​អរសាទរ​ពិធី​បើក​សម្ពោធ​បន្ទប់​ផ្សាយ​ផ្ទាល់​ជា​ផ្លូវការ​សម្រាប់​កំណើន​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ មូលបត្រ ភីភី លីង​ ​បាន​ចូលរួម​កម្មវិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​បន្ទប់​ផ្សាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ឈាន​មុខ​គេ​នៅ​កម្ពុជា​។​

​រួម​ជាមួយនឹង​គណៈប្រតិភូ​ពី​និយ័ត​ករ​មូលបត្រ​កម្ពុជា​ ​រួម​មាន​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​ឯកឧត្តម​បណ្ឌិត​ វិ​ន​ ​ភក្តី​ ​អគ្គនាយក​រង​នៃ​ ​ន​.​ម​.​ក​ ​និង​សហការី​ ​អ្នកតំណាង​នៃ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​និង​ភ្ញៀវកិត្តិយស​ទាំងអស់​ ​ក្រុមហ៊ុន​ ​មូលបត្រ ភីភី លីង​ ​បាន​អប​អរសាទរ​យ៉ាង​ឱឡារិក​ដល់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​សម្រាប់​សមិទ្ធផល​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​នេះ​ ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​សម្រាប់​ផ្សព្វផ្សាយ​អំពី​ទី​ផ្សារ​ទាំង​ផ្នែក​ព័ត៌មាន​ ​និង​ផ្នែក​បច្ចេកទេស​ ​សម្រាប់​សម្រួល​ដល់​កម្មវិធី​អប់រំ​នានា​ដើម្បី​ពង្រឹង​ចំណេះ​ជំនាញ​ ​និង​សម្រាប់​ជួយ​ដល់​សាធារណជន​ ​ជាពិសេស​វិនិ​យោគិន​ឱ្យ​ទទួល​បានផល​ចំណេញ​ជា​អតិបរមា​ពី​ការ​វិនិយោគ​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បញ្ជាក់​ពី​គោលបំណង​សំខាន់​នៃ​កា​រដាក់​ឱ្យ​ដំណើរការ​បន្ទប់​ផ្សាយ​ផ្ទាល់​នេះ​ថា​៖​ ​«​ ​ថ្ងៃនេះ​ ​គឺជា​ការ​បោះជំហាន​ដ៏​សំខាន់​មួយទៀត​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​អប់រំ​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៦​ ​មក​ ​យើង​បាន​រួមគ្នា​អភិវឌ្ឍ​ទី​ផ្សារ​បន្ដិច​ម្តងៗ​ជាមួយ​និយ័ត​ករ​របស់យើង​។​ ​ដូច​ឃ្លា​មួយ​ពោលថា​ ​«​មហា​កំពែង​ចិន​ (​Great Wall​) ​មិនមែន​ត្រូវ​បាន​សាងសង់​រួចរាល់​ក្នុងរយៈពេល​មួយថ្ងៃ​នោះ​ទេ​។​ ​ដូច្នេះ​ ​យើង​ជឿ​ថា​ ​យើង​មិន​អាច​សម្រេច​គោលបំណង​ធំ​ក្នុង​ពេល​ដ៏​ខ្លី​ ​ឬ​ដោយ​គ្មាន​សកម្មភាព​បាន​ឡើយ​។​ ​ផ្ទុយទៅវិញ​ ​បើ​យើង​មាន​សកម្មភាព​ ​ទោះ​ជា​ចាប់ផ្ដើម​ពីតូច​ៗ​ទៅ​ក្ដី​ ​យើង​នឹង​អាច​សម្រេច​បាន​ក្តី​សុបិន​ដ៏​ធំ​របស់យើង​ជាក់​ជាមិនខាន​។​ ​នេះ​ជា​ដំណើរ​ ​ដែល​មាន​អត្ថន័យ​សម្រាប់​យើង​។​ ​ជាក់ស្ដែង​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​តំបន់​វិនិយោគ​ឧបករណ៍​និស្សន្ទ​ល្អ​បំផុត​មួយ​នៅ​អា​ស៊ាន​ ​យើង​ត្រូវ​បន្ថែម​រូបមន្ដ​ ​និង​គ្រឿងផ្សំ​ដែល​មាន​ជីវជាតិ​ជាច្រើន​ទៀត​ទៅ​ក្នុង​ទី​ផ្សារ​ ​តាមរយៈ​ការ​ចែករំលែក​ជំនាញ​ ​និង​ចំណេះ​ដឹង​របស់យើង​។​ ​កា​របើក​សម្ពោធ​បន្ទប់​ផ្សាយ​ផ្ទាល់​នេះ​ ​ក៏​សម្រាប់​បម្រើ​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​របស់យើង​ ​ក៏ដូចជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ ​និង​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ផ្សេងទៀត​ផង​ដែរ​។​ ​ដូច្នេះ​ ​យើង​នឹង​រង់ចាំ​ទទួលស្វាគមន៍​ ​និង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បន្ទប់​ផ្សាយ​ផ្ទាល់​នេះ​ ​ប្រសិនបើ​ពួកគាត់​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ចែករំលែក​ចំណេះ​ដឹង​របស់​ពួកគាត់​សម្រាប់​វិនិ​យោគិន​។​ ​ជាជាង​ហៅ​បន្ទប់​នេះ​ថា​ ​ជា​បន្ទប់​ផ្សាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ខ្ញុំ​សូម​ឱ្យ​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​ទាំងអស់​ ​ដាក់ឈ្មោះ​បន្ទប់​មួយ​នេះ​ថា​ ​បន្ទប់​ផ្សព្វផ្សាយ​ឧបករណ៍​និស្សន្ទ​នៃ​កម្ពុជា​ ​ចាប់ពី​ពេលនេះ​តទៅ​»​។​

​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​បាន​ចូលរួម​សាទរ​ដល់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចំពោះ​សមិទ្ធផល​មួយ​នេះ​ ​និង​បាន​លើក​សរសើរ​ក្រុមហ៊ុន​ក្នុង​ការចូលរួម​ចំណែក​ឥតឈប់ឈរ​ ​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​

​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ ​ដែល​បាន​ចូលរួម​ជាមួយ​ ​ឯកឧត្តម​ ​ថ្នាក់​ដឹកនាំ​ ​និង​ភ្ញៀវកិត្តិយស​ទាំងអស់​ ​ក្នុង​កម្មវិធី​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៃ​បន្ទប់​ផ្សាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​ ​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ទំហំ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​សរុប​នៅ​កម្ពុជា​ ​បាន​បន្ត​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៦​ ​មក​។​ ​ហើយ​ទោះបីជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១​៩​ ​ជាស​កល​ក្ដី​ ​ទំហំ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​នៅតែ​ទទួល​បាន​ទិន្នន័យ​ខ្ពស់​ ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ទទួល​បាន​ចំណែក​ទី​ផ្សារ​រហូតដល់​ ​៨​៧​%​។​ ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ ​និង​ផ្លែផ្កា​ ​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ​ទាំងអស់​ ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​ខ្ពស់​បំផុត​ ​ក្នុង​ការ​ផ្តល់​ជូន​ការ​ប្រឹក្សា​យោបល់​ ​និង​ការ​បណ្តុះបណ្តាល​គ្រប់គ្រាន់​ដល់​អតិថិជន​ ​ស្របតាម​ក្រម​សីលធម៌​ ​ទំនួល​ខុសត្រូវ​ ​និង​បទ​ប្បញ្ញត្តិ​។​ ​ព្រឹត្ដិការណ៍​នៃ​កា​របើក​សម្ពោធ​ក្នុងថ្ងៃនេះ​ ​គឺជា​គំរូ​ដ៏​ល្អ​មួយ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្នុង​ការ​អភិវឌ្ឍ​ទី​ផ្សារ​ទាំង​ក្នុង​តំបន់​ ​និង​ទៅកាន់​ពិភពលោក​»​។​

​ក្រុមហ៊ុន​ ​មូលបត្រ ភីភី លីង​ ​មាន​មោទកភាព​ ​ដែល​ខ្លួន​គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឈាន​មុខ​គេ​មួយ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដោយ​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​បង្កើន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​ពង្រឹង​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​ផ្ដល់​ឱកាស​ការងារ​ ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។​ ​កិច្ចការ​ទាំងអស់​នេះ​ ​ក៏​ត្រូវ​បាន​គាំទ្រ​ ​សហការ​ ​និង​សម្របសម្រួល​ដោយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏ដូចជា​និយ័ត​ករ​មូលបត្រ​កម្ពុជា​ផង​ដែរ​។​

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.