ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមពិព័រណ៍ Cnai Ventures Expo ដើម្បីផ្ដល់ជូនសេវាកម្មប្រឹក្សាវិនិយោគហិរញ្ញវត្ថុនៅកម្ពុជា
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមពិព័រណ៍ពាណិជ្ជកម្ម (Cnai Ventures Expo #2) ដែលត្រូវបានរៀបចំឡើងនៅ Factory Phnom Penh។
ស្របតាមគោលបំណងនៃកម្មវិធីក្នុងការផ្ដល់ជូនដល់សហគមន៍ ក្រុមការងាររបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង បានដាក់បង្ហាញស្ដង់របស់ខ្លួន ដើម្បីផ្ដល់ជូននូវសេវាកម្មប្រឹក្សាយោបល់ទៅលើការវិនិយោគហិរញវត្ថុ ទៅដល់អ្នកមកទស្សនាជាតិ និងអន្តរជាតិ ក៏ដូចជាបានបង្កើតទំនាក់ទំនងថ្មីៗ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្ដិការណ៍ជួបជុំ និងសិក្ខាសាលាជាដើម។
ក្រុមហ៊ុនយើងខ្ញុំសូមអរគុណដល់ក្រុមការងារ Cnai Ventures Expo សម្រាប់ការបង្កើតកម្មវិធីដ៏មានអត្ថប្រយោជន៍សម្រាប់សហគមន៍នេះឡើង។