PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលាស្ដីពី «ប្រភពចំណូលបន្ថែម» សារជាថ្មី ដើម្បីបង្កើនអត្ថប្រយោជន៍នៃការវិនិយោគហិរញ្ញវត្ថុដល់សាធារណជន
  • 30-10-2023
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលាស្ដីពី «ប្រភពចំណូលបន្ថែម» សារជាថ្មី ដើម្បីបង្កើនអត្ថប្រយោជន៍នៃការវិនិយោគហិរញ្ញវត្ថុដល់សាធារណជន

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលាមួយស្តីពី៖ «ប្រភពចំណូលបន្ថែម» ដោយជោគជ័យ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឬ Cambodia-Korea Cooperation Center (CKCC) ក្នុងរាជធានីភ្នំពេញ។​ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវវិធីសាស្រ្ដថ្មីៗនៃការបង្កើតប្រភពចំណូលនៅក្នុងវិស័យហិរញ្ញវត្ថុ។

ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលា និងព្រឹត្តិការណ៍ជាច្រើន សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្មែរ។ សិក្ខាសាលា និងព្រឹត្តិការណ៍ទាំងនោះរួមមាន៖ កម្មវិធីជួបជុំបង្កើនជំនាញវិនិយោគ សិក្ខាសាលាស្តីពីឱកាសវិនិយោគនិងការងារ យុទ្ធនាការសិក្ខាសាលាអប់រំតាមបណ្ដាខេត្ត វគ្គបណ្ដុះបណ្ដាលជំរុញទឹកចិត្តនិងប្រសិទ្ធភាព ការចូលរួមពិព័រណ៍ហិរញ្ញវត្ថុអន្តរជាតិ និងការផ្សព្វផ្សាយផ្សេងៗទៀតអំពីទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ នៅមានកម្មវិធីជាច្រើនទៀត ដែលកំពុងត្រូវបានត្រៀមរៀបចំសម្រាប់ឆ្នាំនេះ។

សិក្ខាសាលាក្រោមប្រធានបទ៖ «ប្រភពចំណូលបន្ថែម» នេះ ត្រូវបានរៀបចំឡើងចំនួន៣ លើករួចមកហើយ ដោយលើកទី១នៅខេត្ដកំពង់ចាម និងលើកទី២នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឬ Cambodia-Japan Cooperation Center (CJCC) ក្នុងរាជធានីភ្នំពេញ។ ការរៀបចំម្តងហើយម្តងទៀតនេះ គឺដើម្បីបន្ដផ្ដល់ជូននូវអត្ថប្រយោជន៍ហិរញ្ញវត្ថុ និងចំណេះដឹងវិនិយោគ ដល់សាធារណជនគោលដៅ ដែលចង់ទទួលបាននូវទំនុកចិត្ដ និងសមត្ថភាពបន្ថែមក្នុងការចាប់ផ្ដើមការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុសកល។

លោក ជា សុធា ដែលជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «ដោយមានតម្រូវការ និងការស្នើសុំឱ្យមានការរៀបចំសិក្ខាសាលាដ៏មានអត្ថប្រយោជន៍នេះ ក៏ដូចជាសម្រាប់ការបំពេញបេសកកម្មរបស់ក្រុមហ៊ុនក្នុងដំណើរអភិវឌ្ឍប្រកបដោយចីរភាព យើងមានសេចក្ដីរីករាយក្នុងការបន្តបង្កើត និងផ្ដល់ជូននូវគុណប្រយោជន៍ ដែលអាចបម្រើដល់ផែនការហិរញ្ញវត្ថុរបស់អតិថិជនគោលដៅ វិស័យការងារ និងសេដ្ឋកិច្ចជាតិជារួម»។

លោកបានបន្ថែមទៀតថា៖ «ជាលទ្ធផល កម្មវិធីរបស់យើង មានភ្ញៀវចូលរួមប្រហែល ១០០នាក់ ដែលពួកគាត់សុទ្ធតែមានបំណងបង្កើតប្រភពចំណូលបន្ថែម ក្រៅពីការងារបច្ចុប្បន្នរបស់ខ្លួន។ ជាមួយនឹងសិក្ខាសាលារបស់ក្រុមហ៊ុនយើង ពួកគាត់អាចស្វែងយល់អំពីវិធីសាស្ត្របង្កើតចំណូលបន្ថែមកាន់តែងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កាន់តែពិសេស ឱកាសបង្កើតប្រភពចំណូលនេះ ត្រូវបានត្រួសត្រាយផ្លូវដោយក្រុមហ៊ុនមូលបត្រ ភីភី លីង និងត្រូវបានការពារដោយច្បាប់ផងដែរ»។

ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនមក ក្រុមហ៊ុនមូលបត្រ ភីភី លីង បានជម្នះគ្រប់កាលៈទេសៈទាំងអស់ ក្នុងការបន្ដផ្ដល់ជូនវេទិកាអប់រំជាច្រើន និងឱកាសវិនិយោគរាប់មិនអស់ សម្រាប់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។

ដោយប្រកាន់ខ្ជាប់នូវជំហរនេះ លោ​ក ញឹម កុសល និងលោក ឡុង សំណាង ដែលជាអ្នកជំនាញនៅក្រុមហ៊ុនមូលបត្រ ភីភី លីង បានធ្វើបទបង្ហាញលើប្រធានបទរៀងៗខ្លួន ទាក់ទងនឹងចំណេះដឹង បទពិសោធន៍ និងផលចំណេញក្នុងការជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាការវិនិយោគលើផលិតផលហិរញ្ញវត្ថុផ្សេងទៀត។

ជារួម ក្រុមហ៊ុនមូលបត្រ ភីភី លីង បានទទួលជោគជ័យក្នុងការរៀបចំសិក្ខាសាលានេះ ដែលជាគុណតម្លៃដល់អតិថិជន កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍហិរញ្ញវត្ថុសកលផងដែរ។

 

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.