PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលានៅខេត្តកំពង់ចាមម្តងទៀត ដើម្បីពង្រឹងចំណេះដឹង និងឱកាសហិរញ្ញវត្ថុបន្ថែម
  • 25-09-2023
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលានៅខេត្តកំពង់ចាមម្តងទៀត ដើម្បីពង្រឹងចំណេះដឹង និងឱកាសហិរញ្ញវត្ថុបន្ថែម

ក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុដ៏ទូលំទូលាយបំផុតនៅកម្ពុជា១ បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនសាជាថ្មីក្នុងការរៀបចំយុទ្ធនាការអប់រំនៅតាមបណ្តាខេត្ត ដើម្បីផ្ដល់ជូននូវអត្ថប្រយោជន៍ហិរញ្ញវត្ថុ និងចំណេះដឹងវិនិយោគបន្ថែមដល់សាធារណជនគោលដៅ។

ខេត្តកំពង់ចាម ដែលជាទីតាំងដំបូងនៃយុទ្ធនាការលើកមុន ត្រូវបានជ្រើសរើសធ្វើជាទីតាំងសិក្ខាសាលាម្តងទៀត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវវិធីសាស្រ្ដថ្មីនៃការបង្កើតប្រភពចំណូលក្នុងវិស័យវិនិយោគហិរញ្ញវត្ថុ ឱកាសដៃគូអាជីវកម្ម និងវគ្គបណ្តុះបណ្តាលជំរុញទឹកចិត្ត។ វគ្គបណ្ដុះបណ្ដាលនេះមានផ្ដល់ជូនពីក្រុមហ៊ុនមូលបត្រ ភីភី លីង តែមួយគត់នៅកម្ពុជា។

នៅដើមឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានបញ្ចប់ដោយមោទកភាព នូវកម្មវិធីសិក្ខាសាលាអប់រំផ្នែកវិស័យវិនិយោគហិរញ្ញវត្ថុតាមបណ្ដាខេត្តរដូវកាលទី២ ដែលបានចាប់ផ្តើមនៅខេត្តកំពង់ចាម មុនពេលបន្ដទៅខេត្តសៀមរាប បាត់ដំបង កណ្តាល និងកំពង់ស្ពឺ។ ដោយមានវត្តមានចូលរួមពីអភិបាលរងខេត្តនីមួយៗ ក៏ដូចជាតំណាងមកពីនិយ័តករមូលបត្រកម្ពុជា កម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តរដូវកាលទី២នេះ បានស្វាគមន៍អ្នកចូលរួមប្រមាណ ៧០០នាក់ និងទទួលបានការកោតសរសើរគួរឱ្យកត់សម្គាល់។ ដោយហេតុនេះហើយ ទើបក្រុមហ៊ុនយើងរៀបចំនូវយុទ្ធនាការនេះជាបន្តបន្ទាប់ ដើម្បីពាំនាំការផ្ដល់ជូនកាន់តែប្រសើរ​ដល់អ្នកចូលរួម។

សិក្ខាសាលាក្នុងខេត្ដកំពង់ចាមលើកនេះ ត្រូវបានរៀបចំនៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន និងទាក់ទាញអ្នកចូលរួមប្រហែល ១០០នាក់​។ អ្នកចូលរួមទាំងអស់សុទ្ធតែមានបំណងបង្កើតប្រភពចំណូលថ្មី បន្ថែមទៅលើមុខរបរបច្ចុប្បន្នរបស់ពួកគាត់។ ជាមួយនឹងសិក្ខាសាលារបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ពួកគាត់អាចស្វែងយល់អំពីវិធីសាស្ត្របង្កើតការងារបន្ថែមកាន់តែងាយស្រួល និងប្រកបដោយអត្ថប្រយោជន៍ខ្ពស់។ កាន់តែពិសេស ឱកាសបង្កើតប្រភពចំណូលនេះ ត្រូវបានត្រួសត្រាយផ្លូវដោយក្រុមហ៊ុនរបស់យើង និងត្រូវបានការពារដោយច្បាប់ផងដែរ។

លោ​ក ញឹម កុសល និងលោក ឈា ឆាយហេង ដែលជាអ្នកជំនាញនៅក្រុមហ៊ុនមូលបត្រ ភីភី លីង បានធ្វើបទបង្ហាញលើប្រធានបទរៀងៗខ្លួន ទាក់ទងនឹងចំណេះដឹង បទពិសោធន៍ និងផលចំណេញក្នុងការជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាការវិនិយោគហិរញ្ញវត្ថុផ្សេងទៀត។

លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមាន​ប្រសាសន៍​ថា​៖ «​ដំបូង​យើង​បាន​គិតអំ​ពី​ការវិលត្រឡប់មកធ្វើសិក្ខាសាលានេះម្ដងទៀត បន្ទាប់​មក​យើងបានរៀបចំគម្រោង​ធ្វើវា ហើយ​ឥឡូវ ​យើង​ធ្វើវាដោយជោគជ័យ​​ម្តង​ទៀតហើយ​»។ ចាប់តាំងពីការចាប់ផ្តើមរបស់យើងមក ក្រុមហ៊ុនយើងបានជម្នះគ្រប់កាលៈទេសៈទាំងអស់ ក្នុងការបន្ដផ្ដល់ជូនវេទិកាអប់រំជាច្រើន និងឱកាសវិនិយោគរាប់មិនអស់ សម្រាប់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា»។

លោក ជា សុធា បានបន្ថែមទៀតថា៖ «ពេលនេះ ក្រៅពីការផ្តល់ឱកាសវិនិយោគ យើងក៏ស្វាគមន៍ចំពោះការចូលជាដៃគូអាជីវកម្ម និងផ្ដល់ជូនឱកាសការងារសម្រាប់ការអភិវឌ្ឍធនធានមនុស្សផងដែរ។ មិនដូចជាប្រភេទអាជីវកម្មហ្វ្រែនឆាយផ្សេងទៀតទេ ដើម្បីក្លាយជាដៃគូរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង យើងត្រូវការតែការសម្រេចចិត្ត និងការប្តេជ្ញាចិត្តរបស់លោកអ្នក ក្នុងការបំពេញលក្ខខណ្ឌជាមួយក្រុមហ៊ុនតែប៉ុណ្ណោះ។ ហើយជា​ការ​ពិត​ណាស់ ​លក្ខខណ្ឌដែលយើងបាន​​កំណត់ ​គឺយើងប្រាកដថា​ ​នរណា​ក៏​អាច​សម្រេច​បានដែរ ជាមួយនឹង​ការ​គាំទ្រ ​និង​ការ​ណែនាំ​របស់​ក្រុមហ៊ុន»។

ដើម្បីឱ្យជីវិតកាន់តែប្រសើរ ស្ថានភាពហិរញ្ញវត្ថុល្អ មិនមែនជារឿងតែមួយគត់នោះទេ។ ធាតុ​សំខាន់​ក្នុង​ចំណោម​ធាតុផ្សំផ្សេងៗទៀត​ គឺ​គំនិត​វិជ្ជមាន។ ក្រុមហ៊ុនមូលបត្រ ភីភី លីង គិតគូរដល់ជ្រុងជីវិតមួយនេះ តាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាលជំរុញទឹកចិត្ត និងប្រសិទ្ធភាព និងបានណែនាំវគ្គបណ្តុះបណ្តាលនេះដល់អ្នកចូលរួមដោយឥតគិតថ្លៃ ពីតម្លៃដើម ១៩៨ ដុល្លារ ក្នុងមួយវគ្គ។

ការ​ត្រឡប់ទៅ​រៀបចំ​សិក្ខាសាលា​នៅ​ខេត្ត​កំពង់ចាម​បាន​បង្ហាញ​ពី​ភាព​ជោគជ័យរបស់ក្រុមហ៊ុនយើង។ ជាមួយនឹងការផ្តល់ជូនកាន់តែច្រើន និងការបោះជំហានឆ្ពោះទៅរកការពង្រីកវិសាលភាពហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក្រុមហ៊ុនមូលបត្រ ភីភី លីង សម្រេចបាននូវបេសកកម្មរបស់ខ្លួន ដើម្បីជាគុណតម្លៃដល់អតិថិជន កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍហិរញ្ញវត្ថុសកលផងដែរ។

១ក្រុមហ៊ុន​ ​មូលបត្រ ភីភី លីង​ ​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ ​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ ​​អាជ្ញា​ប​ណ្ណ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ និងអាជ្ញាបណ្ណក្រុមហ៊ុន​ចែក​ចាយ​លក់​មូលបត្រ ​ដែល​ត្រូវ​បាន​អនុម័ត​ ​និង​ទទួលស្គាល់​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (ន.ម.ក) ​និង​ផ្សារ​មូលបត្រ​កម្ពុជា​ (ផ.ម.ក)។

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.