PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង ពង្រឹងតួនាទី និងទំនួលខុសត្រូវលើសេវាទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន
  • 09-03-2023
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង ពង្រឹងតួនាទី និងទំនួលខុសត្រូវលើសេវាទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន

នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងមកពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) សម្រាប់ការផ្ដល់វគ្គបណ្តុះបណ្តាលស្តីពី «កាតព្វកិច្ចរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុក្នុងដំណើរការនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ»។ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ និងសម្រួចជំនាញវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការផ្តល់សេវាកម្មទីប្រឹក្សាហិរញ្ញវត្ថុ។

ឯកឧត្ដម បណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ ទន្ទឹមនឹងនេះ ​​លោក កន ខន្ដី ដែលជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្ដរជាតិ បានធ្វើបទបង្ហាញលើប្រធានបទ៖ «ទិដ្ឋភាពទូទៅនៃទីផ្សារមូលបត្រកម្ពុជា»។ បន្ទាប់មក កញ្ញា ពៅ ម៉ាឡែន ប្រធានការិយាល័យបោះផ្សាយមូលបត្រ និងឯកសារផ្ដល់ព័ត៌មាននៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ បានធ្វើបទបង្ហាញលើប្រធានបទ៖ «កិច្ចដំណើរការនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ» ហើយលោក ផាត់ សុជាតិ ប្រធានការិយាល័យសម្របសម្រួល និងអាជ្ញាបណ្ណនៃនាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រ បានធ្វើបទបង្ហាញលើប្រធានបទ៖ «តួនាទី និងកាតព្វកិច្ចរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ»។

ក្រុមហ៊ុនមូលបត្រ ភីភី លីង សូមកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ ន.ម.ក និងសូមថ្លែងអំណរគុណដល់វាគ្មិនផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការពន្លឿនវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា។

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.