ក្រុមហ៊ុនមូលបត្រ ភីភី លីង ជួយប្រឹក្សាសាធារណជនជិត ៣០០០នាក់ក្នុងពិព័រណ៍អាជីវកម្មលើកទី៣
នាថ្ងៃទី៧ និង ៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានបង្កើតនូវប្រវត្ដិសាស្រ្តថ្មីរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្ម ក្នុងពិព័រណ៍អាជីវកម្មកម្ពុជាលើកទី៣ ដែលត្រូវបានរៀបចំដោយក្រុមហ៊ុន Baksey Expo នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល។
ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធីនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានបង្កើតលទ្ធផលយ៉ាងគាប់ប្រសើរ ជាមួយការបើកគណនីវិនិយោគជូនសាធារណជនជាច្រើនរូប រួមជាមួយនឹងការប្រឹក្សាយោបល់ដល់អ្នកចូលរួមជិត ៣០០០នាក់ អំពីការវិនិយោគហិរញ្ញវត្ថុទាំងទីផ្សារក្នុងស្រុក និងអន្ដរជាតិ ជាពិសេសទីផ្សារហាងឆេងមាស។
ភាពរីករាយ ការគាំទ្រ និងស្នាមញញឹមរបស់សាធារណជន ជាមួយក្រុមការងារនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ក្នុងឱកាសនៃការតាំងពិព័រណ៍អាជីវកម្មលើកទី៣ គឺជាកម្លាំងចិត្ដដ៏ធំមួយសម្រាប់ក្រុមហ៊ុនមូលបត្រ ភីភី លីង ក្នុងការបន្ដបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍវិស័យវិនិយោគនៅកម្ពុជា ដែលជាកត្តាដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុនមូលបត្រ ភីភី លីង សូមថ្លែងអំណរគុណទៅដល់ក្រុមការងារ Baksey Expo ដែលខិតខំរៀបចំយ៉ាងល្អ ក្នុងការពាំនាំវេទិកាអាជីវកម្ម ដើម្បីអនុញ្ញាតក្នុងក្រុមហ៊ុនស្រុកអាចដាក់បង្ហាញ និងលក់នូវផលិតផល ឬសេវាកម្មរបស់ខ្លួន ក្នុងសន្ទុះដ៏ខ្លាំងក្លា ខណៈពេលដែលអតិថិនអាចស្គាល់ និងគាំទ្រកាន់តែច្រើន ជាមួយការទិញផលិតផល ឬប្រើសេវាកម្មជាមួយប្រូម៉ូសិនយ៉ាងច្រើន។
ក្រុមហ៊ុនមូលបត្រ ភីភី លីង ប្តេជ្ញាចិត្ដក្នុងការចូលរួមក្នុងកម្មវិធីបែបនេះនាពេលខាងមុខទៀត។