
បន្ទាប់ពីបានបញ្ចប់ឆ្នាំ២០២៤ ជាមួយនឹងកម្មវិធីជប់លៀងប្រចាំឆ្នាំលក្ខណៈអន្ដរជាតិ ដែលបានស្វាគមន៍ដៃគូអាជីវកម្មជាច្រើនមកពីជុំវិញពិភពលោក ដើម្បីអបអរសាទរភាពជោគជ័យ និងកិច្ចសហប្រតិបត្តិការនានា ក្រុមហ៊ុនមូលបត្រ ភីភី លីង បានបោះជំហានចូលក្នុងឆ្នាំ២០២៥ ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យមួយ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទកភាពយ៉ាងខ្លាំង ដោយបានទទួលពានរង្វាន់ «សហគ្រាសស្មោះត្រង់» ឬ «Honesty Enterprise» » ក្នុងកម្មវិធី The Asia Pacific International HONESTY – BOOK OF RECORD រៀបចំដោយគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ពានរង្វាន់នេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សម្រាប់ការធ្វើប្រតិបត្តិអាជីវកម្មប្រកបដោយសុចរិតភាព និងតម្លាភាព ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយបំផុតនៅកម្ពុជា។
លោក ជា សុធា ដែលជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានបង្ហាញចំណាប់អារម្មណ៍ និងមោទកភាពក្នុងការទទួលបានពានរង្វាន់នេះ ដោយមានប្រសាសន៍ថា៖ «សម្រាប់ក្រុមហ៊ុនមូលបត្រ ភីភី លីង ការទទួលបានពានរង្វាន់នេះមិនត្រឹមតែពង្រឹងកេរ្តិ៍ឈ្មោះល្អរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនុកចិត្តដល់អតិថិជនរបស់យើង ដោយធានាថា ពួកគាត់ទទួលបានដៃគូសហការជាមួយអង្គភាពដែលគួរឱ្យទុកចិត្ត»។
លោក ជា សុធា បានបន្ថែមទៀតថា៖ «សម្រាប់ទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជាវិញ ការទទួលស្គាល់តាមរយៈក្រុមហ៊ុនយើងនេះ បានបង្ហាញពីភាពលេចធ្លោរបស់សហគ្រាសកម្ពុជានៅលើឆាកអន្តរជាតិ ដែលជំរុញបរិយាកាសនៃការជឿទុកចិត្ត និងលើកទឹកចិត្តដល់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត»។
ដើម្បីជាទំនុកចិត្ត និងវឌ្ឍនភាពបន្ថែម សម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង នឹងនៅតែប្រកាន់ខ្ជាប់នូវឧត្តមភាព ស្តង់ដារខ្ពស់ និងភាពស្មោះត្រង់នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជានិច្ច។