ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ ក៏ដូចជាលក្ខខណ្ឌគុណវុឌ្ឍិរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ក្រុមហ៊ុនមូលបត្រ ភីភី លីង ត្រូវបានផ្តល់អាជ្ញាបណ្ណជាក្រុមហ៊ុនចែកចាយលក់មូលបត្រ។
ជាមួយនឹងអាជ្ញាបណ្ណនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទកភាពក្នុងការចូលរួមលក់ភាគហ៊ុនក្នុងដំណាក់កាលដំបូងទៅកាន់វិនិយោគិនជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក។ ភាពជោគជ័យនេះ បានបន្ថែមនូវសមិទ្ធផលថ្មីសម្រាប់ទីផ្សារមូលបត្រនៅកម្ពុជា ដោយវាបានបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសាធារណជនក្នុងការវិនិយោគភាគហ៊ុនក្នុងស្រុក និងការចាប់យកឱកាសដើម្បីធ្វើពិពិធកម្មផលប័ត្រវិនិយោគរបស់វិនិយោគិន។
សម្រាប់ភាពរីកចម្រើននៃទីផ្សារមូលបត្រនៅកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង នឹងបន្តប្ដេជ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយអំពីទីផ្សារ វឌ្ឍនភាពនៃការវិនិយោគ និងការផ្ដល់សេវាកម្មល្អប្រសើរដល់អតិថិជន ព្រមទាំងគោរពយ៉ាងតឹងរឹងតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន គោលការណ៍ និងលក្ខខណ្ឌទាំងអស់ ដើម្បីភាពជោគជ័យរបស់វិនិយោគិន ក្រុមហ៊ុនសាធារណៈ និងសេដ្ឋកិច្ចជាតិជារួម។