ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ

​ចាប់ផ្តើម​ដំណើរ​ជា​ម្ចាស់​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ចុះបញ្ជី​ណាមួយ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​!

​តាមរយៈ​ការ​បង្កើន​ផល​ប័ត្រ​វិនិយោគ​នៅ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឥឡូវនេះ​ ​លោកអ្នក​អាច​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ ​និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ណាមួយ​ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​ជាមួយនឹង​ប្រតិបត្តិការ​ជួញ​ដូរ​ប្រកបដោយ​សុវត្ថិភាព​ ​និង​តម្លា​ភាព​។​ ​បើក​គណនី​ជួញ​ដូរ​ ​និង​ចាប់ផ្តើម​ដំណើរ​វិនិយោគ​របស់​លោកអ្នក​ឥឡូវនេះ​!

ក្រុមហ៊ុនចែកចាយលក់មូលបត្រ

​ជាមួយអាជ្ញាបណ្ណចែកចាយលក់មូលបត្រ ក្រុមហ៊ុនយើងបានក្លាយខ្លួនជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយបំផុតនៅកម្ពុជា

ក្រុមហ៊ុន ភីភី លីង ទទួលបានអាជ្ញាបណ្ណមួយបន្ថែមទៀត គឺអាជ្ញាបណ្ណ «ក្រុមហ៊ុនចែកចាយលក់មូលបត្រ» ពីនិយ័តករមូលបត្រកម្ពុជា បន្ថែមទៅលើអាជ្ញាបណ្ណពីរផ្សេងទៀត ដើម្បីបន្ដប្ដេជ្ញាផ្ដល់សេវាកម្មដល់អតិថិជនប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ

​ឥឡូវនេះ​ ​ការ​វិនិយោគ​ហិរញ្ញវត្ថុ​របស់​លោកអ្នក​កាន់តែ​ងាយស្រួល​ ​សុវត្ថិភាព​ ​និង​ចម្រុះ​ជាមួយ​ ​មូលបត្រ ភីភី លីង!

​ក្នុងនាម​ជា​អតិថិជន​របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​លោកអ្នក​នឹង​ទទួល​បាន​នូវ​ទំនុក​ចិត្ដ​ ​និង​ភាព​ជឿជាក់​ ​ព្រោះ​យើង​គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ដែល​មាន​ក​ម្រិ​ត​វិជ្ជាជីវៈ​ល្អ​បំផុត​ ​ប្រតិបត្ដិការ​ជួញ​ដូរ​ប្រកបដោយ​តម្លា​ភាព​ ​ឧបករណ៍​ហិរញ្ញវត្ថុ​សកល​ជាច្រើន​នៅ​លើ​កម្មវិធី​ជួញ​ដូរ​លំដាប់​ថ្នាក់​ពិភពលោក​ ​និង​ការ​ប្រឹក្សា​យោបល់​យ៉ាង​ជំនាញ​។​ ​បើក​គណនី​ជួញ​ដូរ​ឥឡូវនេះ​ ​ដើម្បី​ចាប់​យក​ឱកាស​មាស​ក្នុង​ការ​ជួញ​ដូរ​!

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឯ​.​ក​ ​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ ​អាជ្ញា​ប​ណ្ណ​ឈ្មួញ​ជើង​សា​ឧបករណ៍​និស្សន្ទ និង​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ចែក​ចាយ​លក់​មូលបត្រ ​ដែល​ត្រូវ​បាន​អនុម័ត​ ​និង​ទទួលស្គាល់​ដោយ​​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​និង​ផ្សារ​មូលបត្រ​កម្ពុជា​ (ផ.ម.ក)។​

​យើង​មាន​មោទកភាព​ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​បំផុត ដោយ​បន្ត​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​ផ្តល់​ឱ្យ​ប្រជាជន​ខ្មែរ ជាពិសេស​វិនិ​យោគិន និង​អ្នក​ជួញ​ដូរ​នូវ​ឱកាស​វិនិយោគ​មាស បទពិសោធន៍​និង​ជំនាញ​ល្អ​ប្រសើរ សេវាកម្ម​អតិថិជន​ល្អឥតខ្ចោះ និង​ទំនួល​ខុសត្រូវ​សង្គម​ខ្ពស់​។​

​យើង​បាន​អភិវឌ្ឍ​ខ្លួន​ក្នុងនាម​ជា​មាគ៌ា​ដ៏​ល្អឥតខ្ចោះ​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​នៃ​អនាគត​ហិរញ្ញវត្ថុ​របស់​លោកអ្នក ដោយ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដែល​មានគុណ​ភាព​ល្អ​បំផុត តាមរយៈ​ដំណោះស្រាយ​គ្រប់ជ្រុងជ្រោយ និង​បច្ចេកវិទ្យា​ទំនើប ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក​។

​យើង​មាន​បេសកកម្ម​ក្នុង​ការ​ពង្រឹង​ចំណេះ​ដឹង​ ​និង​ជំនាញ​វិនិយោគ​ដល់​អតិថិជន​ ​ដើម្បី​លើក​ក​ម្ពស់​ឱកាស​វិនិយោគ​ ​និង​បង្ហាញ​ពី​ការចូលរួម​កាន់តែ​ច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​តាមរយៈ​ការ​ផ្ដល់​ការអប់រំ​ ​ការ​ប្រឹក្សា​យោបល់​ប្រកបដោយ​វិជ្ជាជីវៈ​ ​កម្មវិធី​ជួញ​ដូរ​ប្រកបដោយ​ទំនុក​ចិត្ត​ ​ការ​វិភាគ​ព័ត៌មាន​ទី​ផ្សារ​​​ដែល​មាន​ស្ដង់​ដារ​ខ្ពស់​ ​និង​ការ​ជូនដំណឹង​អំពី​ទី​ផ្សារ​ទាន់ពេល​វេលា​។​

​យើង​មាន​មោទកភាព​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​អាច​ផ្តល់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ទូលំទូលាយ​បំផុត​នៅ​កម្ពុជា ដើម្បី​ជួយ​ឱ្យ​អតិថិជន​សម្រេច​បាន​នូវ​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ ពីព្រោះ​យើង​មាន​៖

អាជ្ញា​ប​ណ្ណ​សេវា​ហិរញ្ញវត្ថុ​ច្រើនជាង​គេ​នៅ​កម្ពុជា

​អ្នកជំនាញ​ដែល​ត្រូវ​បាន​ទទួលស្គាល់​គុណវុឌ្ឍិ

ការ​ប្តេជ្ញា​ចូល​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ

សេវាកម្ម​អតិថិជន​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ច្រើន​ភាសា

​កម្មវិធី​ជួញ​ដូរ​លំដាប់​ថ្នាក់​ពិភពលោក

សុខភាព​ហិរញ្ញវត្ថុ​រឹង​មាំ និង​សុវត្ថិភាព​ដើមទុន​អតិថិជន​ខ្ពស់

សកម្មភាព​ក្រុមហ៊ុន

​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ

​តើ​លោកអ្នក​កំពុង​មានបំណង​វិនិយោគ​មូលបត្រ​ (ភាគ​ហ៊ុន) ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​មែនទេ​? ​សូម​ទាក់ទង​មក​អ្នកជំនាញ​របស់យើង​ ​ដើម្បី​ប្រឹក្សា​អំពី​ការ​វិនិយោគ​មូលបត្រ​នៅ​កម្ពុជា​! 

​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ

​តើ​លោកអ្នក​កំពុង​ស្វែងរក​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ដើម្បី​វិនិយោគ​លើ​ផលិតផល​ហិរញ្ញវត្ថុ​មែនទេ​? ​ចាប់ផ្តើម​គោលដៅ​របស់​លោកអ្នក​ជាមួយ​ការ​ប្រឹក្សា​យោបល់​ដោយ​ឥត​គិតថ្លៃ​! ​

ក្រុមហ៊ុនចែកចាយលក់មូលបត្រ

ត្រៀមខ្លួនទិញភាគហ៊ុន​ក្រុមហ៊ុន​ដែល​នឹង​ចុះ​បញ្ជីនៅ​ផ្សារ​មូលបត្រក្នុងដំណាក់កាល​ដំបូង ដើម្បីទទួលបានអត្ថប្រយោជន៍​ច្រើន​ហើយឬនៅ?​ ចុះឈ្មោះឥឡូវនេះ!