ក្រុមហ៊ុនមូលបត្រ ភីភី លីង រួមចំណែកជម្រុញទីផ្សារមូលបត្រ តាមរយៈការសហការរៀបចំ Roadshow 2025 ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដំបូង (IPO) របស់ Picasso City Garden នៅកំពង់ចាម និងសៀមរាប
នៅថ្ងៃទី ១៧ និង ១៨ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុនមូលបត្រភីភី លីង បានចូលរួមជាអ្នករៀបចំកម្មវិធី Roadshow ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដំបូង (IPO) របស់ក្រុមហ៊ុន Picasso City Garden Development Plc. នៅខេត្តសៀមរាប។
កម្មវិធីនេះត្រូវបានសហការរៀបចំដោយ Cambodia Securities, Picasso, និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រភីភី លីង ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងរបស់សាធារណជន និងវិនិយោគិនអំពីឱកាសនៃការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា។
តាមរយៈការចូលរួមក្នុងកម្មវិធីនេះ ក្រុមហ៊ុនមូលបត្រភីភី លីង បានបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ និងលើកកម្ពស់ចំណេះដឹងផ្នែកវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនមានមោទនភាពក្នុងការចូលរួមភ្ជាប់វិនិយោគិនជាមួយឱកាសថ្មីៗ និងរួមចំណែកដល់ការរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។



