ថ្នាក់ដឹកនាំ ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ជាមួយតំណាង «ក្រសួងរតនាគារសហរដ្ឋអាមេរិក (U.S. Department of the Treasury)»
កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃ ក្រុមហ៊ុនមូលបត្រ ភីភី លីង ក្នុងនាមជា អនុប្រធានទី២ នៃគណៈកម្មាធិការប្រតិបត្តិ សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារដ៏សំខាន់មួយ ជាមួយតំណាង ក្រសួងរតនាគារសហរដ្ឋអាមេរិក (U.S. Department of the Treasury)។
ជំនួបដ៏មានសារៈសំខាន់នេះ បានផ្តល់នូវឱកាសយ៉ាងប្រពៃសម្រាប់ការផ្លាស់ប្តូរទស្សនវិស័យ និងពិភាក្សាលើប្រធានបទគន្លឹះៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ ព្រមទាំងការកសាងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។
ការចូលរួមរបស់ថ្នាក់ដឹកនាំ ក្រុមហ៊ុនមូលបត្រ ភីភី លីង ក្នុងតួនាទីជាតំណាងសមាគមនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទ និងការពង្រឹងទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិលំដាប់ពិភពលោក ដើម្បីលើកកម្ពស់ស្តង់ដារប្រតិបត្តិការ និងជំរុញការរីកចម្រើនប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។



