ក្រុមហ៊ុនមូលបត្រ ភីភី លីង ទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ និងអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ ដែលត្រូវបានអនុម័ត និងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។ ក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃការត្រួសត្រាយផ្លូវសម្រាប់ការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានបេសកកម្មផ្តល់ជូននូវបរិយាកាសនៃការវិនិយោគប្រកបដោយគុណភាព និងតម្លាភាពក្នុងទីផ្សារវិនិយោគមូលបត្រ និងឧបករណ៍និស្សន្ទ សម្រាប់ទាំងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរនៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមចំណែកក្នុងសិក្ខាសាលា និងពិព័រណ៍ជាច្រើន។ ក្រោមកិច្ចសហការជាមួយដៃគូ និងនិយ័តកររបស់យើង ក្រុមហ៊ុនមូលបត្រ ភីភី លីង បានផ្សព្វផ្សាយអំពីទីផ្សារទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ចំពោះយុទ្ធនាការអប់រំ ក្រុមហ៊ុនក៏បានចូលរួមសិក្ខាសាលាទូទាំង ២៥ ខេត្ត-ក្រុង ដែលត្រូវបានរៀបចំឡើងដោយ ន.ម.ក និងដៃគូអាជីវកម្មផ្សេងទៀត ដោយផ្តល់ជូនប្រជាជនកម្ពុជា ជាពិសេសវិនិយោគិនសក្ដានុពលទាំងអស់នូវចំណេះដឹង បទពិសោធន៍ និងវេទិកានៃការវិនិយោគហិរញ្ញវត្ថុជាលក្ខណៈសកល។
សាររបស់ថ្នាក់ដឹកនាំ
មាគ៌ាដ៏ល្អឥតខ្ចោះឆ្ពោះទៅកាន់ភាពជោគជ័យនៃអនាគតហិរញ្ញវត្ថុរបស់លោកអ្នក
ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយបំផុតនៅកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទកភាពក្នុងការចូលរួមចំណែកជាបន្តបន្ទាប់ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ឱ្យប្រជាជនខ្មែរ ជាពិសេសវិនិយោគិន នូវកម្មវិធីជួញដូរដែលគួរជាទីទុកចិត្ត ឱកាសវិនិយោគល្អៗ វិជ្ជាជីវៈនិងជំនាញស្របតាមស្ដង់ដារអន្តរជាតិ សេវាកម្មអតិថិជនល្អឥតខ្ចោះ និងទំនួលខុសត្រូវសង្គមខ្ពស់។ គ្រប់បេសកកម្ម និងចក្ខុវិស័យរបស់យើង តែងតែផ្ដោតសំខាន់លើសារៈប្រយោជន៍សម្រាប់អតិថិជន និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ចាប់តាំងពីក្រុមហ៊ុនមូលបត្រ ភីភី លីង ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដោយមានអាជ្ញាបណ្ណបួនផ្សេងគ្នា រួមមាន៖ អាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ អាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ និងអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ យើងតែងតែធ្វើឱ្យប្រាកដថា លក្ខណៈអាជីវកម្មនីមួយៗរបស់យើង គឺជាមាគ៌ា និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់អតិថិជនគោលដៅនៅគ្រប់កាលៈទេសៈទាំងអស់។ ជាលទ្ធផល ជម្រើសវិនិយោគកើតឡើងកាន់តែច្រើន ដើម្បីធានារក្សានូវសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន ហើយចំណុចទាំងអស់នេះគឺស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនដែលជា «មាគ៌ាដ៏ល្អឥតខ្ចោះឆ្ពោះទៅកាន់ភាពជោគជ័យនៃអនាគតហិរញ្ញវត្ថុរបស់លោកអ្នក»។
ក្រោមកិច្ចសហការជាមួយ ផ.ម.ក យើងសូមបង្ហាញទស្សនៈរបស់យើងថា សមត្ថភាពរបស់យើងនៅក្នុងទីផ្សារមូលបត្រក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ និងក្រុមហ៊ុនចែកចាយលក់មូលបត្រ គឺជាស្ពានដ៏សំខាន់សម្រាប់ការតភ្ជាប់ការវិនិយោគរវាងក្រុមហ៊ុនចុះបញ្ជី និងវិនិយោគិន។ ហេតុនេះហើយ យើងមានកាតព្វកិច្ចផ្ដល់ជូនវិនិយោគិននូវកម្មវិធីជួញដូរចល័ត (Mobile Trading System) ដែលត្រូវបានអភិវឌ្ឍថ្មីដោយ ផ.ម.ក ក៏ដូចជាជម្រើសភាគហ៊ុនដែលបានចុះបញ្ជីនៅ ផ.ម.ក ផងដែរ។ នេះ គឺជាលក្ខណៈកាន់តែល្អប្រសើរសម្រាប់វិនិយោគិនក្នុងការធ្វើពិពិធកម្មផលប័ត្រវិនិយោគរបស់ពួកគាត់ដើម្បីលើកស្ទួយកំណើនហិរញ្ញវត្ថុ។
តាមរយៈការបង្កើត និងការគ្រប់គ្រងប្រតិបត្តិការនៃក្រុមហ៊ុនមូលបត្រ ភីភី លីង យើងបានយល់កាន់តែច្បាស់ថា អភិបាលកិច្ចសាជីវកម្មពិតជាមានសារៈសំខាន់ និងជាបញ្ហាប្រឈមសម្រាប់សហគ្រិនថ្មីថ្មោង។ ដូច្នេះ សម្រាប់កំណើនសេដ្ឋកិច្ចរួមនៅកម្ពុជា យើងស្វែងយល់រាល់បញ្ហាប្រឈមនានា ដើម្បីផ្តល់ការគាំទ្រដល់ម្ចាស់ក្រុមហ៊ុន ដែលត្រូវការចុះបញ្ជីក្នុង ផ.ម.ក និងដើម្បីឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីការចុះបញ្ជីនេះ រួមមាន៖ លទ្ធភាពក្នុងការចូលរួមក្នុងទីផ្សារមូលធននិងទីផ្សារហិរញ្ញវត្ថុនាពេលអនាគតនៅក្នុងតំបន់អាស៊ាន កិត្ដិនាមនិងប្រជាប្រិយភាពជាក្រុមហ៊ុនចុះបញ្ជី គណនេយ្យភាព ភាពងាយស្រួលក្នុងការរកទីផ្សារ ភាពសម្បូរបែបនៃសន្ទនីយភាព និងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
ចំណុចសំខាន់មួយទៀតនោះគឺ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា យើងមានលទ្ធភាពពិសេសក្នុងការផ្ដល់ជូនសាធារណជននូវចំណេះដឹង និងការប្រឹក្សាយោបល់ហិរញ្ញវត្ថុដ៏ហ្មត់ចត់អំពីរបៀបទាញយកប្រាក់ចំណេញពីការវិនិយោគឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ តាមរយៈកម្មវិធីជួញដូរ ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ តាមរយៈសមត្ថភាពនេះ យើងប្រាកដណាស់ថា អតិថិជនគោលដៅទាំងអស់នឹងរីករាយជាមួយនឹងសេវាកម្មជួញដូរឧបករណ៍និស្សន្ទរបស់យើង។
ក្នុងនាមជាភាគីពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព យើងបានអនុវត្តការពង្រឹងសមត្ថភាពរបស់យើងលើការធ្វើពិពិធកម្មអាជីវកម្ម លើសពីការវិនិយោគហិរញ្ញវត្ថុបែបប្រពៃណី និងពេលបច្ចុប្បន្ន។ ស្មារតីនេះបានបំផុសឱ្យយើងបង្កើតឱកាសគួរឱ្យទាក់ទាញបន្ថែមទៀត ក៏ដូចជាបង្កើនការជឿទុកចិត្ត តាមរយៈការបណ្តុះបណ្តាលបុគ្គលពាក់ព័ន្ធទាំងអស់ រួមទាំងអតិថិជន និងយុវជនជំនាន់ក្រោយ ដោយប្រកាន់ខ្ជាប់នូវសុចរិតភាព ការលើកកម្ពស់ការអប់រំ និងការពេញចិត្តរបស់អតិថិជនជានិច្ច។
ជាថ្មីម្ដងទៀត ដោយឈរលើទិសដៅនៃបេសកកម្ម និងចក្ខុវិស័យសាជីវកម្ម យើងប្រើប្រាស់យ៉ាងពេញលេញនូវមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ កិត្តិនាមក្រុមហ៊ុនល្បីល្បាញ និងធនធានមនុស្សចម្រុះ ដើម្បីក្លាយជាក្រុមហ៊ុន ឈានមុខគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ជាចុងក្រោយ យើងនៅតែប្តេជ្ញាចិត្តលើកកម្ពស់គុណភាពលើគ្រប់ទិដ្ឋភាពទាំងអស់នៅក្នុងក្រុមហ៊ុនរបស់យើង ហើយនឹងបន្តអភិវឌ្ឍការបង្កើតគុណតម្លៃ ដែលនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់យើងកាន់តែខ្ទរខ្ទារទាំងក្នុងស្រុក និងទូទាំងពិភពលោក។
លោកស្រី Nicole Ho នាយកប្រតិបត្ដិនៃក្រុមហ៊ុនមូលបត្រ ភីភី លីង
ប្រវត្ដិរបស់ថ្នាក់ដឹកនាំ និងដៃគូសហការ
សមាសភាពថ្នាក់ដឹកនាំ និងដៃគូសហការរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង គឺជាបុគ្គលដែលត្រូវបានទទួលស្គាល់គុណវុឌ្ឍិពីនិយ័តករទីផ្សារនៃវិស័យហិរញ្ញវត្ថុទាំងក្នុងតំបន់និងអន្តរជាតិ ហើយមានជំនាញចម្រុះប្រកបដោយវិជ្ជាជីវៈ មានការប្តេជ្ញាចិត្តខ្ពស់ និងមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងវិស័យអប់រំ ហិរញ្ញវត្ថុ សេដ្ឋកិច្ច ច្បាប់ ការគ្រប់គ្រង អចលនទ្រព្យ និងវិស័យទាក់ទងជាច្រើនទៀត។ ចំណុចទាំងអស់នេះបានធ្វើឱ្យក្រុមហ៊ុនមូលបត្រ ភីភី លីង ក្លាយជាស្ថាប័នមួយ ដែលផ្ដល់ការប្រឹក្សាយ៉ាងល្អប្រកបដោយភាពជោគជ័យ និងនិរន្តរភាពលើសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសដែលកំពុងរស់នៅកម្ពុជា។
លោក Lawrence Kook
លោក Lawrence Kook គឺជាទីប្រឹក្សារបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង។ លោកក៏ជា៖
- អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
- អភិបាលរងនៃមជ្ឈមណ្ឌលស្រាវជ្រាវឥណទានចិននៃវិទ្យាស្ថានឥណទាននិងច្បាប់របស់សាកលវិទ្យាល័យប៉េកាំង
- អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវលោហធាតុមានតម្លៃអាស៊ី
- សហស្ថាបនិក និងជាអនុប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Well and Well Financial Holdings
- អភិបាលនៃក្រុមហ៊ុន Excellent Development Co., Ltd.
- អ្នកចាត់ការកិត្តិយសនៃសមាគមម្ចាស់សេះប្រណាំងហុងកុង។
លោក Lawrence Kook មានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តួចផ្តើមបង្កើតទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។
ជានិច្ចកាល លោកខិតខំប្រឹងប្រែងមិនសំចៃក្នុងការរួមចំណែកដល់ការអភិវឌ្ឍឥតឈប់ឈរនៃទីផ្សារហិរញ្ញវត្ថុកម្ពុជានិងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ រួមបញ្ចូលទាំងការចែករំលែកគំនិតនិងចំណេះដឹង ក៏ដូចជាការថ្លែងសុន្ទរកថាដ៏មានអត្ថន័យនៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗនៅប្រទេសជាច្រើនជុំវិញពិភពលោក។
លោក Lawrence Kook ក៏បាននិងកំពុងផ្តល់នូវសិក្ខាសាលា និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់សម្ព័ន្ធក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហុងកុង ចិន តៃវ៉ាន់ វៀតណាម ថៃ ឥណ្ឌូនេស៊ី កម្ពុជា សាម័រ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
លោក Lawrence Kook គឺជាវាគ្មិនដំបូងគេ និងតែម្នាក់គត់ ដែលបានផ្សព្វផ្សាយនិងផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់សាធារណជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ លោក Lawrence Kook ក៏បានចែករំលែកនូវបទពិសោធន៍និងដំបូន្មានល្អៗរបស់គាត់អំពីការគ្រប់គ្រងជាមួយក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើននៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ស្វីស សាយប្រឺស និងប្រទេសជាច្រើនទៀត។
លោក Onyen Yong
លោក Onyen Yong គឺជាទីប្រឹក្សានៃក្រុមហ៊ុនមូលបត្រ ភីភី លីង។ លោកក៏ជាអភិបាលនៃក្រុមហ៊ុន Arsenal Consulting ដែលផ្តល់សេវាកម្មយ៉ាងល្អឥតខ្ចោះលើផ្នែកកោសល្យវិច្ច័យកុំព្យូទ័រ និងសន្តិសុខព័ត៌មាន ហើយលោកផ្តោតជាចម្បងលើការពង្រីកក្រុមហ៊ុននៅក្នុងទីផ្សារអាស៊ី។
ទន្ទឹមនឹងនេះ លោក Onyen Yong មានតួនាទីជាប្រធានគណៈកម្មការលំនៅដ្ឋានយុត្តិធម៌នៃរដ្ឋបូស្តុន ដែលជាកន្លែងដែលលោកធ្វើជាអធិបតីក្នុងសវនាការបណ្តឹងអំពីការរើសអើងលំនៅដ្ឋាន។
លោក Onyen Yong ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចពីមហាវិទ្យាល័យWhartonនៃសាកលវិទ្យាល័យផេនស៊ីលវេនៀ និងទទួលបានបណ្ឌិតកិត្តិយសផ្នែកច្បាប់ពីសាកលវិទ្យាល័យ Suffolk University Law School។
មុនពេលចូលរួមជាមួយក្រុមហ៊ុន Arsenal Consulting លោក Onyen Yong បានបម្រើការជាជំនួយការព្រះរាជអាជ្ញា និងជានាយកផ្នែកព័ត៌មានវិទ្យានៃការិយាល័យ Suffolk County and Middlesex District Attorney នៅរដ្ឋម៉ាសាឈូសេត។
លោក Onyen Yong បាននិងកំពុងធ្វើការលើគម្រោងអន្តរជាតិជាច្រើន រួមទាំងគម្រោងស្វ័យប្រវត្តិកម្មនៃវិស័យយុត្តិធម៌ឧក្រិដ្ឋកម្មទីម័រខាងកើត គម្រោងអង្គជំនុំជម្រះឧក្រិដ្ឋកម្មសង្គ្រាមសម្រាប់ការិយាល័យរបស់អ្នកតំណាងជាន់ខ្ពស់នៅទីក្រុងសារ៉ាជេវ៉ូ ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា និងគម្រោងស្វ័យប្រវត្តិកម្មឧក្រិដ្ឋកម្មប្រល័យពូជសាសន៍រវ៉ាន់ដាន។
ជាមួយនឹងបទពិសោធន៍ និងជំនាញឯកទេសដ៏សម្បូរបែបរបស់គាត់ លោក Onyen Yong ផ្តល់ដំបូន្មានដល់ក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរឹធី លើប្រសិទ្ធភាពប្រតិបត្តិការ ក៏ដូចជាសុវត្ថិភាពព័ត៌មាននិងទិន្នន័យរបស់ក្រុមហ៊ុន។
លោក ជា សុធា
- បច្ចុប្បន្ន លោក ជា សុធា មានតួនាទីជាអគ្គនាយក និងជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង។
- លោកជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិនិយោគទៅលើទីផ្សារឧបករណ៍និស្សន្ទ។ ក្នុងអំឡុងពេលកាន់តំណែង លោកបានចូលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។
- ចាប់តាំងពីមានទីផ្សារមូលបត្រនៅកម្ពុជាមក លោក ជា សុធា បានបន្ដអភិវឌ្ឍខ្លួនយ៉ាងសកម្មដើម្បីប្រែក្លាយទៅជាបុគ្គលដែលមានសមត្ថភាព និងមានការទទួលស្គាល់គុណវុឌ្ឍិក្នុងការកាន់កាប់មុខតំណែងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យដែលទាក់ទងនឹងទីផ្សារមូលបត្រ។
- រហូតមកដល់បច្ចុប្បន្ននេះ ក្នុងដំណើរអភិវឌ្ឍខ្លួនទាំងផ្នែកចំណេះដឹងទីផ្សារ និងភាពជាអ្នកដឹកនាំ លោក ជា សុធា បានទទួលវិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលជាច្រើនពីក្រុមហ៊ុន First Gold (First Asia Merchants Bullion Limited) ដែលជាសមាជិកនៃសមាគមជួញដូរមាស និងប្រាក់របស់ចិន (The China Gold & Silver Exchange (CGSE))។ វិញ្ញាបនបត្រទាំងនោះមានដូចជា៖ អ្នកវិភាគការវាយតម្លៃនិងគំរូហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារហិរញ្ញវត្ថុ។
- លោក ជា សុធា ក៏ទទួលបានវិញ្ញាបនបត្រសម្រាប់វគ្គបណ្ដុះបណ្ដាលផ្នែក វគ្គសិក្សាមូលបត្រ ប្រធានបទពាក់ព័ន្ធក្រោមគណៈកម្មការមូលបត្រ ទីផ្សារកិច្ចសន្យាគម្លាតថ្លៃ ផ្សារមូលបត្រ (ភាគហ៊ុន) និង អ្នកវិភាគទីផ្សារមូលធននិងមូលបត្រ។ វិញ្ញាបនបត្រទាំងអស់នេះត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន YWL Asset Management Ltd. ដែលជាសម្ព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិសកលដែលផ្តោតសំខាន់ទៅលើការផ្តល់ជូនអតិថិជននូវយុទ្ធសាស្រ្ដវិនិយោគរយៈពេលវែងប្រកបដោយគុណភាព និងស្ដង់ដារខ្ពស់បំផុត។
- ដើម្បីចូលរួមធ្វើឱ្យទីផ្សារមូលបត្រកម្ពុជាទទួលបានជោគជ័យដូចដែលនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ប្តេជ្ញាចិត្តនោះ លោក ជា សុធា មានមោទកភាពក្នុងការដឹកនាំបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ឱ្យក្លាយជាមាគ៌ាដ៏ល្អមួយយ៉ាងពិតប្រាកដ ដើម្បីលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ក៏ដូចជាវិនិយោគិនបរទេសផងដែរ។
លោកស្រី ឈាន សុខណា
- លោកស្រី ឈាន សុខណា គឺជាថ្នាក់ដឹកនាំម្នាក់នៃក្រុមហ៊ុនមូលបត្រ ភីភី លីង។
- លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
- លោកស្រីបានបម្រើការនៅក្នុងវិស័យហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ២០១៦មក ហើយបានប្រើប្រាស់ពេលវេលាយ៉ាងឈ្លាសវៃដោយបានទាញយកនូវបទពិសោធន៍ជាក់ស្ដែងដ៏មានតម្លៃជាច្រើន និងបានពង្រឹងចំណេះដឹងអំពីទីផ្សារឧបករណ៍និស្សន្ទ ទីផ្សារមូលបត្រ និងអាជីវកម្មទីប្រឹក្សាហិរញ្ញវត្ថុដែលមានស្តង់ដារប្រកបដោយវិជ្ជាជីវៈខ្ពស់។
- ជារឿយៗ លោកស្រីមានកិច្ចពិភាក្សាជាមួយអ្នកជំនាញហិរញ្ញវត្ថុជាតិនិងអន្តរជាតិ ដើម្បីចែករំលែកនូវបច្ចុប្បន្នភាពនៃទីផ្សារ ក៏ដូចជាដើម្បីធ្វើឱ្យគំរូគុណភាពសេវាកម្ម និងយុទ្ធសាស្ត្រពង្រីកទីផ្សារកាន់តែល្អប្រសើរឡើង។
- លោកស្រីបានចូលរួមក្នុងការផ្សព្វផ្សាយអំពីទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និងបានបង្ហាញពីឱកាសវិនិយោគនៅក្នុងពិព័រណ៍ហិរញ្ញវត្ថុអន្តរជាតិជាច្រើន រួមទាំងនៅពិព័រណ៍ London Summit នៅប្រទេសអង់គ្លេស និងពិព័រណ៍ iFX Expo Asiaនៅទីក្រុងហុងកុង។
- លោកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៅទីក្រុងហុងកុង និងប្រទេសកម្ពុជាផងដែរ។
ជាមួយនឹងបទពិសោធន៍ និងជំនាញទំនាក់ទំនងដ៏ល្អ ព្រមទាំងឥរិយាបថនៃការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតនិងកាលបរិច្ឆេទកំណត់ លោកស្រី ឈាន សុខណា បានត្រៀមខ្លួនរួចរាល់ក្នុងការជួយសហគ្រាសនានាឱ្យទទួលបានជោគជ័យក្នុងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។