PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមពិព័រណ៍មុខរបរ ឆ្នាំ២០២៣ ដើម្បីចែករំលែកចំណេះដឹងផ្នែកមូលបត្រ និងពង្រីកឱកាសវិនិយោគសម្រាប់សាធារណជន
  • 04-12-2023
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមពិព័រណ៍មុខរបរ ឆ្នាំ២០២៣ ដើម្បីចែករំលែកចំណេះដឹងផ្នែកមូលបត្រ និងពង្រីកឱកាសវិនិយោគសម្រាប់សាធារណជន

បន្ទាប់ពីការចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍ទីផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ ឬ “My First Stock 2023” ដែលត្រូវបានរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុង «ពិព័រណ៍មុខរបរ ឆ្នាំ២០២៣» និងទទួលបានផ្លែផ្កាជាទីគាប់ចិត្ដ ក្នុងការផ្សព្វផ្សាយអំពីទីផ្សារមូលបត្រ និងឱកាសវិនិយោគហិរញ្ញវត្ថុទាំងនៅក្នុងស្រុក និងអន្ដរជាតិ។

ពិព័រណ៍មុខរបរឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការរៀបចំដោយក្រុមហ៊ុន បក្សីមេឌា (Business Cambodia) ដែលជាក្រុមហ៊ុនព័ត៌មានអនឡាញដ៏ពេញនិយមបំផុតមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ របៀបវារៈសំខាន់ៗនៃកម្មវិធីនេះរួមមាន៖ ការចែករំលែកចំណេះដឹងនិងវិធីសាស្រ្តក្នុងការចាប់ផ្ដើមអាជីវកម្ម ការបង្កើតបណ្តាញទំនាក់ទំនង ការផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ និងការកម្សាន្ត។ ជាលទ្ធផល ពិព័រណ៍នេះបានទាក់ទាញអ្នកមកទស្សនាជាង ៣៥០០០នាក់ និងបានអនុញ្ញាតឱ្យពួកគាត់ស្វែងយល់ពីគំនិតអាជីវកម្មថ្មីៗ ចំណេះដឹង បទពិសោធន៍ ការផ្សព្វផ្សាយផលិតផល ការលក់ បណ្តាញអាជីវកម្ម និងឱកាសការងារផងដែរ។

ស្របតាមវត្ថុបំណងនៃព្រឹត្តិការណ៍នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង មិននឿយហត់ក្នុងការចូលរួម និងបានដាក់បង្ហាញស្តង់របស់ខ្លួន ដើម្បីផ្តល់នូវការបើកលេខអត្ដសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្លៃ សម្រាប់ការទិញភាគហ៊ុនក្នុងស្រុក។ ទន្ទឹមនឹងនេះ ពួកគាត់ក៏មានឱកាសចាប់ឆ្នោត ដើម្បីទទួលបានភាគហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) ឬ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CGSM)។

សម្រាប់ជាការធ្វើពិពិធកម្មផលប័ត្រវិនិយោគបន្ថែម ក្រុមការងារជំនាញរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏បានផ្តល់ការប្រឹក្សាយោបល់ទៅលើទីផ្សារឧបករណ៍និស្សន្ទ ដែលវិនិយោគិនអាចជួញដូរផលិតផលហិរញ្ញវត្ថុសកលដូចជា៖ ភាគហ៊ុន ផលិតផលកសិកម្ម លោហធាតុមានតម្លៃ (មាស និងប្រាក់) និងគូរូបិយប័ណ្ណអន្ដរជាតិជាច្រើនទៀត។

លោក ជា សុធា ដែលជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «តាមទស្សនៈរបស់ខ្ញុំ ផ្សារភាគហ៊ុននៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មឯកជន និងសាធារណជនកាន់តែច្រើន។ សម្រាប់ទីផ្សារហិរញ្ញវត្ថុអន្ដរជាតិវិញ វាក៏បានចូលរួមយ៉ាងសកម្មក្នុងចរន្ដសេដ្ឋកិច្ចជាតិ តាមរយៈកំណើនប្រតិបត្ដិការជួញដូរពីមួយឆ្នាំទៅមួយឆ្នាំ»។

លោកបានបន្ដទៀតថា៖ «ដូច្នេះ ការចាប់យកឱកាសវិនិយោគហិរញ្ញវត្ថុនឹងជួយឱ្យលោកអ្នកទទួលបានទាំងចំណេះដឹង និងកំណើនដើមទុន ពីព្រោះនៅពេលអ្នកបើកគណនីជួញដូរ អ្នកនឹងមានការតាំងចិត្តខ្ពស់ ឬ ចង់យល់ដឹងពីទីផ្សារកាន់តែស៊ីជម្រៅ ហើយនៅពេលដែលអ្នកមានចំណេះដឹងសមរម្យ អ្នកនឹងអាចបង្កើតផលចំណេញជាអតិបរមាពីផែនការវិនិយោគរបស់អ្នក»។

ក្នុងវគ្គចែករំលែកនៃកម្មវិធី លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានចែករំលែកការយល់ដឹងរបស់គាត់អំពីរបៀបដែលវិនិយោគិនសក្តានុពល រួមទាំងយុវជន អាចប្រែក្លាយខ្លួនទៅជាវិនិយោគិន ឬយ៉ាងហោចណាស់អនុញ្ញាតឱ្យពួកគាត់ផ្ទាល់ ទទួលបានបទពិសោធន៍ពីបរិយាកាសវិនិយោគ ដែលពួកគាត់អាចចាប់ផ្តើមរៀនសូត្រ និងរីកចម្រើនទាំងជំនាញ និងហិរញ្ញវត្ថុ។

លោក ឡុង សំណាង បានបន្ថែមទៀតថា៖ «រឿងសំខាន់ដំបូង គឺត្រូវហ៊ានឱ្យខ្លួនយើងផ្ទាល់បោះជំហានចូលរួមក្នុងទីផ្សារមួយនេះសិន ហើយព្យាយាមសិក្សាពីវាឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីជោគជ័យ។ ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអ្នកចូលរួមជាច្រើន បានបោះជំហានទៅមុខ ហើយយើងបានជួយប្រឹក្សាយោបល់ និងបើកលេខអត្ដសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃដល់ពួកគាត់ផងដែរ»។

ក្រុមហ៊ុនមូលបត្រ ភីភី លីង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ភាគីពាក់ព័ន្ធទាំងអស់ដែល​បាន​ចូលរួម​ធ្វើឱ្យព្រឹត្តិការណ៍នេះ​ប្រកបដោយផ្លែផ្កា ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការបន្តចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗនាពេលអនាគត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.