ក្រុមហ៊ុនមូលបត្រ ភីភី លីង ស្វាគមន៍វិនិយោគិនចិន និងម៉ាឡេស៊ី ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសកំណើតរបស់ខ្លួន
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានសហការជាមួយក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ហ្គោលវែល ខាភីថល ក្នុងការរៀបចំទទួលស្វាគមន៍វិនិយោគិនបរទេសមកពីប្រទេសចិន និងម៉ាឡេស៊ី ដើម្បីធ្វើបទបង្ហាញ និងណែនាំពីឱកាសវិនិយោគហិរញ្ញវត្ថុក្នុងវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាកិច្ចសហការផ្សេងៗទៀត។
ក្រុមហ៊ុនមូលបត្រ ភីភី លីង និងដៃគូរបស់យើង តែងតែប្តេជ្ញាចិត្តក្នុងការទាក់ទាញវិនិយោគិនបរទេសមកសិក្សា និងចាប់យកឱកាសវិនិយោគនៅកម្ពុជា ក្នុងនាមជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
🎉អបអរសាទរការចែករំលែកចំណេះដឹង និងឱកាសវិនិយោគ! 🌟