អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង

ក្រុមហ៊ុនមូលបត្រ ភីភី លីង ទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ និងអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ ដែលត្រូវបានអនុម័ត និងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។ ក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃការត្រួសត្រាយផ្លូវសម្រាប់ការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានបេសកកម្មផ្តល់ជូននូវបរិយាកាសនៃការវិនិយោគប្រកបដោយគុណភាព និងតម្លាភាពក្នុងទីផ្សារវិនិយោគមូលបត្រ និងឧបករណ៍និស្សន្ទ សម្រាប់ទាំងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរនៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមចំណែកក្នុងសិក្ខាសាលា និងពិព័រណ៍ជាច្រើន។ ក្រោមកិច្ចសហការជាមួយដៃគូ និងនិយ័តកររបស់យើង ក្រុមហ៊ុនមូលបត្រ ភីភី លីង បានផ្សព្វផ្សាយអំពីទីផ្សារទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ចំពោះយុទ្ធនាការអប់រំ ក្រុមហ៊ុនក៏បានចូលរួមសិក្ខាសាលាទូទាំង ២៥ ខេត្ត-ក្រុង ដែលត្រូវបានរៀបចំឡើងដោយ ន.ម.ក និងដៃគូអាជីវកម្មផ្សេងទៀត ដោយផ្តល់ជូនប្រជាជនកម្ពុជា ជាពិសេសវិនិយោគិនសក្ដានុពលទាំងអស់នូវចំណេះដឹង បទពិសោធន៍ និងវេទិកានៃការវិនិយោគហិរញ្ញវត្ថុជាលក្ខណៈសកល។

​សារ​របស់​ថ្នាក់​ដឹកនាំ

​មាគ៌ា​ដ៏​ល្អឥតខ្ចោះ​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​នៃ​អនាគត​ហិរញ្ញវត្ថុ​របស់​លោកអ្នក

​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ទូលំទូលាយ​បំផុត​នៅ​កម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង មាន​មោទកភាព​ក្នុង​ការចូលរួម​ចំណែក​ជាបន្តបន្ទាប់​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា តាមរយៈ​ការ​ផ្តល់​ឱ្យ​ប្រជាជន​ខ្មែរ ជាពិសេស​វិនិ​យោគិន នូវ​កម្មវិធី​ជួញ​ដូរ​ដែល​គួរ​ជាទី​ទុកចិត្ត ឱកាស​វិនិយោគ​ល្អ​ៗ វិជ្ជាជីវៈ​និង​ជំនាញ​ស្របតាម​ស្ដង់​ដារ​អន្តរជាតិ សេវាកម្ម​អតិថិជន​ល្អឥតខ្ចោះ និង​ទំនួល​ខុសត្រូវ​សង្គម​ខ្ពស់​។ គ្រប់​បេសកកម្ម និង​ចក្ខុវិស័យ​របស់យើង តែងតែ​ផ្ដោ​ត​សំខាន់​លើ​សា​រៈ​ប្រយោជន៍​សម្រាប់​អតិថិជន និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ចាប់តាំង​ពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​និង​ផ្សារ​មូលបត្រ​កម្ពុជា​ (​ផ​.​ម​.​ក​) ​ដោយមាន​អាជ្ញា​ប​ណ្ណ​បួន​ផ្សេងគ្នា​ ​រួម​មាន​៖​ ​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ ​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ ​អាជ្ញា​ប​ណ្ណ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ និង​អាជ្ញាបណ្ណក្រុមហ៊ុន​ចែក​ចាយ​លក់​មូលបត្រ ​យើង​តែងតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​លក្ខណៈ​អាជីវកម្ម​នីមួយៗ​របស់យើង​ ​គឺជា​មាគ៌ា​ ​និង​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​អតិថិជន​គោលដៅ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។​ ​ជា​លទ្ធផល​ ​ជម្រើស​វិនិយោគ​កើតឡើង​កាន់តែ​ច្រើន​ ​ដើម្បី​ធានា​រក្សា​នូវ​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ ​ហើយ​ចំណុច​ទាំងអស់​នេះ​គឺ​ស្របតាម​ពាក្យស្លោក​របស់​ក្រុមហ៊ុន​ដែល​ជា​ ​«​មាគ៌ា​ដ៏​ល្អឥតខ្ចោះ​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​នៃ​អនាគត​ហិរញ្ញវត្ថុ​របស់​លោកអ្នក​»​។​

​ក្រោម​កិច្ច​សហការ​ជាមួយ ផ​.​ម​.​ក យើង​សូម​បង្ហាញ​ទ​ស្សនៈ​របស់យើង​ថា សមត្ថភាព​របស់យើង​នៅ​ក្នុង​ទី​ផ្សារ​មូលបត្រ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ និងក្រុមហ៊ុន​ចែក​ចាយ​លក់​មូលបត្រ ​គឺជា​ស្ពាន​ដ៏​សំខាន់​សម្រាប់​ការ​តភ្ជាប់​ការ​វិនិយោគ​រវាង​ក្រុមហ៊ុន​ចុះបញ្ជី​ ​និង​វិនិ​យោគិន​។​ ​ហេតុនេះ​ហើយ​ ​យើង​មាន​កាតព្វកិច្ច​ផ្ដល់​ជូន​វិនិ​យោគិន​នូវ​កម្មវិធី​ជួញ​ដូរ​ចល័ត​ (​Mobile​ ​Trading​ ​System​) ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ថ្មី​ដោយ​ ​ផ​.​ម​.​ក​ ​ក៏ដូចជា​ជម្រើស​ភាគ​ហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ ​ផ​.​ម​.​ក​ ​ផង​ដែរ​។​ ​នេះ​ ​គឺជា​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​វិនិ​យោគិន​ក្នុង​ការ​ធ្វើ​ពិពិធ​កម្មផល​ប័ត្រ​វិនិយោគ​របស់​ពួកគាត់​ដើម្បី​លើកស្ទួយ​កំណើន​ហិរញ្ញវត្ថុ​។​

​តាមរយៈ​ការ​បង្កើត និង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុនមូលបត្រ ភីភី លីង យើង​បាន​យល់​កាន់តែ​ច្បាស់​ថា អភិបាល​កិច្ច​សាជីវកម្ម​ពិតជា​មាន​សារៈសំខាន់ និង​ជា​បញ្ហា​ប្រឈម​សម្រាប់​សហគ្រិន​ថ្មីថ្មោង​។ ដូច្នេះ សម្រាប់​កំណើន​សេដ្ឋកិច្ច​រួម​នៅ​កម្ពុជា យើង​ស្វែងយល់​រាល់​បញ្ហា​ប្រឈម​នានា ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ម្ចាស់ក្រុមហ៊ុន ដែល​ត្រូវការ​ចុះបញ្ជី​ក្នុង ផ​.​ម​.​ក និង​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ដ៏​ធំធេង​ពី​ការ​ចុះបញ្ជី​នេះ រួម​មាន​៖ លទ្ធភាព​ក្នុង​ការចូលរួម​ក្នុង​ទី​ផ្សារ​មូលធន​និង​ទី​ផ្សារ​ហិរញ្ញវត្ថុ​នា​ពេល​អនាគត​នៅ​ក្នុង​តំបន់​អា​ស៊ាន កិត្ដិនាម​និង​ប្រជាប្រិយភាព​ជា​ក្រុមហ៊ុន​ចុះបញ្ជី គណនេយ្យ​ភាព ភាព​ងាយស្រួល​ក្នុង​ការ​រក​ទី​ផ្សារ ភាព​សម្បូរ​បែប​នៃ​សន្ទនីយភាព និង​ការចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

​ចំណុច​សំខាន់​មួយទៀត​នោះ​គឺ ក្នុងនាម​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា យើង​មានលទ្ធភាព​ពិសេស​ក្នុង​ការ​ផ្ដល់​ជូន​សាធារណជន​នូវ​ចំណេះ​ដឹង និង​ការ​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​ដ៏​ហ្មត់ចត់​អំពី​របៀប​ទាញ​យក​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ តាមរយៈ​កម្មវិធី​ជួញ​ដូរ ដែល​ត្រូវ​បាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​។ តាមរយៈ​សមត្ថភាព​នេះ យើង​ប្រាកដ​ណាស់​ថា អតិថិជន​គោលដៅ​ទាំងអស់​នឹង​រីករាយ​ជាមួយនឹង​សេវាកម្ម​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​របស់យើង​។​

​ក្នុងនាម​ជា​ភាគី​ពាក់ព័ន្ធ​នឹង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ ​យើង​បាន​អនុវត្ត​ការ​ពង្រឹង​សមត្ថភាព​របស់យើង​លើ​ការ​ធ្វើ​ពិពិធ​កម្ម​អាជីវកម្ម​ ​លើស​ពី​ការ​វិនិយោគ​ហិរញ្ញវត្ថុ​បែប​ប្រពៃណី​ ​និង​ពេល​បច្ចុប្បន្ន​។​ ​ស្មារតី​នេះ​បាន​បំផុស​ឱ្យ​យើង​បង្កើត​ឱកាស​គួរ​ឱ្យ​ទាក់ទាញ​បន្ថែម​ទៀត​ ​ក៏ដូចជា​បង្កើន​ការ​ជឿ​ទុកចិត្ត​ ​តាមរយៈ​ការ​បណ្តុះបណ្តាល​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ ​រួម​ទាំង​អតិថិជន​ ​និង​យុវជន​ជំនាន់​ក្រោយ​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​សុចរិត​ភាព​ ​ការ​លើក​ក​ម្ពស់​ការអប់រំ​ ​និង​ការ​ពេញចិត្ត​របស់​អតិថិជន​ជានិច្ច។​

​ជាថ្មី​ម្ដងទៀត​ ​ដោយ​ឈ​រលើ​ទិសដៅ​នៃ​បេសកកម្ម​ ​និង​ចក្ខុវិស័យ​សាជីវកម្ម​ ​យើង​ប្រើប្រាស់​យ៉ាង​ពេញលេញ​នូវ​មូលដ្ឋាន​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​ ​កិត្តិនាម​ក្រុមហ៊ុន​ល្បីល្បាញ​ ​និង​ធនធានមនុស្ស​ចម្រុះ​ ​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ ​ឈាន​មុខ​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ជាចុងក្រោយ​ ​យើង​នៅតែ​ប្តេជ្ញា​ចិត្ត​លើក​ក​ម្ពស់​គុណភាព​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន​របស់យើង​ ​ហើយនឹង​បន្ត​អភិវឌ្ឍ​ការ​បង្កើត​គុណ​តម្លៃ​ ​ដែល​នឹង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់យើង​កាន់តែ​ខ្ទរខ្ទារ​ទាំង​ក្នុងស្រុក​ ​និង​ទូទាំង​ពិភពលោក​។​

លោកស្រី Nicole Ho នាយក​ប្រតិបត្ដិនៃ​ក្រុមហ៊ុនមូលបត្រ ភីភី លីង

​សមាសភាព​ថ្នាក់​ដឹកនាំ​ ​និង​ដៃគូ​សហការ​របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​គឺជា​បុគ្គល​ដែល​ត្រូវ​បាន​ទទួលស្គាល់​គុណវុឌ្ឍិ​ពី​និយ័ត​ករ​ទី​ផ្សារ​នៃ​វិ​ស័​យ​ហិរញ្ញវត្ថុ​ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ​ ​ហើយ​មាន​ជំនាញ​ចម្រុះ​ប្រកបដោយ​វិជ្ជាជីវៈ​ ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​និង​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​នៅ​ក្នុង​វិ​ស័​យ​អប់រំ​ ​ហិរញ្ញវត្ថុ​ ​សេដ្ឋកិច្ច​ ​ច្បាប់​ ​ការ​គ្រប់គ្រង​ ​អចល​ន​ទ្រព្យ​ ​និង​វិ​ស័​យ​ទាក់ទង​ជាច្រើន​ទៀត​។​ ​ចំណុច​ទាំងអស់​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ក្លាយ​ជា​ស្ថាប័ន​មួយ​ ​ដែល​ផ្ដល់​ការ​ប្រឹក្សា​យ៉ាងល្អ​ប្រកបដោយ​ភាព​ជោគជ័យ​ ​និង​និរន្តរភាព​លើ​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា​ ​ក៏ដូចជា​ជនបរទេស​ដែល​កំពុង​រស់នៅ​កម្ពុជា​។​