PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> កម្ពុជាប្រារព្ធទិវា «Earth Warriors Day»  យ៉ាងជោគជ័យ ជាមួយ​ ៩ប្រទេសផ្សេងទៀត
  • 28-09-2024
ចែកចាយ

កម្ពុជាប្រារព្ធទិវា «Earth Warriors Day»  យ៉ាងជោគជ័យ ជាមួយ​ ៩ប្រទេសផ្សេងទៀត

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ទិវាសម្អាតនិងថែរក្សាបរិស្ថាន ឬ Earth Warriors Day (EWD) 2024 នៅកម្ពុជា ត្រូវបានសម្រេចទៅដោយជោគជ័យ ជាមួយលទ្ធផលគួរឱ្យកត់សម្គាល់ ក្រោមការរៀបចំរបស់ អង្គការ សប្បុរសធម៌ ហ្គោលដិន និងកិច្ចសហការរបស់ក្រុមហ៊ុន ហ្វេកតូរី ភ្នំពេញ (Factory Phnom Penh), Urban Village, Urban Hub, កុ្រមហ៊ុនមូលបត្រ ភីភី លីង និងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ រួមជាមួយការគាំទ្រ និងឧបត្ថម្ភពីក្រុមហ៊ុនជាច្រើន។

គោលបំណងសំខាន់នៃការបង្កើត «ទិវា EWD 2024» គឺដើម្បីជំរុញការយល់ដឹងអំពីបរិស្ថាន តាមរយៈបទពិសោធផ្ទាល់ កិច្ចសហការ និងការពង្រឹងទំនាក់ទំនងរវាងមិត្តភក្តិនិងក្រុមគ្រួសារ ក៏ដូចជាការលើកកម្ពស់របៀបរស់នៅដែលមានផាសុកភាព។

គួរបញ្ជាក់ផងដែរថា «ទិវា EWD 2024» ត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសចំនួន១០ ក្នុងពេលដំណាលគ្នា។ សម្រាប់ទីតាំងនៅកម្ពុជា ទិវានេះត្រូវបានរៀបចំឡើងនៅ ហ្វេកតូរី ភ្នំពេញ។ បន្ថែមពីនេះ ក្រោមការផ្ដួចផ្ដើមនិងរៀបចំរបស់ អង្គការ​ សប្បុរសធម៌ ហ្គោលដិន សាលាបឋមសិក្សាចំនួន៥ ក៏បានចូលរួមប្រារព្ធទិវានេះនៅទីតាំងរៀងៗខ្លួនផងដែរ ស្របពេលដែលសាកលវិទ្យាល័យធនធានមនុស្ស និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចូលរួមនៅហ្វេកតូរី ភ្នំពេញ ដោយផ្ទាល់។

ជាលទ្ធផល «ទិវា EWD 2024» នៅកម្ពុជា បានបញ្ចប់ទៅយ៉ាងផ្លែផ្លា ដោយបានប្រមូលសំរាមសរុបប្រហែល ៥០០០ គីឡូក្រាម សម្រាប់ទីតាំងនៅភ្នំពេញ។

លោក Vic ដែលជាសហស្ថាបនិក អង្គការ សប្បុរសធម៌ ហ្គោលដិន បានមានប្រសាសន៍ថា៖ «ជាការពិតណាស់​ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងនិរន្តរភាពនៃភពផែនដី គឺជាហេតុផលចម្បងដែលយើងប្តេជ្ញាធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងពីចំណុចសូន្យមក។ យើងមានការរំភើបចិត្តជាខ្លាំង ដោយបានឃើញការចូលរួមយ៉ាងច្រើនកុះករពីសាធារណជន ជាពិសេសសិស្សានុសិស្សដែលជាអនាគតមនុស្សជាតិដ៏បរិសុទ្ធរបស់យើង»។

ខណៈពេលដែលព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃស្មារតីរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអនាម័យ «ទិវា EWD 2024» នៅកម្ពុជា គឺជាជោគជ័យដ៏ធំធេងមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះការគ្រប់គ្រងបរិស្ថាន និងចលនាពិភពលោកឆ្ពោះទៅអនាគតរួមគ្នាប្រកបដោយចីរភាព។

បន្ថែមពីនេះ លោកស្រី Catherine Chan ស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Urban Village និងហ្វេកតូរី ភ្នំពេញ លោក ជា សុធា អគ្គនាយកនិងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង និង អ្នកនាង ប៉ូ ស្រីគង់ ស្ថាបនិកនៃសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ បានបង្ហាញទស្សនៈ និងការលើកទឹកចិត្ដស្របគ្នា អំពីគុណតម្លៃនៃការអភិរក្សបរិស្ថាន សម្រាប់សុខុមាលភាពបុគ្គល និងជីវៈចម្រុះនៅលើភពផែនដី។

ជារួម ភាពជោគជ័យនៃ «ទិវា EWD 2024» នៅកម្ពុជា គឺជាសក្ខីភាពមួយនៃស្មារតីសហគមន៍ ដែលមានសកម្មភាពរួបរួមគ្នា ក្នុងការលើកកម្ពស់ស្តង់ដារបរិស្ថានស្អាត ហើយសមិទ្ធផលនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំចេញនូវភាពវិជ្ជមានដល់បរិយាកាសរស់នៅរបស់យើងគ្រប់គ្នា។

 

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.