យើងមានគោលដៅជួយអាជីវកម្មក្នុងស្រុក និងក្រុមហ៊ុនបរទេស ឱ្យទទួលបានការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីសម្រេចបាននូវការបង្កើនដើមទុន និងកិត្ដិនាម!
ក្រុមអ្នកជំនាញរបស់យើងដែលទទួលបានគុណវុឌ្ឍិសម្រាប់ការប្រឹក្សាផ្នែកហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ នឹងជួយម្ចាស់ក្រុមហ៊ុនអាជីវកម្មក្នុងការចងក្រងរាល់ឯកសារសាជីវកម្ម និងការពិគ្រោះយោបល់យ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីសម្របសម្រួលឱ្យក្រុមហ៊ុនសក្ដានុពលទាំងអស់ទទួលបានការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាដោយជោគជ័យ សម្រាប់ភាពរីកចម្រើនបន្តទៅទៀត។ ទាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំនៅថ្ងៃនេះ ដើម្បីឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែល្អប្រសើរ!
វិសាលភាព និងមុខងាររបស់អាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុនមូលបត្រ ភីភី លីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រផលប័ត្រហិរញ្ញវត្ថុសាជីវកម្ម ព្រមទាំងផ្ដល់ការប្រឹក្សាយោបល់ និងដំបូន្មានសម្រាប់ការរួមបញ្ចូលក្រុមហ៊ុននិងការទិញយកក្រុមហ៊ុន ការបង្កើនដើមទុន និងការវាយតម្លៃអាជីវកម្ម។
ក្រុមហ៊ុនមូលបត្រ ភីភី លីង មានជំនាញជួយឱ្យអាជីវកម្មរបស់លោកអ្នកឆ្ពោះទៅកាន់អនាគតនៃការអភិវឌ្ឍដ៏ល្អប្រសើរ។ ដោយមានអាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ យើងអាចផ្ដល់ជូនលោកអ្នកនូវសេវាកម្មដែលមានកម្រិតស្តង់ដារខ្ពស់បំផុត រួមទាំងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (Initial Public Offering) និង ហិរញ្ញវត្ថុសាជីវកម្មជាដើម។
- ជួយក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង
- ផ្ដល់ដំបូន្មានលើហិរញ្ញវត្ថុសាជីវកម្ម