​ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ

​យើង​មាន​គោលដៅ​ជួយ​អាជីវកម្ម​ក្នុងស្រុក​ ​និង​ក្រុមហ៊ុន​បរទេស​ ឱ្យ​ទទួល​បានការ​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​ដើម្បី​សម្រេច​បាន​នូវ​ការ​បង្កើន​ដើមទុន​ ​និង​កិត្ដិនាម​!

​ក្រុម​អ្នកជំនាញ​របស់យើង​ដែល​ទទួល​បាន​គុណវុឌ្ឍិ​សម្រាប់​ការ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​វិជ្ជាជីវៈ​ ​នឹង​ជួយ​ម្ចាស់ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​ការ​ចងក្រង​រាល់​ឯកសារ​សាជីវកម្ម​ ​និង​ការ​ពិគ្រោះ​យោបល់​យ៉ាង​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​សក្ដានុពល​ទាំងអស់​ទទួល​បានការ​ចុះបញ្ជី​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ដោយ​ជោគជ័យ​ ​សម្រាប់​ភាព​រីក​ចម្រើន​បន្ត​ទៅទៀត​។​ ​ទាក់ទង​មកកាន់​ក្រុមហ៊ុន​យើងខ្ញុំ​នៅ​ថ្ងៃនេះ​ ​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​លោកអ្នក​កាន់តែ​ល្អ​ប្រសើរ​!

​នេះ​ជា​ពេលវេលា​សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​លោកអ្នក​!

​វិសាលភាព​ ​និង​មុខងារ​របស់​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គាំទ្រ​ផល​ប័ត្រ​ហិរញ្ញវត្ថុ​សាជីវកម្ម​ ​ព្រមទាំង​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ ​និង​ដំបូន្មាន​សម្រាប់​ការ​រួមបញ្ចូល​ក្រុមហ៊ុន​និង​ការ​ទិញ​យក​ក្រុមហ៊ុន​ ​ការ​បង្កើន​ដើមទុន​ ​និង​ការ​វាយ​តម្លៃ​អាជីវកម្ម។

​ធ្វើ​ឱ្យ​ដំណើរការ​អាជីវកម្ម​របស់​លោកអ្នក​កាន់តែ​ប្រសើរ​ជាមួយ​សេវាកម្ម​របស់យើង​!

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​មាន​ជំនាញ​ជួយ​ឱ្យ​អាជីវកម្ម​របស់​លោកអ្នក​ឆ្ពោះទៅ​កាន់​អនាគត​នៃ​ការ​អភិវឌ្ឍ​ដ៏​ល្អ​ប្រសើរ​។​ ​ដោយមាន​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ ​យើង​អាច​ផ្ដល់​ជូន​លោកអ្នក​នូវ​សេវាកម្ម​ដែល​មាន​ក​ម្រិ​ត​ស្តង់​ដារ​ខ្ពស់​បំផុត​ ​រួម​ទាំង​ដំណើរ​ការបោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើកដំបូង​ (​Initial​ ​Public​ ​Offering​) ​និង​ ​ហិរញ្ញវត្ថុ​សាជីវកម្ម​ជាដើម។