​ការ​មិន​ទទួលខុសត្រូវ

​រក្សាសិទ្ធិ​គ្រប់យ៉ាង។​ ​កំណត់​សម្គាល់​សំខាន់​នៃ​ការ​មិន​ទទួលខុសត្រូវ​៖​ ​គេហទំព័រ​នេះ​គឺ​មិន​ត្រូវ​បាន​សំដៅចំ​ពោះ​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​យុត្តាធិការ​ណាមួយ​ ​ទោះ​ហេតុផល​ណា​ក៏ដោយ​ ​ការ​ផ្សព្វផ្សាយ​ ​ឬ​ការ​ដកស្រង់​ពី​គេហទំព័រ​នេះ​ ​ត្រូវ​បាន​ហាមឃាត់។​ ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​ខាងលើ​ ​មិន​ត្រូវ​អនុញ្ញាត​ចូល​ប្រើ​គេហទំព័រ​នេះ​ឡើយ​។​ ​ការ​វិនិយោគ​ជាប់​ពាក់ព័ន្ធ​នឹង​ហា​និ​ភ័យ។​ ​តម្លៃ​វិនិយោគ​អាច​នឹង​ឡើង​ ​ឬ​ចុះ​ ​និង​អាច​ក្លាយទៅជា​គ្មាន​តម្លៃ។​ ​ប្រសិនបើ​ចាំបាច់​ វិនិ​យោគិន​គួរ​ទទួល​បានការ​បឹ្រក្សា​ផ្នែក​ផ្លូវច្បាប់​ ​ហិរញ្ញវត្ថុ​ ​និង​ការ​ប្រឹក្សា​ប្រកបដោយ​វិជ្ជាជីវៈ​ដទៃទៀត​ដោយ​ឯករាជ្យ​ ​មុននឹង​ធ្វើការ​សម្រេច​ចិត្ត​វិនិយោគ​។​ ​គ្មាន​ការ​ផ្តល់​ជូន​ ​ឬ​ការ​លើកទឹកចិត្ត​ណាមួយ​ដោយ​ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឯ​.​ក​ ​ទៅ​ឱ្យ​នរណា​ម្នាក់​ ​ដើម្បី​ទទួល​បាន​ ​ទិញ​ ​ឬ​ ​ទទួលយក​ការ​វិនិយោគ​ ​ឬ​ ​ផលិតផល​ហិរញ្ញវត្ថុ​ ​ឬ​ ​ឧបករណ៍​ជួញ​ដូរ​ណាមួយ​ ​ដែល​បាន​ផ្តល់​ជូន​។​ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឯ​.​ក​ ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់​ ​ឬ​ខូចខាត​ ​អ្វី​ផ្សេងៗ​ ​ដែល​បណ្ដាលមកពី​ ​ឬ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ច្បាស់លាស់​ ​ការលុបចោល​ ​ឬ​ ​ភាព​ហួសសម័យ​ ​នៅ​ក្នុង​ ​ឬ​ ​ពី​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ឡើយ។​

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឯ​.​ក​ ​មិន​តំណាង​ឱ្យ ​ឬ​ធានា​ថា៖​

  • ​ឯកសារ​ណាមួយ​នៅ​លើ​គេហទំព័រ​នេះ​
  • ​សេវា​នៃ​ការ​វិនិយោគ​ណាមួយ​ដែល​អាច​​​រក​បាន​នៅ​លើ​គេហទំព័រ​នេះ​
  • ​អ្វី​ផ្សេងទៀត​នៅ​លើ​គេហទំព័រ​នេះ​ ​គឺ​ ​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ​ ​ឬ​ ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ជាតិ​ជាធរមាន​នៅ​គ្រប់​យុត្តាធិការ​ទាំងអស់​។​

​អ្នក​ដែល​បាន​ចូល​ប្រើប្រាស់​គេហទំព័រ​នេះ រាល់​ទង្វើ​ផ្ទាល់ខ្លួន​របស់​ពួកគេ គឺ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ ​ឬ​ច្បាប់​ជាតិ​ដែល​ចូលជាធរមាន ហើយ​គួរ​ស្វែងរក​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ឯករាជ្យ​មួយ ក្នុង​ករណី​មាន​ភាព​មិន​ច្បាស់លាស់​។ អ្នក​ដែល​បាន​ចូល​ប្រើប្រាស់​គេហទំព័រ​នេះ អាច​នឹង​មិន​ចាំបាច់​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​សមាជិក​ទាំងអស់ ឬ​សមាជិក​ណាមួយ​របស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង ឯ​.​ក នោះ​ទេ លើកលែងតែ​សមាជិក​របស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង ឯ​.​ក ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ ឬ ការអនុញ្ញាត​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ ឬ អ្នក​ផ្សេងទៀត​ ឱ្យ​រួចផុត​ពី​កាតព្វកិច្ច​ដែល​បាន​កំណត់ ឬ​ការអនុញ្ញាត​ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ ​និង​ច្បាប់​ជាតិ​ដែល​ចូលជាធរមាន​ក្នុង​យុត្តាធិការ​ពាក់ព័ន្ធ​គ្នា​។ បើ​គ្មាន​ការកំណត់ សេវា​វិនិយោគ ឬ​សេវា​ឯកសារ​​​ដែល​បាន​ពណ៌នា ឬ​យោង​លើ​គេហទំព័រ​នេះ មិន​អាច​ប្រើ​បា្រស់​បាន​សម្រាប់​បុគ្គល​/​អ្នក​រស់នៅ​ក្នុង​យុត្តាធិការ​ជាក់លាក់​ណាមួយ​នោះ​ឡើយ​។ ព័ត៌មាន ឬ​ឯកសារ​នៅ​លើ​គេហទំព័រ​នេះ អាច​នឹង​មិនទាន់​ត្រូវ​បាន​អនុម័ត ពិនិត្យ​ឡើងវិញ ឬ​ផ្ទៀងផ្ទាត់ ដោយ​និយ័ត​ករ​ពាក់ព័ន្ធ​ណាមួយ​ស្ថិត​ក្នុង​យុត្តាធិការ​ណាមួយ​ឡើយ​។​

​ការប្រើប្រាស់​របស់​លោកអ្នក​លើ​គេហទំព័រ​នេះ​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ដែល​នៅ​មាន​ប្រសិទ្ធ​ភាព​នៅ​ថ្ងៃ​ដែល​អ្នក​បាន​ចូល​ប្រើ​បា្រស់​គេហទំព័រ​នេះ។​ ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​នេះ​ ​គឺជា​ព័ត៌មាន​បច្ចុប្បន្ន​ ​នៅ​ថ្ងៃ​នៃ​ការ​ផ្សព្វផ្សាយ​នេះ​ ​ប៉ុន្តែ​យើង​សូម​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​ព័ត៌មាន​ ​និង​ ​លក្ខខណ្ឌ​ណាមួយ​នៃ​ការប្រើប្រាស់​នៅ​គ្រប់ពេល​វេលា​ដោយ​គ្មាន​ការ​ជូនដំណឹង​ជាមុន​ឡើយ​។​ ​ប្រសិនបើ​លោក​អ្នកប្រើប្រាស់​គេហទំព័រ​នេះ​ ​បន្ទាប់ពី​វិសោធនកម្ម​លើ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​លោកអ្នក​នឹង​ត្រូវ​បាន​ចាត់ទុកថា​បាន​យល់ព្រម​ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​រួច។