ក្រុមហ៊ុនមូលបត្រ ភីភី លីង មានជំនាញជួយឱ្យអាជីវកម្មរបស់លោកអ្នកឆ្ពោះទៅកាន់អនាគតនៃការអភិវឌ្ឍដ៏ល្អប្រសើរ។ ជាមួយនឹងអាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ យើងអាចផ្ដល់ជូនលោកអ្នកនូវសេវាកម្មដែលមានកម្រិតស្តង់ដារខ្ពស់បំផុត រួមមាន៖
- ជំនួយក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO)៖
- ផ្តល់ការប្រឹក្សាយោបល់សម្រាប់ការចុះបញ្ជី
- ភ្ជាប់លោកអ្នកទៅកាន់ភាគីពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង និង/ឬ
- រៀបចំឯកសារផ្ដល់ព័ត៌មានទាក់ទងនឹងដំណើរការផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។
- ការផ្ដល់ការប្រឹក្សាហិរញ្ញវត្ថុសាជីវកម្ម៖
- ការអភិវឌ្ឍលើផ្នែកហិរញ្ញវត្ថុ
- ការចាត់ចែងបំណុល
- សន្ទនីយភាពសាច់ប្រាក់ និង/ឬ
- ការរួមបញ្ចូលក្រុមហ៊ុន ការទិញយកក្រុមហ៊ុន និងសហព័ន្ធអាជីវកម្ម។

