PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស
  • 04-04-2025
ចែកចាយ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើ ៖ «កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេស នូវសេវាឥណទានវិនិយោគ» ដើម្បីអបអរសាទរ ដល់សមិទ្ធផលថ្មីក្នុងការទាក់ទាញការវិនិយោគពីបរទេស មកក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។​

កម្មវិធីជាប្រវត្តិសាស្រ្តថ្មីក្នុងវិស័យហិរញ្ញវត្ថុនេះ ត្រូវបានចូលរួមជាអធិបតី និងជាសក្ខីភាពដ៏ខ្ពង់ខ្ពស់​ដោយ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា​ (ន.ម.ក) និង លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកជាប្រធានសមាគមនៃសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា រួមជាមួយ ថ្នាក់ដឹកនាំពីស្ថានប័នក្នុងវិស័យទីផ្សារឧបករណ៍និស្សន្ទ និងធនាគារ ក៏ដូចជាសាធារណជនជាច្រើនទៀតផងដែរ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា​ដោយ លោកបណ្ឌិត Raymond Choi ទីប្រឹក្សាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង និង លោក នេត ពិសិដ្ឋ នាយកប្រតិ​បតិ្តសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា។

លោកបណ្ឌិត Raymond Choi បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការនេះបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ រវាងភាគីទាំងពីរ ក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុឱ្យមានភាពទំនើប និងកាន់តែងាយស្រួលក្នុងការប្រើប្រាស់។ ដូច្នេះ យើងត្រូវរួមកម្លាំងគ្នា ដើម្បីបង្កើតដំណោះស្រាយឆ្នើម និងអត្ថប្រយោជន៍កាន់តែច្រើន ដែលអាចចូលរួមលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព»។

លោក នេត ពិសិដ្ឋ តំណាងពីភាគីធនាគារក៏បានចូលរួមបង្ហាញចំណាប់អារម្មណ៍ដែរថា ៖ «យើងមានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុនមូលបត្រ​ ភីភី លីង ក្នុងការជំរុញសេវាកម្មហិរញ្ញវត្ថុជាលក្ខណៈអន្តរជាតិ។ យើងត្រូវការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ ដើម្បីបង្កើតបរិយាកាសអាជីវកម្មនៅកម្ពុជាកាន់តែទូលំទូលាយ និងមានលក្ខណៈប្រកួតប្រជែង»។

ឆ្លៀតក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធីនេះ ឯកឧត្ដម ស៊ូ សុជាតិ បានអបអរសាទរក្រុមហ៊ុនទាំងពីរ និងផ្ញើសារទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ថា៖ «ការបង្កើតទីផ្សារឧបករណ៍និស្សន្ទមួយប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងគោលដៅជំរុញទីផ្សារនេះឆ្ពោះទៅមុខ គឺទាមទារនូវកិច្ចខិតខំប្រឹងប្រឹង កិច្ចសហការ និងការប្តេជ្ញាចិត្តខ្ពស់​…..»។

«តួយ៉ាងនៅថ្ងៃនេះ ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេសនូវសេវាឥណនាវិនិយោគ រវាងក្រុមហ៊ុនមូលបត្រ ភីភី លីង និងធនាគារ អេស៊ីលីដា នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការចាប់ដៃគូរសហការដែលផ្តល់នូវយន្តការថ្មីមួយទៀត ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សេវាហិរញ្ញវត្ថុសម្រាប់វិនិយោគិនបរទេស»។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មានរៀបចំសន្និសីទសារព័ត៌មាន ដោយមានស្ថាប័នសារព័ត៌មានជាច្រើនចូលរួមផងដែរ។​

ឆ្លើយតបទៅនឹងសំណួរមួយដ៏សំខាន់ ថាតើអ្វីទៅជា «សេវាឥណនាវិនិយោគ ហើយសេវាកម្មមួយនេះនឹងផ្ដល់ជូនអត្ថប្រយោជន៍អ្វីខ្លះដល់វិនិយោគិនបរទេស?» លោកបណ្ឌិត Raymond Choi បានឆ្លើយបញ្ជាក់ថា៖

«សេវាឥណទានវិនិយោគនេះ គឺជាវិធីសាស្រ្តក្នុងការប្រើប្រាស់ដើមទុនឱ្យកាន់តែទូលំទូលាយ មានន័យថា អតិថិជនបរទេសដែលបើក គណនីប្រាក់​បញ្ញើមាន​កាល​កំណត់ (Term Deposit) នៅធនាគារ អេស៊ីលីដា អាចប្រើប្រាស់រហូតដល់ ៨០% នៃប្រាក់បញ្ញើបស់ពួកគេ ជាទុនវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ ជាមួយ ក្រុមហ៊ុនមូលបត្រ ភីភី លីង ក្នុងនាមជាឈ្មួញជើងសាឧបករណ៍និស្សន្ទ។ ដូច្នេះ ក្នុងពេលតែមួយ អតិថិជនអាចទទួលបានអត្រាការប្រាក់ពីធនាគារ និង បង្កើតបានប្រភពរកប្រាក់ចំណូលពីទីផ្សារហិរញ្ញវត្ថុបានផងដែរ»។

ជារួម កិច្ចសហប្រតិបត្តិការនេះបានបង្កើតស្តង់ដារថ្មី សម្រាប់វិស័យហិរញ្ញវត្ថុ និងបានត្រួសត្រាយផ្លូវសម្រាប់ដំណើររួមគ្នាក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ សម្រាប់វិនិយោគិន និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុនមូលបត្រ ភីភី លីង ឈ្នះពានរង្វាន់ Honesty Enterprise ពីប្រទេសម៉ាឡេស៊ី

22-02-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.