PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលា ដើម្បីចែករំលែកទស្សនវិស័យ និងឱកាសវិនិយោគសម្រាប់ឆ្នាំ២០២៣
  • 12-12-2022
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលា ដើម្បីចែករំលែកទស្សនវិស័យ និងឱកាសវិនិយោគសម្រាប់ឆ្នាំ២០២៣

ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទកភាពលើការបង្កើតវេទិកាសាធារណៈក្នុងគោលបំណងផ្ដល់ការអប់រំដល់សាធារណជនអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ បង្ហាញឱកាសវិនិយោគមាសដល់អតិថិជនគោលដៅ និងចូលរួមចំណែកដល់ការបង្កើតការងារ ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលាស្ដីពីការវិនិយោគ ដោយបានទទួលស្វាគមន៍អ្នកចូលរួមជាង ១៥០នាក់ រួមទាំងអ្នកចូលរួមដោយផ្ទាល់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ ដែលមកពីហុងកុង ហ្វីលីពីន ឥណ្ឌូនេស៊ី និងចិន។

ត្រឹមតែរយៈពេលបីខែចុងក្រោយនៃ ឆ្នាំ២០២២ នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានបង្កើត និងរួមចំណែកដល់ភាពជោគជ័យនៃកម្មវិធីលើសពី ១០ ជាមួយនឹងលទ្ធផលវិជ្ជមាន និងការបង្កើតបាននូវមុខមាត់កាន់តែល្អប្រសើរឡើងសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ សិក្ខាសាលាអប់រំចំនួនបីដងនៅសាកលវិទ្យាល័យបីផ្សេងៗគ្នា សិក្ខាសាលានៅគ្រប់បណ្ដាខេត្ដ-ក្រុងរដូវកាលទី២ (ខេត្តកំពង់ធំ និងខេត្តសៀមរាប) សិក្ខាសាលាពាក់ព័ន្ធនឹងឱកាសនិងការអភិវឌ្ឍវិថីការងារ ការចូលរួមពិព័រណ៍របស់ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) និងវគ្គបណ្តុះបណ្តាលផ្នែកវិនិយោគមួយចំនួនទៀតផងដែរ។

សម្រាប់សិក្ខាសាលាវិនិយោគក្រោមប្រធានបទ «WRAP UP 2022, GET OPPORTUNITIES IN 2023» ដែលត្រូវបានរៀបចំឡើងនៅអគារ ហ្គោលដិន ថាវវើរ រាជធានីភ្នំពេញ នេះ វាបានបង្ហាញពីគោលបំណងសំខាន់របស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង បន្ថែមទៀត ក្នុងការលើកកម្ពស់ចំណេះដឹង និងឱកាសវិនិយោគ។ វាគ្មិនកិត្តិយសចំនួនបួនរូប បានឡើងចែករំលែកយ៉ាងក្បោះក្បាយអំពីប្រធានបទ ពីព្រោះវាគ្មិនទាំងអស់សុទ្ធតែមានបទពិសោធន៍ច្រើនជាងមួយទសវត្សរ៍នៅក្នុងទីផ្សារឧបករណ៍និស្សន្ទ ឬ​ វិស័យអចលនទ្រព្យ។

ជាលទ្ធផល អ្នកចូលរួមទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើសិក្ខាសាលានេះ ព្រមទាំងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដែលអាចនាំឱ្យពួកគាត់មើលឃើញ និងអាចរៀបចំផែនការអភិវឌ្ឍផ្ទាល់ខ្លួនសម្រាប់ ឆ្នាំ២០២៣​​។ កាន់តែពិសេស ការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារអចលនទ្រព្យ គឺជាគោលដៅដ៏មានសក្តានុពលមួយសម្រាប់ពួកគាត់ ក្នុងការបង្កើនផលប័ត្រវិនិយោគ ខណៈដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលបាន និងកំពុងធូរស្រាលបន្តិចម្តងៗពីផលលំបាក ដែលបង្កឡើងដោយជំងឺរាតត្បាតសកល។

សកម្មភាពបន្ទាប់របស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង គឺចាប់យកឱកាសដ៏អស្ចារ្យនេះ ជាមួយអតិថិជន និងអ្នកដែលចង់ចូលរួមជាមួយក្រុមហ៊ុនទាំងអស់។ ក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏កំពុងបង្កើតក្រុមការងារឱ្យកាន់តែធំជាងមុន ដើម្បីផ្ដល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរដល់អតិថិជនគោលដៅ និងដើម្បីសម្រេចបាននូវភាពជោគជ័យកាន់តែធំសម្រាប់ដំណើររួមគ្នាដ៏យូរអង្វែង។

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.