PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួម និងឧបត្ថម្ភវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្ដីពី៖ «សន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណេត»
  • 31-05-2023
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួម និងឧបត្ថម្ភវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្ដីពី៖ «សន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណេត»

ដើម្បីដោះស្រាយ និងទប់ស្កាត់ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត និងគណនីក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ប្រភេទ ក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិនិយោគហិរញ្ញវត្ថុយ៉ាងទូលំទូលាយបំផុតនៅកម្ពុជា តែងតែមានវិធានការយ៉ាងម៉ឺងម៉ាត់ ទៅលើគម្រោងវិនិយោគក្លែងបន្លំណាមួយ ដើម្បីការពារអតិថិជន ក៏ដូចជាវិស័យវិនិយោគហិរញ្ញវត្ថុនៅកម្ពុជាទាំងមូលផងដែរ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពស្តីពី «សន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណេត» ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីទិដ្ឋភាពទូទៅនៃសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ការកំណត់សម្គាល់សកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត ដំណោះស្រាយចំពោះការលួចប្រើប្រាស់គណនីផ្សព្វផ្សាយសង្គមដោយគ្មានការអនុញ្ញាត ឬការបង្កើតគណនីក្លែងក្លាយ និងការការពារទិន្នន័យផ្ទាល់ខ្លួននៅក្នុងយុគសម័យឌីជីថល។

ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក្រោមការគាំទ្រឧបត្ថម្ភដោយ ក្រុមហ៊ុនមូលបត្រ ភីភី លីង រួមជាមួយនឹង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ហ្គោលវែល ខាភីថល។ ក្រុមហ៊ុនទាំងបីសុទ្ធតែមានអ្នកតំណាងចូលរួមក្នុងវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងឯកឧត្ដម ស្រ៊ុន គឹមសាន សមាជិកនៃ ន.ទ.ក.។

ក្រុមការងាររបស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមយ៉ាងយកចិត្តទុកដាក់ និងបានយល់ឃើញថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានអត្ថប្រយោជន៍ និងជាកាតព្វកិច្ចមួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការស្វែងយល់ពីសារៈសំខាន់នៃសន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណេត ដើម្បីឱ្យអតិថិជនរបស់ពួកគាត់មានសុវត្ថិភាព និងទំនុកចិត្ដនៅពេលប្រើប្រាស់សេវាកម្មរបស់ខ្លួន។

ដើម្បីប្រឆាំងនឹងអសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ឬការផ្សព្វផ្សាយការវិនិយោគក្លែងក្លាយ ក្រុមហ៊ុនមូលបត្រ ភីភី លីង តែងតែប្តេជ្ញាចិត្តក្នុងការអប់រំអតិថិជនរបស់យើងអំពីរបៀបការពារខ្លួន និងអនុវត្តតាមការណែនាំយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសហការជាមួយភាគីពាក់ព័ន្ធដូចជា៖ ន.ម.ក. ផ្សារមូលបត្រកម្ពុជា និងដៃគូសហការទាំងអស់ ក្នុងការបង្កើតសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីអប់រំជាច្រើនទៀត ដើម្បីឱ្យសាធារណជនអាចយល់ដឹងកាន់តែស៊ីជម្រៅ អំពីទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទ ដែលត្រូវបាននិងកំពុងណែនាំ និងអនុវត្តនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ក្រុមហ៊ុនយើងជឿជាក់ថា ការផ្សព្វផ្សាយព័ត៌មាន និងការអប់រំ គឺជាគន្លឹះសម្រាប់ការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណេះដឹង និងវឌ្ឍនភាពជានិរន្ដរ៍។ តាមរយៈការផ្ដល់ការអប់រំ និងវិធីសាស្រ្ដ ដល់អតិថិជន និងដៃគូរបស់យើង ក្នុងការរក្សាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ យើងទាំងអស់គ្នាពិតជាអាចបញ្ចៀសការខាតបង់ផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណេត។

បន្ទាប់ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង ប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត លើការការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត ដើម្បីទាញយកអត្ថប្រយោជន៍ពិតប្រាកដសម្រាប់អតិថិជនរបស់យើង ក៏ដូចជាដើម្បីទទួលបានទំនុកចិត្តពីសាធារណជនក្នុងការវិនិយោគហិរញ្ញវត្ថុ និងកសាងជំនឿជាក់លើទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា។

 

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.