ក្រុមហ៊ុនចែកចាយលក់មូលបត្រ

កាន់តែងាយស្រួល និងទទួលបានអត្ថប្រយោជន៍​ខ្ពស់​ជាង​មុន សម្រាប់ការក្លាយជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ចុះ​បញ្ជីនៅ​ថ្ងៃអនាគត

ជាមួយសេវាកម្មចែកចាយលក់មូលបត្ររបស់យើង លោកអ្នកអាចកក់ទិញភាគហ៊ុននៅដំណាក់កាលដំបូងរបស់ក្រុមហ៊ុនណាមួយដែលនឹងចុះបញ្ជីនៅផ្សារមូលបត្រ ដោយមិនអស់កម្រៃជើងសា និងមិនមានភាពស្មុគស្មាញ។ ទាក់ទងកក់ចំនួនភាគហ៊ុនឥឡូវនេះ ដើម្បីបានអត្ថប្រយោជន៍ខ្ពស់

ជាមួយនឹង​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ចែកចាយ​លក់​មូលបត្រ​របស់យើង ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​និយ័តករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​យើង​អាច​ជួយ​លោកអ្នក​ក្នុង​ការបញ្ជាទិញ​ភាគហ៊ុន​ទុកជាមុន​របស់​ក្រុមហ៊ុន​ណាមួយ​ដែល​នឹង​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ (​ផ​.​ម​.​ក​)។

  • កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានសក្ដានុពលរីកចម្រើនខ្ពស់

  • ទទួលបានឱកាសចំណេញប្រាក់ ដោយសារតម្លៃភាគហ៊ុនភាគច្រើននៅផ្សារដំបូង មានតម្លៃថោកជាងតម្លៃនៅផ្សារបន្ទាប់

  • នៅវគ្គបើកនៃថ្ងៃជួញដូរដំបូង ភាគហ៊ុនត្រូវបានអនុញ្ញាតឱ្យមានការប្រែប្រួលក្នុងដែនកំណត់តម្លៃពី ៩០% ទៅ ១៥០% នៃតម្លៃផ្សារដំបូង ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃធម្មតាត្រូវបានកំណត់ក្នុងកម្រិតឡើងចុះត្រឹម ១០% ប៉ុណ្ណោះ។

តាមរយៈកិច្ចសហការជាមួយដៃគូដែលជាក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនមូលបត្រ ភីភី លីង អាចចែកចាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុនដែលនឹងត្រូវចុះបញ្ជីជាផ្លូវការ ទៅកាន់វិនិយោគិនសក្តានុពលទាំងអស់នៅដំណាក់កាលលក់ភាគហ៊ុនលើកដំបូង ។