សិក្ខាសាលាស្តីពី «វិធីបង្កើនទ្រព្យជាមួយក្រុមហ៊ុនមូលបត្រ ភីភី លីង» ជួយបង្កើតប្រភពចំណូលថ្មី
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលាមួយស្តីពី «វិធីបង្កើនទ្រព្យជាមួយក្រុមហ៊ុនមូលបត្រ ភីភី លីង» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ និងមានគោលបំណងផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងវិធីសាស្រ្ដជាក់ស្តែងក្នុងការវិនិយោគ ដែលពួកគាត់អាចយកទៅប្រើប្រាស់ដើម្បីបង្កើនប្រាក់ចំណូលប្រចាំខែ។
ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីរបស់យើងមានវាគ្មិនកិត្តិយសចំនួនបីរូប។ វាគ្មិនទី១ គឺលោក ញឹម កុសល (អនុប្រធានចាត់ការទូទៅនៃក្រុមហ៊ុនមូលបត្រ ភីភី លីង) ដែលបានធ្វើបទបង្ហាញលើប្រធានបទ៖ «ចំណូលអកម្ម»។ វាគ្មិនទី២ គឺលោក ឈា ឆាយហេង (ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង) ដែលមានប្រធានបទ៖ «បទពិសោធន៍ និងអត្ថប្រយោជន៍» និងវាគ្មិនទី៣ គឺលោក ជា សុធា (អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង) ដែលបានចែករំលែកលើប្រធានបទ៖ «ការណែនាំអំពីក្រុមហ៊ុនមូលបត្រ ភីភី លីង និងភាពជាដៃគូអាជីវកម្ម»។ បទបង្ហាញទាំងបីនេះ បានរួមចំណែកក្នុងការបង្ហាញពីសារៈសំខាន់នៃការបង្កើតប្រភពចំណូលអកម្មបន្ថែម និងគំនិតផ្តួចផ្តើមអាជីវកម្ម ក៏ដូចជាវិធីសាស្រ្តវិនិយោគដែលអាចធ្វើទៅបានសម្រាប់អ្នកចូលរួមទាំងអស់គ្នា។
លោក ជា សុធា ដែលជាវាគ្មិននៃប្រធានបទទីបី «ការណែនាំអំពីក្រុមហ៊ុនមូលបត្រ ភីភី លីង និងភាពជាដៃគូអាជីវកម្ម» បានមានប្រសាសន៍ថា៖ «ការក្លាយជាដៃគូអាជីវកម្មរបស់យើង គឺជាឱកាសដ៏ល្អមួយ ដែលមិនតម្រូវឱ្យមានដំណើរការប្រតិបត្តិការច្រើននោះទេ។ ឆន្ទៈខ្ពស់ក្នុងការចូលរួម គឺជាគុណសម្បត្តិចម្បង»។
លោកបានបន្ថែមថា៖ «ក្រុមហ៊ុនមូលបត្រ ភីភី លីង ផ្តល់ជូនប្រជាជនកម្ពុជា និងជនបរទេសនូវឱកាសវិនិយោគហិរញ្ញវត្ថុទាំងក្នុងលក្ខខណ្ឌជាអតិថិជន និងជាដៃគូអាជីវកម្ម នៅក្នុងទីផ្សារវិនិយោគហិរញ្ញវត្ថុរបស់កម្ពុជា និងស្ថិតក្រោមការត្រួតពិនិត្យ និងការណែនាំរបស់និយ័តករមូលបត្រកម្ពុជា»។
ជាលទ្ធផល សិក្ខាសាលារបស់យើងទទួលបានអ្នកចាប់អារម្មណ៍ជាច្រើន និងបានចុះឈ្មោះសម្រាប់ការបណ្តុះបណ្តាលបន្ថែមជាមួយអ្នកជំនាញរបស់យើង អំពីរបៀបដែលពួកគាត់អាចចាប់ផ្តើមបង្កើតលំហូរប្រាក់ចំណូល ដែលមានហានិភ័យទាប គ្មានការចំណាយលើប្រតិបត្តិការ គ្មានការពន្យារពេលយូរក្នុងប្រតិបត្ដិការសាច់ប្រាក់ និងមិនតម្រូវឱ្យមានទីតាំងសម្រាប់ធ្វើអាជីវកម្មផ្ទាល់។
ដូច្នេះ ប្រសិនបើលោកអ្នកចង់ចុះឈ្មោះ ឬទទួលបានព័ត៌មានបន្ថែមអំពីឱកាសវិនិយោគនេះ សូមផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង តាមរយៈតំណភ្ជាប់នេះ https://web.facebook.com/PPlinksecurities ឬទូរស័ព្ទមកកាន់លេខ ០២៣ ៨៦៦ ៦២២។