PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ និង ឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor)
  • 30-09-2026
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ និង ឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor)

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមយ៉ាងយ៉ាងសកម្មក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៤០០ អង្គ/រូប មកពីក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូត ព្រមទាំងក្រុមហ៊ុនវិនិយោគ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពី សមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុង អាណត្តិទី១ និងទិសដៅអាទិភាពឆ្នាំ២០២៧ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, បង្កើតជាវេទិកាជួបជុំ និងពិភាក្សាផ្លាស់ប្តូរយោបល់រវាងតួអង្គពាក់ព័ន្ធ និងអ្នកជំនាញក្នុងវិស័យមូលបត្រ ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗ លើធាតុគន្លឹះក្នុងអេកូឡូស៊ីប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាសម្រាប់វិស័យមូលបត្រ ដូចជា៖ ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ក្រោមបរិវត្តកម្មឌីជីថលហិរញ្ញវត្ថុ, ការអភិវឌ្ឍនិងការត្រួតពិនិត្យទ្រព្យឌីជីថលនៅកម្ពុជា, វឌ្ឍនភាពនៃការ ចូលរួមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ, សន្ទុះនៃការរីកចម្រើនរបស់ក្រុមហ៊ុនតាមរយៈ ទីផ្សារភាគហ៊ុននៅកម្ពុជា, ទីផ្សារសញ្ញាបណ្ណកម្ពុជាជាកម្លាំងជំរុញការវិនិយោគ និងហិរញ្ញប្បទានរយៈពេលវែង, ការបង្កើនទ្រព្យសម្បត្តិតាមរយៈការវិនិយោគក្នុងវិស័យមូលបត្រ និងកិច្ចសហប្រតិបត្តិការដើម្បីការពង្រឹងការអនុវត្ត ច្បាប់, ការលើកកម្ពស់ទំនុកចិត្ត និងកិច្ចការពារវិនិយោគិននៅក្នុងទីផ្សារមូលបត្រ ជាដើម។ ព្រឹត្តិការណ៍នេះក៏ទទួលបានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាយ៉ាងលម្អិតដោយ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.ស.ហ. ព្រមទាំង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ផងដែរ។

ក្នុងនាមជា អ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការបង្កើនទ្រព្យសម្បត្តិតាមរយៈការវិនិយោគក្នុងវិស័យមូលបត្រ និងកិច្ចសហប្រតិបត្តិការដើម្បីការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ទំនុកចិត្ត និងកិច្ចការពារវិនិយោគិននៅក្នុងទីផ្សារមូលបត្រ»។

ក្នុងឱកាសនោះ លោក ជា សុធា បានចែករំលែកទស្សនទានដ៏មានអត្ថន័យដែលជាគន្លឹះក្នុងការលើកស្ទួយ និងជម្រុញវិស័យមូលបត្រថា៖ «ទីផ្សារមូលបត្រដែលរឹងមាំ គឺចាប់ផ្តើមពីទំនុកចិត្ត។ នៅពេលវិនិយោគិនយល់ច្បាស់ពីឱកាស យល់ច្បាស់ពីហានិភ័យ និងមានទំនុកចិត្តថាផលប្រយោជន៍របស់ពួកគេត្រូវបានការពារ ពួកគេនឹងមានភាពក្លាហានក្នុងការចូលរួមវិនិយោគក្នុងរយៈពេលវែង។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការបន្តរវាងនិយ័តករ អ្នកចូលរួមទីផ្សារ និងវិនិយោគិន នឹងជួយកសាងទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន មានទំនុកចិត្ត និងមានការចូលរួមកាន់តែទូលំទូលាយ»។

ការឧបត្ថម្ភ និងការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍ លើកកម្ពស់ និងជម្រុញវិស័យមូលបត្រកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រកបដោយមោទកៈភាព។

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

ក្រុមហ៊ុនមូលបត្រ ភីភី លីង — ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រតែមួយគត់ពីកម្ពុជា ដែលឡើងឆាកអន្តរជាតិដ៏ធំបំផុតនៅ iFX EXPO Asia 2026 ហុងកុង!

14-10-2026

ថ្នាក់ដឹកនាំ ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ជាមួយតំណាង «ក្រសួងរតនាគារសហរដ្ឋអាមេរិក (U.S. Department of the Treasury)»

20-05-2026

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2026 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.