​អំពី​​យើង

​វិសាលភាព​ ​និង​មុខងារ​របស់​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គាំទ្រ​ផល​ប័ត្រ​ហិរញ្ញវត្ថុ​សាជីវកម្ម​ ​ព្រមទាំង​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ ​និង​ដំបូន្មាន​សម្រាប់​ការ​រួមបញ្ចូល​ក្រុមហ៊ុន​និង​ការ​ទិញ​យក​ក្រុមហ៊ុន​ ​ការ​បង្កើន​ដើមទុន​ ​និង​ការ​វាយ​តម្លៃ​អាជីវកម្ម។​

​ដើម្បី​ជា​ជំនួយ​ដល់​ការ​អភិវឌ្ឍ​ទី​ផ្សារ​មូលបត្រ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​បោះផ្សាយ​ ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ជាមួយនឹង​សេវា​ប្រឹក្សា​ដែល​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​ចុះបញ្ជី​។​ ​ដោយមាន​ប្រវត្តិ​ ​និង​បទពិសោធន៍​លំដាប់​ថ្នាក់​អន្តរជាតិ​ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្តល់​ជូន​ក្រុមហ៊ុន​សាជីវកម្ម​ ​ឬ​សហគ្រាស​នានា​ ​នូវ​ការ​ប្រឹក្សា​យោបល់​ដ៏​ល្អ​បំផុត​ ​ចាប់តាំង​ពីមុន​ពេល​ចាប់ផ្ដើម​ ​អំឡុង​ពេល​នៃ​ការរៀបចំ​ ​និង​បន្ទាប់ពី​ការបោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​ជាលើកដំបូង។

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​គឺជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​ ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​)​។​ ​ដោយមាន​ជំនាញ​ទាំង​លើ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​ទី​ផ្សារ​មូលបត្រ​ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​អាច​ជួយ​វិនិ​យោគិន​ធ្វើ​ពិពិធ​កម្មផល​ប័ត្រ​វិនិយោគ​ទៅ​ក្នុង​ទី​ផ្សារ​ទាំងពីរ​នេះ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។​

​បទពិសោធន៍​ ​និង​ជំនាញ​វិជ្ជាជីវៈ​របស់យើង​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​គ្របដណ្ដប់​ក្នុង​តំបន់​អា​ស៊ាន​ ​ម​ជ្ឈឹ​ម​បូព៌ា​ ​និង​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​។​ ​លើស​ពីនេះទៅ​ទៀត​ ​យើង​មាន​ប្រវត្តិ​រឹង​មាំ​និង​ច្បាស់លាស់​ ​ក្នុង​ការ​ចូល​ប្រើ​មូលធន​សកល​ ​និង​វិភាគ​ទី​ផ្សារ​មូលធន​។​ ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ ​ក្រុមប្រឹក្សា​ហិរញ្ញវត្ថុ​ដ៏​ជំនាញ​របស់យើង​ ​ត្រូវ​បាន​ទទួលស្គាល់​គុណវុឌ្ឍិ​ដោយ​ ​ន.ម.ក​ ​និង​អាច​ផ្តល់​ជូន​លោកអ្នក​នូវ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ ​និង​ស្តង់​ដារ​អន្ដរជាតិ។