ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមតាំងបង្ហាញស្តង់សេវាកម្ម ក្នុង «សន្និសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦»
កាលពីថ្ងៃទី ១៧ និង ១៨ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមយ៉ាងសកម្មក្នុង «សន្និសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦» (Cambodia Industrial Development Conference and Industrial Expo 2026) ក្រោមប្រធានបទដ៏មានអត្ថន័យ “United Cambodia, United Future” ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
នៅក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំស្តង់តាំងបង្ហាញសេវាកម្មហិរញ្ញវត្ថុ និងចែករំលែកព័ត៌មានអំពីឱកាសវិនិយោគយ៉ាងសម្បូរបែប ជូនដល់ភ្ញៀវកិត្តិយស សហគ្រិន វិនិយោគិន ព្រមទាំងដៃគូអាជីវកម្មមកពីបណ្តាវិស័យផ្សេងៗ។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ បានផ្តល់នូវឱកាសយ៉ាងប្រពៃសម្រាប់ក្រុមហ៊ុន ក្នុងការពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្ម ផ្លាស់ប្តូរចំណេះដឹង និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទីផ្សារហិរញ្ញវត្ថុ និងការវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទនភាពយ៉ាងខ្លាំង ក្នុងការបានរួមចំណែកគាំទ្រព្រឹត្តិការណ៍លំដាប់ថ្នាក់ជាតិនេះ ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ទាក់ទាញការវិនិយោគ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។




