PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
PP Link Securities Co., Ltd
  • ទំព័រដើម
  • ក្រុមហ៊ុន
    • អំពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង
    • សាររបស់ថ្នាក់ដឹកនាំ
    • ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ
  • ព័ត៌មានក្រុមហ៊ុន
    • សកម្មភាពក្រុមហ៊ុន
    • សេចក្តីជូនដំណឹង
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង
    • ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
    • ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
    • ក្រុមហ៊ុនចែកចាយលក់មូលបត្រ
  • ភាសាខ្មែរ
    • English
    • 简体中文
គេហទំព័រ -> Company Activities -> ក្រុមហ៊ុនមូលបត្រ ភីភី លីង និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យួខេសិន ម.ក សហការបង្កើតសិក្ខាសាលាពាក់ព័ន្ធនឹងសារៈសំខាន់នៃវិស័យអប់រំនៅកម្ពុជា
  • 18-02-2023
ចែកចាយ

ក្រុមហ៊ុនមូលបត្រ ភីភី លីង និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យួខេសិន ម.ក សហការបង្កើតសិក្ខាសាលាពាក់ព័ន្ធនឹងសារៈសំខាន់នៃវិស័យអប់រំនៅកម្ពុជា

ក្រុមហ៊ុនមូលបត្រ ភីភី លីង (PP Link Securities (PPLS)) រួមជាមួយនឹង  ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យួខេសិន ម.ក (Mengly J. Quach Education Plc. (MJQE)) បានសហការរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ការយល់ដឹងអំពីវិស័យអប់រំនៅកម្ពុជា» នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអគារ​ហ្គោ​ល​ដិ​ន​ថាវ​វើ​រ​ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់សារៈសំខាន់នៃវិស័យអប់រំនៅកម្ពុជា ហើយបានទទួលស្វាគមន៍អ្នកចូលរួមជាង ២០០ នាក់ ដែលត្រៀមខ្លួនចាប់យកឱកាសវិនិយោគក្នុងវិស័យអប់រំ បង្កើនឯករាជ្យភាពផ្ទាល់ខ្លួន ចូលរួមដល់វឌ្ឍនភាពជាតិ និងកសាងសន្តិភាពសម្រាប់ពិភពលោកទាំងមូល។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃ ក្រុមហ៊ុន MJQE  និង លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុន PPLS  គឺជាវាគ្មិនកិត្ដិយសនៃកម្មវិធី។

ក្រុមហ៊ុន MJQE ត្រូវបានទទួលស្គាល់ ​ជាស្ថាប័នមួយដែលមានប្រព័ន្ធ និងកម្មវិធីអប់រំប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងត្រៀមបោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ ដើម្បីកៀរគរការបណ្ដាក់ទុនពីវិនិយោគិន ដើម្បីពង្រីកប្រតិបត្តិការស្ថាប័នអប់រំបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយមានគោលដៅ និងទស្សនៈវិស័យស្រដៀងគ្នា ក្រុមហ៊ុន PPLS មានសោមនស្សក្នុងការ សហការជាមួយក្រុមហ៊ុន MJQE ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។

លោក ជា សុធា បានមានប្រសាសន៍ថា៖ «ការអប់រំ គឺជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់វិស័យ។​ ដូច្នេះ ការពង្រឹងចំណេះដឹងមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវភាពរីកចម្រើនជាលំដាប់ សម្រាប់ខ្លួនឯង និងប្រទេសជាតិ»។

នៅក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ក្រុមហ៊ុន PPLS បានរៀបចំកម្មវិធីអប់រំអំពីវិស័យវិនិយោគហិរញ្ញវត្ថុជាច្រើនរួចមកហើយ ដូចជា៖ សិក្ខាសាលានៅបណ្ដាសាកលវិទ្យាល័យ និងតាមបណ្ដាខេត្តជាដើម។ ព្រឹត្តិការណ៍ទាំងនោះ បានផ្តល់ចំណេះដឹងគោលដល់និស្សិត និងប្រជាពលរដ្ឋ ក៏ដូចជាទំនុកចិត្តកាន់តែខ្ពស់ សម្រាប់ការចាប់ផ្តើមវិនិយោគហិរញ្ញវត្ថុនាពេលអនាគត។

តំណាងឱ្យ ក្រុមហ៊ុន MJQE ដែលមានសាលាបុត្រសម្ព័ន្ធជាច្រើន និងមានកម្រិត និងកម្មវិធីសិក្សាយ៉ាងទូលំទូលាយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកនូវគតិបណ្ឌិត ទស្សនៈវែងឆ្ងាយ និងឆន្ទៈខ្ពស់របស់គាត់ក្នុងការកសាងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

អ្នក​ឧកញ៉ា​ បានមានប្រសាសន៍ថា៖​ «ដោយសារការអប់រំ គឺជាឫសគល់នៃគ្រប់វិស័យ ដូច្នេះ ឫសគល់នេះត្រូវតែរឹងមាំ និងមានសុខភាពល្អ។ តាមរយៈការចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាថ្ងៃនេះ ខ្ញុំមានមោទកភាព ដែលអាចរួមចំណែកធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែទូលំទូលាយ និងមានស្តង់ដារខ្ពស់ទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន។ អ៊ីចឹង​ ប្រសិនបើមានការចូលរួមពីយើង​ទាំងអស់គ្នា ​នោះយើងនឹងសម្រេចបាននូវ​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​»​។​

ក្រៅពីការចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង និងការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន ជុំវិញការសិក្សា ការថែទាំសុខភាព និងទស្សនវិស័យការងារ ដែលជាផលវិជ្ជមានសម្រាប់សង្គមជាតិ អ្នកឧកញ៉ា ក៏រំពឹងទៀតថា IPO នៃ ក្រុមហ៊ុន MJQE នឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយទៀតសម្រាប់ការពង្រីកស្ថាប័នអប់រំរបស់គាត់ ប៉ុន្ដែ វាត្រូវការការចូលរួម និងការវិនិយោគពីសាធារណជន។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា៖ «ការបោះផ្សាយ IPO របស់យើង ដែលជាការបោះផ្សាយរបស់គ្រឹះស្ថានអប់រំឯកជនដំបូងគេក្នុងប្រទេសកម្ពុជា នឹងផ្ដល់ឱ្យយើង មិនត្រឹមតែការបង្កើនដើមទុន និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែ វាជាថ្នាលមួយក្នុងការបណ្ដុះបណ្ដាលទំពាំងស្នងឫស្សីរបស់កម្ពុជាជាច្រើនជំនាន់ទៅមុខទៀត។ លើសពីនេះទៅទៀត វាក៏បើកឱកាសសម្រាប់អ្នកដែលចង់វិនិយោគដើមទុនរបស់ពួកគាត់ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាសម្រាប់ផលប្រយោជន៍វិនិយោគផ្ទាល់ខ្លួនផងដែរ»។

ក្រុមហ៊ុន PPLS បានកោតសរសើរដោយស្មោះចំពោះវត្តមាន និងការគាំទ្ររបស់អ្នកចូលរួមទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ ហើយបានប្រកាសថានឹងបន្តបង្កើតនូវភាពជោគជ័យថ្មីៗ សម្រាប់ទាំងវិស័យអប់រំ និងទីផ្សារមូលបត្រនៅកម្ពុជា។

Photo Gallery

More

សកម្មភាព​ក្រុមហ៊ុន

PP Link Securities Associate Accompany Cambodian Deputy Prime Minister for Business Visit in China

12-05-2025

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

04-04-2025

វីដេអូថ្មីៗ

ក្រុមហ៊ុន​មូលបត្រ ភីភី លីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ដៃគ្នាបង្កើតកិច្ចសហការថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេស

11-04-2025

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និង កំណត់អនាគតរួមគ្នា

10-12-2024
  • អំពីយើង
  • សកម្មភាពក្រុមហ៊ុន
  • ចម្ងល់ទូទៅ
  • ឱកាសការងារ
  • ទំនាក់ទំនងមកយើងខ្ញុំ
  • អាជ្ញាបណ្ណរបស់យើង

© 2025 PP Link Securities Co., Ltd.

PP Link Securities Co., Ltd., registered in Cambodia as a Derivatives Broker under registration number 00036349, is regulated by the Securities and Exchange Regulator of Cambodia.

Registered Address: Ground Floor, Golden Tower, No.158-166, Street 215, Village 08, Sangkat Veal Vong, Khan 7 Makara, Phnom Penh. Contact: info@pplinksecurities.com.kh.

Risk Warning: Trading Derivatives carries a high level of risk to your capital; only trade with money you can afford to lose. Derivatives trading may not be suitable for all investors; fully understand the risks and seek independent advice if necessary.

You do not own or have rights in the underlying assets. Past performance does not indicate future performance, and tax laws are subject to change. The information on this website is general and does not consider your or your client’s personal objectives, financial circumstances, or needs.

The information on this site and the products and services offered are not intended for distribution to the U.S. or any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.