ក្នុងនាមជាសមាជិកនៃក្រុមហ៊ុនមូលបត្រ ភីភី លីង លោកអ្នកនឹងបានចូលរួមជាមួយក្រុមឈានមុខគេប្រកបដោយទេពកោសល្យចម្រុះក្នុងវិស័យហិរញ្ញវត្ថុ ដែលធ្វើឱ្យប្រាកដថា វិនិយោគិន និងអ្នកជួញដូរ ត្រូវបានការពារ ហើយទីផ្សារទាំងមូលត្រូវបានជឿទុកចិត្ត។ ស្វែងរកឱកាសរបស់អ្នកនៅទីនេះ ដើម្បីចូលរួមជាមួយក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេរបស់យើង និងស្វែងយល់អំពីយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ ព្រមទាំងជំរុញគំនិតផ្តួចផ្តើមហិរញ្ញវត្ថុចម្រុះរបស់យើងឆ្ពោះទៅមុខជានិច្ច។
លក្ខណៈពិសេសមួយទៀតរបស់យើងបើប្រៀបធៀបទៅនឹងអាជីវកម្មផ្សេងទៀតនោះគឺ ឱកាសការងារ ទោះបីជាយើងស្ថិតក្នុងអំឡុងពេលមានផលប៉ះពាល់នៃជំងឺកូវីដ-១៩ក្ដី ដោយសារតែក្រុមហ៊ុនរបស់យើងនៅតែមានដំណើរយ៉ាងពេញលេញ និងបន្តជ្រើសរើសបុគ្គលិកថ្មីៗជាបន្ដបន្ទាប់ ដើម្បីបំពេញទំនួលខុសត្រូវរបស់យើងក្នុងដំណើរការពារវិនិយោគិន និងអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយសុចរិតភាព និងភាពជោគជ័យ។