ការដាក់ប្រាក់ និងការដកប្រាក់

​មិនថា​លោកអ្នក​ជា​អតិថិជន​ក្នុងស្រុក ឬ​ជា​អតិថិជន​នៅ​ក្រៅ​ប្រទេស​ទេ យើង​នៅ​ទីនេះ​ដើម្បី​ជួយ​លោកអ្នក ពីព្រោះ​យើង​ប្រើប្រាស់​វិធី​សា​ស្រ្ដ​ក្នុង​កា​រដាក់​ប្រាក់ និង​ការ​ដកប្រាក់​ដែល​រហ័ស និង​មានទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ការផ្ទេរ​ប្រាក់​របស់​អ្នក ដោយ​គោរព​តាម​នីតិវិធី​យ៉ាង​ពេញលេញ ដើម្បី​ធានា​ថា​ប្រាក់​របស់​អ្នក​ត្រូវ​បាន​ដំណើរការ​ដោយ​សុវត្ថិភាព និង​ជោគជ័យ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដាក់​ប្រាក់ និង​ដកប្រាក់​ពី​គណនី​ជួញ​ដូរ​របស់​អ្នក សូម​ទាក់ទង​មកកាន់​ក្រុមហ៊ុន​យើង​តាមរយៈ​អ៊ី​ម៉ែ​ល in​f​o@​p​p​l​s.​co​m​.k​h ឬ​តាមរយៈ​ទូរស័ព្ទ​សេវា​អតិថិជន​លេខ​៖ ០​២​៣ ៨​៦​៦ ៦​២​២​។

acleda-logo-icon
  • ​ឈ្មោះ​ធនាគារ​៖​ ​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​
  • ​ឈ្មោះ​គណនី​៖​ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឯ​.​ក​ (​គណនី​សាច់ប្រាក់​អតិថិជន​)
  • លេខ​គណនី​៖​ ​០​០​០​១​០​៣​៩​៣​៤​២​១​១​២​៦​
  • ​កំណត់​សម្គាល់​ព័ត៌មាន​នៅ​ក្នុង​ប័ណ្ណ​សម្គាល់​វិនិ​យោគិន​ដែល​ភ្ជាប់​មក​ជាមួយ​ (​នាមត្រកូល​និង​នាម​ខ្លួន​ ​លេខ​អត្តសញ្ញាណ​វិនិ​យោគិន​ ​និង​លេខ​គណនី​ជួញ​ដូរ​)

​ដាក់​ប្រាក់​ជាមួយ​កម្មវិធី​អេ​ស៊ី​លីដា​ទាន់ចិត្ត​ (​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​ច្រើន​)

  • ចូល​ទៅកាន់​កម្មវិធី​អេ​ស៊ី​លីដា​ទាន់ចិត្ត​
  • ​ការផ្ទេរ​ប្រាក់​
  • ​រវាង​គណនី​ធនាគារ​ ​និង​គណនី​ជួញ​ដូរ​
  • ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ជួញ​ដូរ​
    • ​បំពេញ​ចំនួន​ទឹកប្រាក់​
    • ​បន្ទាប់មក​ចុច​ “​យល់ព្រម​”

​ដាក់​ប្រាក់​ដោយ​ផ្ទាល់​នៅ​តាម​សាខា​ធនាគារ​ អេ​ស៊ី​លីដា ណាមួយ​

  • ​យកមក​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់​អតិថិជន​
  • ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ឬ​លិខិតឆ្លងដែន​ដែល​មាន​សុពលភាព​

​ផ្ទេរ​ប្រាក់​ទៅកាន់​គណនី​សាច់ប្រាក់​អតិថិជន របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង​

  • ​ឈ្មោះ​ធនាគារ​៖​ ​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​
  • ​ឈ្មោះ​គណនី​៖​ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឯ​.​ក​ (​គណនី​ប្រាក់​អតិថិជន​)
  • ​លេខ​គណនី​៖​ ​០​០​០​១​០​៣​៩​៣​៤​២​១​១​២​៦​
    ​កំណត់​សម្គាល់​ព័ត៌មាន​នៅ​ក្នុង​ប័ណ្ណ​សម្គាល់​អតិថិជន​ដែល​ភ្ជាប់​មក​ជាមួយ​ (​នាមត្រកូល​និង​នាម​ខ្លួន លេខ​អត្តសញ្ញាណ​វិនិ​យោគិន និង​លេខ​គណនី​ជួញ​ដូរ​)

​ផ្ទេរ​ប្រាក់​ទៅកាន់​គណនី​សាច់ប្រាក់​អតិថិជន​របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង​

  • ​ឈ្មោះ​ធនាគារ​៖​ ​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​
  • ​ឈ្មោះ​គណនី​៖​ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឯ​.​ក​ (​គណនី​សាច់ប្រាក់​អតិថិជន​)
  • ​លេខ​គណនី​៖​ ​០​០​០​១​០​៣​៩​៣​៤​២​១​១​២​៦​
  • ​កំណត់​សម្គាល់​ព័ត៌មាន​នៅ​ក្នុង​ប័ណ្ណ​សម្គាល់​អតិថិជន​ដែល​ភ្ជាប់​មក​ជាមួយ​ (​នាមត្រកូល​និង​នាម​ខ្លួន លេខ​អត្តសញ្ញាណ​វិនិ​យោគិន និង​លេខ​គណនី​ជួញ​ដូរ​)

*​សម្រាប់​ការផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ពីក្រៅ​បរទេស អតិថិជន​អាច​ទទួល​បាន​ព័ត៌មាន​ណែនាំ​អំពី​ការផ្ទេរ​ប្រាក់​ពី​ផ្នែក​សេវា​អតិថិជន​។

​ការ​ដកប្រាក់​ ​គឺ​សាមញ្ញ​ ​និង​រហ័ស​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វិធី​សា​ស្រ្ដ​ដកប្រាក់​ពី​គណនី​ជួញ​ដូរ​របស់​អ្នក​ ​សូម​ទាក់ទង​មកកាន់​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​អ៊ី​ម៉ែ​ល​ info@ppls.com.kh​ ​ឬ​តាមរយៈ​ទូរស័ព្ទ​បម្រើ​អតិថិជន​លេខ​៖​ ​០២៣ ៨៦៦ ៦២២។​

​ចំណាំ​៖​ ​ប្រសិនបើ​អតិថិជន​ភ្លេច​ព័ត៌មាន​លម្អិត​អំពី​គណនី​ជួញ​ដូរ​ (​ឈ្មោះ​ប្រើប្រាស់​ ​ឬ​លេខ​សម្ងាត់​) ​ឬ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ដកប្រាក់​ ​សូម​ទាក់ទង​ទៅកាន់​ភ្នាក់ងារ​ជើងសា​មូលបត្រ​ ​ឬ​ផ្នែក​សេវា​អតិថិជន​របស់យើង​ ​ដើម្បី​ទទួល​បាន​ជំនួយ។

  • ជ្រើសរើស​ប្រភេទ​នៃ​ការ​ដកប្រាក់​៖​ ​ការផ្ទេរ​ប្រាក់​ក្នុងស្រុក​ ​ការផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​ ​ឬ​ការ​ដក​ជា​សាច់ប្រាក់​
  • ​ឈ្មោះ​ធនាគារ​
  • ​លេខ​គណនី​
  • ​ចំនួន​ទឹកប្រាក់​ (​រៀល​)
  • ​លេខ​សម្ងាត់​របស់​ប្រព័ន្ធ​ជួញ​ដូរ​ចល័ត​

*​សម្គាល់​៖ ឈ្មោះ​គណនី​ជួញ​ដូរ លេខ​គណនី​ជួញ​ដូរ លេខ​អត្តសញ្ញាណ​វិនិ​យោគិន និង​ឈ្មោះ​គណនី​ធនាគារ មិន​អាច​ផ្លាស់ប្តូរ​បានទេ​។

  • ​អតិថិជន​ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​ដកប្រាក់​ ​និង​ចុះហត្ថលេខា​ ​រួច​បញ្ជូន​វា​ទៅ​ភ្នាក់ងារ​ជើងសា​មូលបត្រ​ ​ឬ​ ​ផ្ញើ​ទៅកាន់​ការិយាល័យ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ដោយ​ផ្ទាល់​។​
  • ​បុគ្គលិក​ផ្នែក​សេវា​អតិថិជន​ ​នឹង​ទូរស័ព្ទ​មក​បញ្ជាក់​ជាមួយ​អតិថិជន​។​
  • ​បុគ្គលិក​ផ្នែក​សេវា​អតិថិជន​ ​នឹង​ផ្ញើ​អ៊ី​ម៉ែ​ល​នៃ​សំណើ​ដកប្រាក់​របស់​អតិថិជន​ទៅ​ផ្នែក​ហិរញ្ញវត្ថុ​។​
  • ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ផ្ញើ​សំណើ​ដកប្រាក់​ទៅកាន់​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​។
  • ​អតិថិជន​ត្រូវ​ផ្ញើ​សំណើ​ដកប្រាក់​ទៅកាន់​អ៊ី​ម៉ែ​ល​៖​ ​e​nqu​i​r​y​@​p​p​l​s.​co​m​.k​h​។​
  • ​បុគ្គលិក​ផ្នែក​សេវា​អតិថិជន​នឹង​ទូរស័ព្ទ​មក​បញ្ជាក់​ជាមួយ​អតិថិជន​។​
  • ​បុគ្គលិក​ផ្នែក​សេវា​អតិថិជន​នឹង​ផ្ញើ​អ៊ី​ម៉ែ​ល​នៃ​សំណើ​ដកប្រាក់​របស់​អតិថិជន​ទៅកាន់​ផ្នែក​ហិរញ្ញវត្ថុ​។​
  • ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ផ្ញើ​សំណើ​ដកប្រាក់​ទៅកាន់​ ​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​។​

*​សម្គាល់​៖ តើ​នៅ​ពេលណា​ដែល​អតិថិជន​អាច​ទទួល​បាន​ប្រាក់​ដែល​ពួកគាត់​ស្នើ​ដក​?

  • ការ​ដាក់ពាក្យ​ស្នើសុំ​ដកប្រាក់​មុនម៉ោង​ ​១​២​:​០​០​ ​ថ្ងៃត្រង់​ ​នឹង​ត្រូវ​ដំណើរការ​នៅ​ថ្ងៃធ្វើការ​ដដែល​ ​ចាប់ពី​ថ្ងៃចន្ទ​ ​ដល់​ ​ថ្ងៃសុក្រ​ ​មុនម៉ោង​ ​០​៤​:​០​០​ ​រសៀល​។​
  • ​ការ​ស្នើសុំ​បន្ទាប់ពី​ម៉ោង​ ​១​២​:​០​០​ ​ថ្ងៃត្រង់​ ​នឹង​ត្រូវ​ដំណើរការ​នៅ​ថ្ងៃធ្វើការ​បន្ទាប់​។