វិធានជួញដូរ
*លេខអត្តសញ្ញាណវិនិយោគិនត្រូវបានអនុម័តដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក)៖
វិនិយោគិនត្រូវដាក់ពាក្យស្នើសុំលេខអត្តសញ្ញាណវិនិយោគិនដោយផ្ទាល់ទៅកាន់និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ឬ តាមរយៈក្រុមហ៊ុនមូលបត្រ ភីភី លីង មុននឹងបើកគណនីជួញដូរមូលបត្រ។ ឯកសារចាំបាច់សម្រាប់ការស្នើសុំអត្តសញ្ញាណវិនិយោគិន មានដូចខាងក្រោម៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងមួយច្បាប់ ឬលិខិតឆ្លងដែនដែលមានសុពលភាពសម្រាប់ជនបរទេស
- រូបថត ១ សន្លឹក សម្រាប់បុគ្គលដែលមានសិទ្ធិ (ទំហំរូបថតដូចលិខិតឆ្លងដែន)
កាលវិភាគជួញដូរ
នៅផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រ ភីភី លីង ភាគហ៊ុនទាំងអស់អាចត្រូវបានជួញដូរចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាកជាសាធារណៈ។
វគ្គជួញដូររបស់យើងដែលចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៣ រសៀល មានដូចខាងក្រោម៖
- ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៩:០០ ព្រឹក រាល់ប្រតិបត្តិការទាំងអស់ត្រូវបានជួញដូរតាមវិធីសាស្រ្តដេញថ្លៃដោយយកថ្លៃតែមួយ និងត្រូវបានអនុវត្តនៅម៉ោង ៩:០០ ព្រឹក។
- ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ២:៥០ រសៀល រាល់ប្រតិបត្តិការទាំងអស់ត្រូវបានជួញដូរតាមវិធីសាស្រ្តដេញថ្លៃដោយយកថ្លៃច្រើន ហើយត្រូវបានផ្គូផ្គងភ្លាមៗ។
- ចាប់ពីម៉ោង ២:៥០ រសៀល ដល់ម៉ោង ៣:០០ រសៀល រាល់ប្រតិបត្តិការទាំងអស់ត្រូវបានជួញដូរតាមវិធីសាស្រ្តដេញថ្លៃដោយយកថ្លៃតែមួយ និងត្រូវបានអនុវត្តនៅម៉ោង ៣:០០ រសៀល។
វគ្គជួញដូរ | ម៉ោងទទួលបញ្ជា | ម៉ោងជួញដូរ | វិធីសាស្រ្ដដេញថ្លៃ |
វគ្គបើក | ៨:០០ ព្រឹក ដល់ ៩:០០ ព្រឹក | ៩:០០ ព្រឹក | ការដេញថ្លៃដោយយកថ្លៃតែមួយ |
វគ្គជួញដូរនិរន្ដរ៍ | ៩:០០ ព្រឹក ដល់ ២:៥០ រសៀល | ការដេញថ្លៃដោយយកថ្លៃច្រើន | |
វគ្គបិទ | ២:៥០ រសៀល ដល់ ៣:០០ រសៀល | ៣:០០ រសៀល | ការដេញថ្លៃដោយយកថ្លៃតែមួយ |
*ចំណាំ៖
- ប្រសិនបើគ្មានការផ្គូផ្គងបញ្ជានៅម៉ោង ៩:០០ព្រឹក ទេ នោះវគ្គបើកនឹងត្រូវពន្យារពេលរហូតដល់មានការផ្គូផ្គងនៅក្នុងថ្ងៃដដែល។
- ចំពោះវិធីសាស្ត្រជួញដូរតាមការចរចា ម៉ោងជួញដូរ គឺចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល។