ចម្ងល់ទូទៅ

ទូទៅ

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​គឺជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ ​ក្រុមហ៊ុនចែកចាយលក់មូលបត្រ​ ​និង​អាជ្ញា​ប​ណ្ណ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​និង​ផ្សារ​មូលបត្រ​កម្ពុជា​ (​ផ​.​ម​.​ក​)។

ជាមួយនឹងអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ យើងផ្ដល់ជូនអតិថិជននូវកម្មវិធីជួញដូរ CSX Trade និងភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា។ ជាមួយនឹងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទវិញ យើងផ្តល់ជូននូវកម្មវិធីជួញដូរលំដាប់ថ្នាក់ពិភពលោក (MT5) និងផលិតផលជួញដូរជាច្រើន។ បន្ថែមពីនេះ យើងក៏មានអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ ដែលអនុញ្ញាតឱ្យយើងអាចជួយគាំទ្រក្រុមហ៊ុនដែលត្រូវចុះបញ្ជី ក្នុងការផ្សព្វផ្សាយ និងលក់ភាគហ៊ុនរបស់ពួកគេនៅដំណាក់កាលដំបូង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានាទិញមូលបត្ររបស់ពួកគេ។

​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ

​ដើម្បី​បើក​គណនី​ជួញ​ដូរ​បាន​ វិនិ​យោគិន​ត្រូវ​បាន​តម្រូវ​ឱ្យ​មាន​កិច្ចព្រមព្រៀង​អតិថិជន​ដែល​បាន​បំពេញ​រួចជាស្រេច​ ​រួម​ជាមួយនឹង​ឯកសារ​បើក​គណនី​ ​ឯកសារ​អត្តសញ្ញាណ​វិនិ​យោគិន​ (​ប្រសិនបើ​លោកអ្នក​មិនទាន់​មាន​លេខ​អត្ដសញ្ញាណ​វិនិ​យោគិន​ដែល​ចេញ​ដោយ​និយ័ត​ករ​មូលបត្រ​កម្ពុជា​) ​និង​ ​អត្តសញ្ញាណប័ណ្ណ​ថត​ចម្លង​មួយ​ច្បាប់។

​ក្រុមហ៊ុន​មាន​ទទួល​បើក​គណនី​សម្រាប់​អតិថិជន​ក្រៅ​ប្រទេស។

​គណនី​ជួញ​ដូរ​មាន​ពីរ​ប្រភេទ​ ​គឺ​គណនី​ជួញ​ដូរ​សម្រាប់​វិនិ​យោគិន​ជា​បុគ្គល​ ​និង​គណនី​ជួញ​ដូរ​សម្រាប់​វិនិយោគិន​ជា​ស្ថាប័ន។

​ផ្សារ​មូលបត្រ​ ​គឺជា​កន្លែង​ដែល​មូលបត្រ​ដូចជា​ ​ភាគ​ហ៊ុន​ ​និង​សញ្ញា​ប​ណ្ណ ​ត្រូវ​បាន​ទិញ​ ​និង​លក់​ដោយ​វិនិយោគិន​ ​រួម​ទាំង​វិនិ​យោគិន​ជាតិ​ ​និង​វិនិ​យោគិន​អន្តរជាតិ​។​ ​ផ្សារ​មូលបត្រ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ​ដោយ​វា​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ ​សហគ្រាស​សាធារណៈ​ ​និង​រដ្ឋាភិបាល​អាច​ប្រមូល​ទុន​ដោយ​ផ្ទាល់​ពី​សាធារណជន​ ​ដើម្បី​ប្រើប្រាស់​ពង្រីក​អាជីវកម្ម​ ​ឬ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ជាដើម​។​ ​ម៉្យាងទៀត​ ​ផ្សារ​មូលបត្រ​ផ្តល់​ជម្រើស​ដល់​វិនិ​យោគិន​ក្នុង​ការ​ធ្វើ​ពិពិធ​កម្មផល​ប័ត្រ​វិនិយោគ​របស់​ខ្លួន​ ​ឬ​សម្រាប់​ការ​សន្សំ​ (ជាមួយ​មូលបត្រ​ដែល​មាន​ហា​និ​ភ័យ​ទាប) ​ផង​ដែរ​។​ ​នៅពេលដែល​មាន​លំ​ហូរ​មូលធន​កើតឡើង​ ​សកម្មភាព​សេដ្ឋកិច្ច​ដូចជា​ពាណិជ្ជកម្ម​ ​និង​ផលិតកម្ម​ ​នឹង​រីក​លូតលាស់​ ​ហើយ​វា​នឹង​បង្កើត​ឱ្យ​មានការងារ​ ​និង​កំណើន​ទ្រព្យសម្បត្តិ​សម្រាប់​ប្រជាជន​ទូទៅ​ផង​ដែរ។​

​ភាគ​ហ៊ុន​ ​គឺជា​ប្រភេទ​មូលបត្រ​កម្មសិទ្ធិ​ដែល​តំណាង​ឱ្យ​ភាពជា​ម្ចាស់​មួយ​ផ្នែក​នៃ​ក្រុមហ៊ុន​សាជីវកម្ម​មួយ​ ​និង​សិទ្ធិ​ក្នុង​ការ​ទាមទារ​ចំណែក​នៃ​ទ្រព្យសម្បត្តិ​ ​និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ ​ដោយ​ផ្អែក​ទៅលើ​សម​មាត្រ​ភាគ​ហ៊ុន​ដែល​វិនិ​យោគិន​ម្នាក់​មាន។

​សញ្ញា​ប​ណ្ណ ​គឺជា​ប្រភេទ​នៃ​មូលបត្រ​បំណុល​ដែល​តំណាង​ឱ្យ​កិច្ចសន្យា​ខ្ចីប្រាក់​រវាង​វិនិ​យោគិន​ ​និង​ក្រុមហ៊ុន​បោះផ្សាយ​ ​ដែល​អាច​ជា​ក្រុមហ៊ុន​សាជីវកម្ម​ ​សហគ្រាស​សាធារណៈ​ ​ឬ​រដ្ឋាភិបាល​។​ ​ជា​ថ្នូរ​នៃ​ក​ម្ចី​នេះ​ ​ក្រុមហ៊ុន​បោះផ្សាយ​នឹង​សង​ត្រឡប់ទៅ​វិនិ​យោគិន​វិញ​នូវ​ការប្រាក់​ក្នុង​អត្រា​ថេរ​ជាប្រចាំ​មួយ​ ​ព្រមទាំង​ប្រាក់ដើម​នៅ​ចុង​គ្រា។

​ការ​ជួញ​ដូរ​មូលបត្រ ផ្តល់​ជូន​វិនិ​យោគិន​នូវ​គុណសម្បត្តិ​ផ្សេងៗ​ដូច​ខាងក្រោម​៖​

  • ឱកាស​វិនិយោគ​ ​និង​ផល​ចំណេញ​
  • ​មូលធន​សមរម្យ​សម្រាប់​វិនិ​យោគិន​ខ្នាត​តូច​
  • ការ​លើកទឹកចិត្ត​ពាក់ព័ន្ធ​នឹង​ពន្ធ​
  • ​ការ​វិនិយោគ​ចម្រុះ​ ​និង​ផល​ចំណេញ​បន្ថែម​។​ល​។​

​ការ​ជួញ​ដូរ​មូលបត្រ​អាច​ជួប​នូវ​ហា​និ​ភ័យ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ថ្លៃ​នៃ​ភាគ​ហ៊ុន​ធ្លាក់ចុះ ឬ​មានការ​ប្រែប្រួល​ខ្លាំង​។ យើង​អាច​បែងចែក​ហា​និ​ភ័យ​ទាំងនោះ​ជា​បី​ប្រភេទ​ចម្បង​ៗ ដូចជា​៖​

  • ​ហា​និ​ភ័យ​ជា​ប្រព័ន្ធ​ ​ឬ​ហា​និ​ភ័យ​ទី​ផ្សារ​ ​គឺជា​ភាព​មិន​ច្បាស់លាស់​ដែល​កើតមានឡើង​ចំពោះ​ទី​ផ្សារ​ទាំងមូល​ ​និង​មិន​អាច​ចៀសវាង​បាន​តាម​ការ​ធ្វើ​ពិពិធ​កម្ម​ដូចជា​ ​ហា​និ​ភ័យ​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ​ហា​និ​ភ័យ​អតិផរណា​ ​ហា​និ​ភ័យ​អស្ថិរភាព​នយោបាយ​ ​និង​ហា​និ​ភ័យ​នៃ​ការ​កើន​ឡើង​អត្រា​ការប្រាក់​ជាដើម។​
  • ​ហា​និ​ភ័យ​មិនមែន​ជា​ប្រព័ន្ធ​ ​គឺជា​ភាព​មិន​ច្បាស់លាស់​ដែល​កើតមាន​ចំពោះ​ក្រុមហ៊ុន​ ​ឬ​វិ​ស័​យ​ណាមួយ​ ​ដែល​អាច​កាត់បន្ថយ​បាន​តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ ​រួម​មាន​៖​ ​អសាធនីយ​ភាព​នៃ​ក្រុមហ៊ុន​ ​ការ​កេង​បន្លំ​ផ្ទៃក្នុង​នៃ​បញ្ជី​គណនេយ្យ​ ​និង​សកម្មភាព​ជួញ​ដូរ​ផ្ទៃក្នុង​ជាដើម។​
  • ​ហា​និ​ភ័យ​សន្ទនីយភាព​ ​សំដៅ​ដល់​ហា​និ​ភ័យ​ដែល​អ្នកទិញ​ ​និង​អ្នក​លក់​មិន​អាច​​​រកគ្នា​ឃើញ​ ​ដើម្បី​ជួញ​ដូរ​នៅ​ពេល​ត្រូវការ​ ​និង​នៅ​ថ្លៃ​សមស្រប​ណាមួយ​ ​ដោយសារ​កង្វះ​សន្ទនីយភាព​ក្នុង​ទី​ផ្សារ។

​ដើម្បី​វិនិយោគ​លើ​មូលបត្រ​បាន​ វិនិ​យោគិន​ត្រូវ​មាន​គណនី​ជួញ​ដូរ​មូលបត្រ ឬ​គណនី​ជួញ​ដូរ​ចល័ត CSX Trade ​ដែល​មានដំណើរ​ការ​។

CSX Trade ​គឺជា​ប្រព័ន្ធ​ជួញ​ដូរ​ចល័ត​ ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា​ ​ដើម្បី​អនុញ្ញាត​ឱ្យវិនិ​យោគិន​ជួញ​ដូរ​មូលបត្រ​បាន​យ៉ាង​រហ័ស​ ​សុវត្ថិភាព​ ​និង​ងាយស្រួល​។​ វិនិ​យោគិន​អាច​ប្រើ​កម្មវិធី​ ​CSX Trade ​ដើម្បី​បញ្ជាទិញ​ ​ឬ​ ​លក់​មូលបត្រ​ដោយខ្លួនឯង​បាន​នៅ​គ្រប់​ទីកន្លែង​ ​ព្រមទាំង​អាច​មើល​ទិន្នន័យ​ទីផ្សារ​បច្ចុប្បន្ន​ ​ប្រវត្តិ​ទី​ផ្សារ​ ​និង​ទិន្នន័យ​គណនី​ជួញ​ដូរ​របស់​ខ្លួន​បាន​តាមរយៈ​ទូរស័ព្ទ​ទំនើប​ ​កុំព្យូទ័រ​ ​ឬ​ ​អាយ​ផេត​ជាដើម។

​កម្មវិធី CSX Trade ​មានមុខ​ងារ​សំខាន់​ៗ ដូចជា​៖​

  • កា​រដាក់​បញ្ជាទិញ​/​លក់​
  • ​ការ​កែប្រែ​ ​និង​លុបចោល​បញ្ជាទិញ​/​លក់​
  • ការពិនិត្យ​មើល​បញ្ជាទិញ​/​លក់​ ​និង​កំណត់​ត្រា​នៃ​ការ​ជួញ​ដូរ​កន្លងមក​
  • ​ការពិនិត្យ​មើល​សមតុល្យ​ក្នុង​គណនី​ជួញ​ដូរ​
  • ការពិនិត្យ​មើល​ភាព​ចំណេញ​/​ខាត​ ​នៃ​មូលបត្រ​កាន់កាប់​បច្ចុប្បន្ន​ ​និង​ប្រតិបត្តិការ​កន្លងមក​
  • ​ការ​តាមដាន​ស្ថានភាព​ទី​ផ្សារ​
  • ​ការស្វែងរក​ព័ត៌មាន​ ​និង​សេចក្តីជូនដំណឹង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​
  • ​ការ​ស្នើ​ដកប្រាក់

​ថ្ងៃ​ជួញ​ដូរ​ ​គឺ​ចាប់ពី​ថ្ងៃចន្ទ​ ​ដល់​ ​ថ្ងៃសុក្រ​ ​លើកលែង​ថ្ងៃឈប់​សម្រាក​សាធារណៈ​ ​ខណៈ​ម៉ោង​ជួញ​ដូរ​គឺ​ចាប់ពី​ម៉ោង​ ​៨​:​០​០​ ​ព្រឹក​ ​ដល់ម៉ោង​ ​៣​:​០​០​ ​រសៀល។​

​សម្រាប់​វិធីសាស្ត្រ​ដេញថ្លៃ​ (​Auction​ ​Trading​ ​Method​ = ​AT​M​) ​ម៉ោង​ទទួលការ​បញ្ជាទិញ​ ​គឺ​ចាប់ពី​ម៉ោង​ ​៨​:​០​០​ ​ព្រឹក​ ​ដល់ម៉ោង​ ​៣​:​០​០​ ​រសៀល​ ​ប៉ុន្តែ​ការ​ជួញ​ដូរ​ចាប់ផ្តើម​ពី​ម៉ោង​ ​៩​:​០​០​ ​ព្រឹក​ ​ដល់ម៉ោង​ ​២​:​៥​០​នាទី​ ​រសៀល​ ​ហើយ​ម្តងទៀត​នៅ​ម៉ោង​ ​៣​:​០​០​ ​រសៀល​មុន​ពេល​បិទ​ទី​ផ្សារ​។​ ​ចំពោះ​វិធីសាស្ត្រ​ជួញ​ដូរ​តាម​ការចរចា​ (​Negotiate​d​ ​Trading​ ​Method​ = N​T​M​) ​ម៉ោង​ជួញ​ដូរ​ ​គឺ​ចាប់ពី​ម៉ោង​ ​៩​:​០​០​ ​ព្រឹក​ ​ដល់​ ​២​:​៥​០​ ​នាទី​រសៀល។

​ការ​ជួញ​ដូរ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​មាន ៣ វគ្គ​៖​

  • ​ចាប់ពី​ម៉ោង​ ​៨​:​០​០​ ​ព្រឹក​ ​ដល់​ ​៩​:​០​០​ ​ព្រឹក​៖​ ​ការ​ដេញថ្លៃ​ដោយ​ថ្លៃ​តែមួយ​
  • ចាប់ពី​ម៉ោង​ ​៩​:​០​០​ ​ព្រឹក​ ​ដល់ម៉ោង​ ​២​:​៥​០​នាទី​ ​រសៀល​៖​ ​ការ​ដេញថ្លៃ​ដោយ​យក​ថ្លៃ​ច្រើន​
  • ​ចាប់ពី​ម៉ោង​ ​២​:​៥​០​ ​នាទី​ ​រសៀល​ ​ដល់ម៉ោង​ ​៣​:​០​០​ ​រសៀល​៖​ ​ការ​ដេញថ្លៃ​ដោយ​ថ្លៃ​តែមួយ

​អ្នក​អាច​បញ្ជាទិញ​ ​ឬ​លក់​មូលបត្រ​ ​ដោយ​គ្រាន់តែ​អញ្ជើញ​មកកាន់​ការិយាល័យ​របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ឬ​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​ ​ឬ​ផ្ញើ​សារ​មកកាន់​ក្រុមហ៊ុន​តាមរយៈ​អ៊ី​ម៉ែ​ល​ដោយ​ផ្ដល់​នូវ​ព័ត៌មាន​ដូច​ខាងក្រោម៖​

  • ​ព័ត៌មាន​អំពី​គណនី​មូលបត្រ​
  • ឈ្មោះ​អតិថិជន​
  • ​លេខ​គណនី​មូលបត្រ​
  • ​លេខ​អត្តសញ្ញាណ​វិនិ​យោគិន​
  • ​ព័ត៌មាន​មូលបត្រ​/​ភាគ​ហ៊ុន​
  • ឈ្មោះ​និង​លេខ​កូ​ដ​មូលបត្រ​
  • ​ប្រភេទ​នៃ​ការ​បញ្ជា​៖​ ​ទិញ​/​លក់​/​ផ្លាស់ប្តូរ​/​បោះបង់​
  • ​បរិមាណ​
  • ​តម្លៃ​ក្នុង​មួយ​ឯកតា​
  • ​លក្ខខណ្ឌ​៖​ ​បញ្ជា​ដែន​កំណត់​/​បញ្ជា​ទី​ផ្សារ​/​ជួញ​ដូរ​ទាំងស្រុង​ ​ឬ​ ​លុបចោល​/​ជួញ​ដូ​រហើយ​លុបចោល​

​អ្នក​អាច​បញ្ជាទិញ​ ​ឬ​លក់​ ​ជាមួយនឹង​កម្មវិធី​ ​M​T​S ​តាមរយៈ​តំណ​ភ្ជាប់​ ​h​t​t​p​s://​m​t​s.csx.​co​m​.k​h​ ​ដើម្បី​ចុះឈ្មោះ​ដោយ​ផ្ទាល់​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា។

​ការ​ជួញ​ដូរ​ ​និង​ការ​ទូទាត់​ ​គឺ​គិតជា​ប្រាក់​រៀល​ (K​H​R)។

​ក​. ​ដាក់​ប្រាក់​ទៅ​ធនាគារ​ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ដោយ​ផ្ទាល់​

​សូម​អញ្ជើញ​ទៅកាន់​សាខា​ណាមួយ​របស់ ធនាគារ​ អេ​ស៊ី​លីដា ដើម្បី​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​អតិថិជន​របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង ឬ ផ្ទេរ​ប្រាក់​របស់​អ្នក​ទៅ​ក្នុង​គណនី​អតិថិជន​របស់ មូលបត្រ ភីភី លីង ដើម្បី​បញ្ចូល​ប្រាក់​ទៅ​ក្នុង​គណនី​ជួញ​ដូរ​របស់​អ្នក ដោយ​ផ្ដល់​នូវ​ព័ត៌មាន​ដូច​ខាងក្រោម​៖​

  • ​នាមត្រកូល​ ​និង​នាម​ខ្លួន​
  • ​លេខ​គណនី​ជួញ​ដូរ​
  • ​លេខ​អត្តសញ្ញាណ​វិនិ​យោគិន​
  • ​ចំនួន​ទឹកប្រាក់​ (K​H​R)

​ខ​. ​អ៊ី​ម៉ែ​លម​ក​ក្រុមហ៊ុន​ដើម្បី​ផ្ទេរ​ប្រាក់​ 

  • នាមត្រកូល​ ​និង​នាម​ខ្លួន​
  • ​លេខ​គណនី​ជួញ​ដូរ​
  • ​លេខ​អត្ដសញ្ញាណ​វិនិ​យោគិន​
  • ​ចំនួន​ទឹកប្រាក់​ (K​H​R)
  • ​លេខ​គណនី​ធនាគារ​ដកប្រាក់

​រយៈពេល​ទូទាត់​នៃ​ប្រតិបត្តិការ​ដែល​បាន​អនុវត្ត​ ​គឺ​ពីរ​ថ្ងៃ​នៃ​ថ្ងៃធ្វើការ​ (​T​+2)​។​ ​ទោះ​យ៉ាងណាក៏ដោយ​ វិនិយោគិន​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ប្រតិបត្តិការ​បន្ថែម​ទៀត​ ​ដូចជា​កា​រលក់​និង​ទិញ​មូលបត្រ​ ​និង​ការ​ទិញ​និង​លក់​មូលបត្រ​ដែល​ពាក់ព័ន្ធ​ភ្លាម​ៗ​ ​មុន​ពេល​ប្រតិបត្តិការ​ត្រូវ​បាន​បញ្ចប់។​

​ការ​ដកប្រាក់​ត្រូវធ្វើ​ឡើង​តាមរយៈ​កា​រដាក់​ស្នើ​ទម្រង់​បែបបទ​តាមរយៈ​កម្មវិធី​ ​ CSX Trade។

​ក្រុម​ការងារ​របស់យើង​នៅ​ទីនេះ​ ​ដើម្បី​ជួយ​លោកអ្នក​ចាប់​ថ្ងៃចន្ទ​ ​ដល់​ថ្ងៃសៅរ៍​ ​ចាប់ពី​ម៉ោង​ ​៨:០០​ ​ព្រឹក​ ​ដល់ម៉ោង​ ​៥:០០​ ​រសៀល​។​ ​សូម​ទាក់ទង​មកកាន់​ក្រុមហ៊ុន​របស់យើង​ ​តាមរយៈ​វិធី​សា​ស្រ្ដ​ខាងក្រោម៖​

  • ​លេខ​ទូរស័ព្ទ​៖​ +​៨​៥​៥​ (​០​) ​២​៣​ ​៨​៦​៦​ ​៦​២​២​
  • ​អ៊ី​ម៉ែ​ល​៖​ ​in​f​o@​p​p​l​s.​co​m​.k​h​
  • ​អាសយដ្ឋាន​៖​ ​អគារ​ហ្គោ​ល​ដិ​ន​ថាវ​វើ​រ​ ​ជាន់​ទី​៥​ ​ផ្លូវ​២​១​៥​ ​សង្កាត់​វាលវង់​ ​ខណ្ឌ​៧​មករា​ ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​
  • ​គេហទំព័រ​៖​ ​w​w​w​.​p​p​link​securities​.​co​m​.k​h

​អាជ្ញា​ប​ណ្ណ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ

​ប្រសិនបើ​អ្នកទទួល​បាន​សារ​ “​ឈ្មោះ​អ្នកប្រើប្រាស់ ឬ​លេខ​សម្ងាត់​ខុស​” ​នៅ​ពេល​អ្នក​ចូលក្នុង​គណនី​ពិតប្រាកដ​នៃ​កម្មវិធី​ជួញ​ដូរ មានន័យ​ថា​ “​ឈ្មោះ​អ្នកប្រើប្រាស់ ឬ​លេខ​សម្ងាត់​” ​ដែល​អ្នក​បាន​បញ្ចូល គឺ​មិន​ត្រឹមត្រូវ​ទេ​។ អ្នក​អាច​ដោះស្រាយបញ្ហា​នេះ ដោយ​អនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម​៖​

  • ​ប្តូរ​ពី​ “​Demo​” ​ទៅ​ “​Live​” ​ដើម្បី​ភ្ជាប់​គណនី​ពិតប្រាកដ​
  • ​លុបឈ្មោះ​អ្នកប្រើប្រាស់​ ​និង​លេខ​សម្ងាត់​ពី​ប្រអប់​នីមួយៗ​
  • ​ពិនិត្យមើល​កំណត់​ត្រា​របស់​អ្នក​ដើម្បី​ធានា​ថា​ ​លេខ​គណនី​និង​លេខ​សម្ងាត់​កម្មវិធី​ជួញ​ដូរ​គឺ​ត្រឹមត្រូវ​ ​ហើយ​បន្ទាប់មក​វាយ​បញ្ចូល​លេខ​គណនី​និង​លេខ​សម្ងាត់​ឡើងវិញ​
  • ចូរ​កុំ​ចម្លង​ (​Copy​) ​រួច​បំពេញ​ (​Paste​) ​លេខ​គណនី​របស់​អ្នក​ ​ឬ​លេខ​សម្ងាត់​ ​ដើម្បី​ជៀសវាង​លើស​តួអក្សរ

​អ្នក​អាច​បង្កើត​ឡើងវិញ​នូវ​លេខ​សម្ងាត់​របស់​អ្នកតា​ម​អន​ឡា​ញ​ ​ដោយ​ផ្ញើ​សារ​ទៅ​អ៊ី​ម៉ែ​ល​ enquiry@ppls.com.kh ​ដើម្បី​ទទួល​បាន​លេខ​សម្ងាត់​បណ្តោះអាសន្ន​មួយ​ ​ហើយ​អ្នក​អាច​ផ្លាស់ប្តូរ​លេខ​សម្ងាត់​របស់​អ្នក​ក្រោយពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក។​ ​ប្រសិនបើ​អ្នក​នៅតែ​មិន​អាច​បង្កើត​លេខ​សម្ងាត់​ថ្មី​ ​អ្នក​អាច​ទាក់ទង​ទៅកាន់​ផ្នែក​សេវា​អតិថិជន​របស់យើង។

​ម៉ា​ជី​ន​សំដៅ​លើ​ប្រាក់​តម្កល់​ ​ដែល​ក្រុមហ៊ុន​តម្រូវ​ឱ្យ​អតិថិជន​ដាក់ជា​ការធានា​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​របស់​អតិថិជន​ទៅតាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​លើ​ការ​ជួញ​ដូរ​ ​ហើយ​វា​រួមបញ្ចូល​ទាំង​ម៉ា​ជី​ន​ដំបូង​ ​និង​ម៉ា​ជី​ន​រក្សា។

​ការ​ជួញ​ដូរ​ម៉ា​ជី​ន​ (​ការ​ជួញ​ដូរ​ឡេ​វឺ​រ៉េ​ច​) ​គឺជា​ទម្រង់​ដ៏​ពេញ​និយម​មួយ​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​ដែល​អនុញ្ញាត​ឱ្យវិនិ​យោគិន​ជួញ​ដូរ​ក្នុង​ចំនួន​ទឹកប្រាក់​មួយ​ដែល​ច្រើនជាង​ចំនួន​ទឹកប្រាក់​ជាក់ស្ដែង​ក្នុង​គណនី​ជួញ​ដូរ​របស់​ខ្លួន។​ ​ការ​ជួញ​ដូរ​ម៉ា​ជី​ន​ ​អាច​ផ្តល់​ឥទ្ធិពល​ទាំង​វិជ្ជមាន​ ​និង​អវិជ្ជមាន​ទៅលើ​បទពិសោធន៍​នៃ​ការ​ជួញ​ដូរ​របស់​វិនិ​យោគិន​ ​ដោយសារតែ​ការពង្រីក​ចំនួន​ទឹកប្រាក់​ជួញ​ដូរ​សម្រាប់​ប្រាក់ចំណេញ​ ​និង​ប្រាក់​ខាត​ដែល​អាច​កើតមាន។

​សូម​អនុវត្ត​តាម​ជំហាន​សាមញ្ញ​នៅ​ក្នុង​ផ្ទាំង​ “​Market Watch Window​” ​នៅ​លើ​កម្មវិធី​ជួញ​ដូរ​របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង​៖​

  • ចុច​លើ​ពាក្យ​ “​ទិញ​” ​ឬ​ “​លក់​” ​លើ​គូ​រូបិយប័ណ្ណ​ដែល​អ្នកមាន​បំណង​ជួញ​ដូរ​
  • ​ផ្ទាំង​ “​បង្កើត​ការ​បញ្ជាទិញ​/​លក់​លើ​ទី​ផ្សារ​” ​នឹង​លេចឡើង​ ​ដើម្បី​ឱ្យ​អ្នក​ផ្លាស់ប្តូរ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ ​រួម​ទាំងគូ​ផលិតផល​ ​លក់​/​ទិញ​ ​និង​បរិមាណ​
  • ​ចុច​លើ​ពាក្យ​ “​បញ្ជាក់​” ​ដើម្បី​បញ្ជូន​បញ្ជាទិញ​/​លក់​ ​និង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​តម្លៃ​ដែល​អ្នក​ចង់បាន​
  • ​នៅ​ពេល​បញ្ជាទិញ​/​លក់​ត្រូវ​បាន​អនុវត្ត​ ​អ្នក​អាច​​​រក​ឃើញ​ការណែនាំ​នៅ​លើ​ “​ផ្ទាំង​សង្ខេប​” ​ហើយ​អ្នក​អាច​គ្រប់គ្រង​គ្រប់​ប្រតិបត្តិការ​ទិញ​/​លក់​របស់​អ្នក។

​តម្លៃ​នៃ​ការ​បញ្ជាទិញ​/​លក់​ទុកមុន នឹង​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ផ្ទាំង​ “​Spot open​” ​ដោយ​យោងទៅតាម​ចំនួន​ប្រតិបត្តិការ​នៃ​ការ​បញ្ជាទិញ​/​លក់​ទុកមុន​នីមួយៗ​។ ដើម្បី​បង្កើត​ការ​បញ្ជាទិញ​/​លក់​ទុកមុន​៖​

  • ផ្ទាំង​ “​ទិញ​/​លក់​ទុកមុន​” ​នឹង​លេចឡើង​ ​ហើយ​រាល់​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​បញ្ជា​ចូល​ទី​ផ្សារ​ទាំងអស់​ ​រួម​ទាំង​តម្លៃ​ទិញ​/​លក់​ទុកមុន​ ​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​
  • ​ចុច​លើ​ “​បញ្ជាក់​” ​ដើម្បី​បញ្ជូន​បញ្ជាទិញ​/​លក់​របស់​អ្នក​ដែល​នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​តម្លៃ​ជាក់ស្ដែង​ឈាន​ដល់​តម្លៃ​បញ្ជាទិញ​/​លក់​ទុកមុន​របស់​អ្នក​
  • ​ក្រោយពេល​បញ្ជូន​បញ្ជា​រួច​ ​ការណែនាំ​ស្តី​អំពី​ការ​បញ្ជាទិញ​/​លក់​ទុកមុន​ ​នឹង​លេចឡើង​រហូតដល់​ប្រតិបត្តិការ​ជួញ​ដូរ​របស់​អ្នក​បញ្ចប់។

​វិធី​ដែល​លឿន​ជាងគេ​បំផុត​ក្នុង​កា​របើក​គណនី​ ​គឺ​តាមរយៈ​ការ​ស្នើសុំ​តាម​អន​ឡា​ញ​។​ ​អ្នក​អាច​ចាប់ផ្តើម​ការ​ជួញ​ដូរ​របស់​អ្នក​បាន​ក្នុងរយៈពេល​ ​២​ ​ម៉ោង​ ​ប្រសិនបើ​អ្នក​បើក​គណនី​អន​ឡា​ញ​ ​និង​បាន​ដាក់​ប្រាក់​តម្កល់​ដោយ​ជោគជ័យ​។​ ​កា​របើក​គណនី​រហ័ស​មាន​ ​៣​ ​ដំណាក់កាល​ប៉ុណ្ណោះ៖​

  • ​ទាក់ទងមកផ្នែកបម្រើសេវាអតិថិជន (023 866 622)
  • ​អនុវត្ដមានការណែនាំ និង ថត​ចម្លង​ឯកសារ​ ​ហើយ​ចុះហត្ថលេខា​លើ​ពាក្យ​ស្នើសុំ​ (​កិច្ចព្រមព្រៀង​អតិថិជន​) ​រួច​បញ្ជូន​កិច្ចព្រមព្រៀង​នេះ​ ​ជាមួយនឹង​អត្តសញ្ញាណប័ណ្ណ​ ​ឬ​ ​ឯកសារ​ផ្លូវការ​ផ្សេងទៀត​ ​និង​ប្រាក់​តម្កល់​នៅ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ (​ធនាគារ​)
  • ​ព័ត៌មាន​លម្អិត​អំពី​គណនី​ជួញ​ដូរ​ ​នឹង​ត្រូវ​បាន​ផ្ញើ​ទៅកាន់​អ៊ី​ម៉ែ​ល​របស់​អ្នក​ ​បន្ទាប់ពី​ការ​បញ្ជាក់​តាម​ទូរស័ព្ទ​ត្រូវ​បាន​ធ្វើឡើង។

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​មិន​តម្រូវ​ឱ្យ​មានការ​បង់ថ្លៃ​សេវាកម្ម​បើក​គណនី​នោះ​ទេ។

​ដំណើរការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​នូវ​ភាព​ត្រឹមត្រូវ​ពិតប្រាកដ​ ​និង​ប្រសិទ្ធ​ភាព​នៃ​ព័ត៌មាន​របស់​អតិថិជន​ ​ដើម្បី​ការពារ​អតិថិជន​របស់យើង​ពី​ការ​ក្លែង​បន្លំ​។​ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​ប្រើប្រាស់​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​ ​និង​ផ្ទៀងផ្ទាត់​ផ្សេងៗ​គ្នា​ ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​អតិថិជន។

​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ ​អាច​ជា​អត្តសញ្ញាណប័ណ្ណ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ ​ហើយ​មាន​​​រូបថត​ ​ឈ្មោះ​ ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​អ្នក​ ​និង​ភ្ជាប់​មក​ជាមួយ​នូវ​កិច្ចព្រមព្រៀង​អតិថិជន។​ ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ដែល​ផុត​កំណត់​នឹង​មិន​ត្រូវ​បាន​ទទួលយក​ឡើយ។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​អ្នក​បាន​ទទួល​ការអនុញ្ញាត​ក្នុង​ការ​បន្ត​សុពលភាព​ឯកសារ​​​ដែល​ផុត​កំណត់​រួចហើយ​ ​សូម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​ ​រួម​ជាមួយនឹង​ឯកសារ​បន្ត​សុពលភាព​ដែល​ពាក់ព័ន្ធ។

​ការ​បញ្ជាក់​អាសយដ្ឋាន​ ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​របស់​អ្នក​ដែល​ត្រូវ​បាន​ចុះ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ជួញ​ដូរ។​ ​ដោយហេតុ​នេះ​ ​អ្នក​ត្រូវតែ​ផ្តល់​អាសយដ្ឋាន​ស្នាក់​នៅ​របស់​អ្នក​ជាចាំបាច់។

​ការ​បញ្ជាក់​អាសយដ្ឋាន​ ​ឬ​អត្តសញ្ញាណ​តាមរយៈ​ប​ណ្ណ​បើកបរ​ ​មិន​ត្រូវ​បាន​ទទួលយក​នោះ​ឡើយ។​ ​អ្នក​អាច​ប្រើ​អត្តសញ្ញាណប័ណ្ណ​ដែល​មាន​សុពលភាព​ ​ឬ​លិខិតឆ្លងដែន​ ​ដើម្បី​បញ្ជាក់​អាសយដ្ឋាន​ ​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក។

​យើង​មិន​គិតថ្លៃ​សេវា​លើ​កា​រដាក់​ប្រាក់​របស់​អតិថិជន​ឡើយ ប៉ុន្តែ​យើង​សូម​ស្នើ​ឱ្យ​អ្នក​ទាក់ទង​ទៅ​ធនាគារ​របស់​អ្នក ឬ​ធនាគារ​អន្តរការី ដើម្បី​ស្វែងយល់​ថា តើ​អាច​មានការ​គិតថ្លៃ​ដែរ​ឬទេ។

​កា​រដាក់​សាច់ប្រាក់ និង​ការផ្ទេរ​ប្រាក់​តាម​ធនាគារ ត្រូវ​បាន​ដំណើរការ​ក្នុងរយៈពេល​ពីរ​ម៉ោង ហើយ​ជាទូទៅ មូលប្បទានបត្រ​ត្រូវការ​ពេល​ពីរ​ថ្ងៃ​នៃ​ថ្ងៃធ្វើការ។

​កា​រដាក់​ប្រាក់​ពី​គណនី​ណាមួយ​ ​ដែល​ផ្សេង​ពី​គណនី​របស់​ម្ចាស់​គណនី​ជួញ​ដូរ​ ​នឹង​ត្រូវ​បាន​ចាត់ទុកថា​ជា​ “​កា​រដាក់​ប្រាក់​ពី​ភាគី​ទីបី​”។

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​មិន​ទទួលយក​កា​រដាក់​ប្រាក់​ ​ឬ​ការ​ដកប្រាក់​ពី​ភាគី​ទីបី​នោះ​ទេ។

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​មិន​ទទួលយក​កា​រដាក់​ប្រាក់​តាមរយៈ​ភ្នាក់ងារ​ ​ឬ​គ្រឹះស្ថាន​ប្តូរ​ប្រាក់​នោះ​ទេ​ ​ដោយសារ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងនេះ​ស្ថិតនៅ​ក្រោម​ “​ប្រភេទ​មាន​ហា​និ​ភ័យ​ខ្ពស់​” ​ពាក់ព័ន្ធ​នឹង​សកម្មភាព​លាង​សម្អាត​ប្រាក់​។​ ​ប្រាក់​ទាំងអស់​ដែល​ត្រូវ​បាន​ដាក់​តាមវិធី​នេះ​ ​នឹង​ត្រូវ​ប្រគល់​ត្រឡប់​បន្ទាប់ពី​យើង​ទទួល​បាន។

​ជា​ធម្មតា​ ​ការផ្ទេរ​ប្រាក់​ក្នុង​ប្រទេស​ ​ចំណាយ​ពេល​ពី​ ​១​ថ្ងៃ​ ​ទៅ​ ​២​ថ្ងៃ​នៃ​ថ្ងៃធ្វើការ​ ​ខណៈ​ការផ្ទេរ​ប្រាក់​ទៅក្រៅ​ប្រទេស​ ​ចំណាយ​ពេល​ពី​ ​៣​ថ្ងៃ​ ​ទៅ​ ​៥​ថ្ងៃ​នៃ​ថ្ងៃធ្វើការ។

​ការ​ដកប្រាក់​ពី​គណនី​ជួញ​ដូរ​របស់​អ្នក​ពី​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​គឺ​មាន​ភាព​សាមញ្ញ​ ​និង​រហ័ស​។​ ​ដើម្បី​ដកប្រាក់​ ​សូម​បញ្ជូន​ទម្រង់​បែបបទ​ដកប្រាក់​ទៅកាន់​អ៊ី​ម៉ែ​ល​ ​enquiry@ppls.com.kh។​ ​បន្ទាប់មក​ ​យើង​នឹង​ចាត់ចែង​សំណើ​ដកប្រាក់​របស់​អ្នក​ឱ្យ​បាន​រហ័ស​តាមដែល​អាច​ធ្វើ​ទៅ​បាន​ក្នុងរយៈពេល​ ​១​ថ្ងៃ​ ​ទៅ​ ​២​ថ្ងៃ​នៃ​ថ្ងៃធ្វើការ។​

​ប្រសិនបើ​អ្នកមាន​ច​ម្ងល់ ​សូម​ទាក់ទង​ភ្នាក់ងារ​ជើងសារ​ប​ស់​អ្នក ឬ​ផ្នែក​សេវា​អតិថិជន​សម្រាប់​ជំនួយ​។​
​ក្រុមហ៊ុន​របស់យើង​តែងតែ​ត្រៀម​ខ្លួន​ផ្ដល់​សេវាកម្ម​ជូន​លោកអ្នក៖​

  • ​លេខ​ទូរស័ព្ទ​៖​ +​៨​៥​៥​ (​០​) ​២​៣​ ​៨​៦​៦​ ​៦​២​២​
  • ​អ៊ី​ម៉ែ​ល​៖​ ​info@ppls.com.kh
  • ​អាសយដ្ឋាន​៖​ ​អគារ​ហ្គោ​ល​ដិ​ន​ថាវ​វើ​រ​ ​ជាន់​ទី​៥​ ​ផ្លូវ​២​១​៥​ ​សង្កាត់​វាលវង់​ ​ខណ្ឌ​៧​មករា​ ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា

ក្រុមហ៊ុនចែកចាយលក់មូលបត្រ

សេវាកម្មគោលនៃអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ គឺជួយវិនិយោគិនសក្តានុពលក្នុងការបញ្ជាកក់ និងទិញភាគហ៊ុននៅដំណាក់កាលដំបូង (IPO) របស់ក្រុមហ៊ុនដែលត្រូវចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។

អត្ថប្រយោជន៍ដំបូង គឺលោកអ្នកនឹងមានសិទ្ធិទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលត្រូវចុះបញ្ជី។ ជាទូទៅ ភាគហ៊ុនដែលត្រូវប្រកាសលក់នៅដំណាក់កាលដំបូង គឺមានកំណត់ ហើយមានវិនិយោគិនជាច្រើនចង់ទិញ។ ម្យ៉ាងវិញទៀត តម្លៃភាគហ៊ុននៅផ្សារដំបូង ភាគច្រើនថោកជាងតម្លៃភាគហ៊ុននៅផ្សារបន្ទាប់។ ដូច្នេះ តាមរយៈការទទួលបានឱកាសទិញភាគហ៊ុននៅដំណាក់កាលដំបូង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើន ជាងការរង់ចាំទិញនៅផ្សារបន្ទាប់។

តម្លៃនៅផ្សារដំបូង គឺត្រូវបានកំណត់សម្រាប់ការចែកចាយលក់នៅដំណាក់កាលដំបូង ឬនៅដំណាក់កាលបរិវិសកម្ម មុនពេលភាគហ៊ុនរបស់ក្រុមហ៊ុនដែលត្រូវចុះបញ្ជី ទទួលបានការចុះបញ្ជីជាផ្លូវការនៅក្នុងកម្មវិធីជួញដូរ (CSX Trade) សម្រាប់ការជួញដូរប្រចាំថ្ងៃ។ តម្លៃនៅផ្សារបន្ទាប់ គឺជាតម្លៃប្រែប្រួលបន្ទាប់ពីការបញ្ចប់រយៈពេលនៃការធ្វើបរិវិសកម្ម។

លោកអ្នកត្រូវទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង និងផ្តល់ព័ត៌មានស្នើសុំ។លោកអ្នកអាចទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមវិធីសាស្រ្តខាងក្រោម៖

  • ទូរស័ព្ទ​៖​ +​៨​៥​៥​ (​០​) ​២​៣​ ​៨​៦​៦​ ​៦​២​២​
  • អ៊ី​ម៉ែ​ល​៖​ info@pplinksecurities.com.kh
  • ​អាសយដ្ឋាន​៖​ ​អគារ​ហ្គោ​ល​ដិ​ន​ថាវ​វើ​រ​ ​ជាន់​ទី​៥​ ​ផ្លូវ​២​១​៥​ ​សង្កាត់​វាលវង់​ ​ខណ្ឌ​​៧​មករា​ ​រាជធានី​ភ្នំ​ពេញប្រទេស​កម្ពុជា​
  • ​គេហទំព័រ​៖​ ​w​w​w​.pplinksecurities.com.kh