ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី ដែលមាននិមិត្ដសញ្ញា “GTI” នៅក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ក្រោមច្បាប់នៃប្រទេសកម្ពុជា។ អាជីវកម្មស្នូលរបស់ ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ីនធើណេសិនណល គឺម៉ៅការបន្ដ និងផលិតសំលៀកបំពាក់សម្រាប់នាំចេញ និងចែកចាយទៅកាន់ពិភពលោកទាំងមូល រួមទាំង ទី្វបអឺរ៉ុប សហរដ្ឋអាមេរិក ទ្វីបអាស៊ី និងបណ្ដាប្រទេសផ្សេងៗទៀត។
ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ីនធើណេសិនណល មានបំណងផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់បំផុត ដើម្បីបំពេញចិត្តអតិថិជន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ីនធើណេសិនណល ជឿជាក់យ៉ាងមុតមាំលើការខិតខំប្រឹងប្រែងធ្វើការ។ ជាមួយនឹងស្ថិរភាពនៃការអភិវឌ្ឍឥតឈប់ឈរ បច្ចុប្បន្ន ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ីនធើណេសិនណល កំពុងសហការជាមួយម៉ាកយីហោធំៗ ដូចជា៖ Adidas Reebok New Balance North Face Salomon Taylor Made Kohl’s Nautica Russel Athletic និងម៉ាកយីហោល្បីៗផ្សេងទៀត។
ចក្ខុវិស័យ
- អភិវឌ្ឍសមត្ថភាពការងារឱ្យកាន់តែល្អប្រសើរ
- កែលម្អគុណភាពផលិតផល និងសេវាកម្ម
- ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ
បេសកកម្ម
ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ីនធើណេសិនណល មានបេសកកម្មធ្វើឱ្យលើសពីការរំពឹងទុករបស់អតិថិជនទៅលើគុណភាព ការដឹកជញ្ជូន និងតម្លៃ តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់ និងទំនាក់ទំនងទៅវិញទៅមកជាមួយអតិថិជន។