ជេអេស លែន ភីអ៊ិលស៊ី
ការសង្ខេបអំពីអាជីវកម្ម
ក្រុមហ៊ុន ជេអេស លែន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនត្រូវបានបំប្លែងទៅជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងអនុម័តយកនាមករណ៍ ជេអេស លែន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើសំណើបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។
ក្រុមហ៊ុន ជេអេស លែន ត្រូវបានបង្កើតឡើងដោយសហគ្រិនមួយក្រុមដែលមានសមាជិក ៥ រូប មកពី ប្រទេសកម្ពុជា ម៉ាឡេស៊ី និងហុងកុង។ អភិបាលរបស់ក្រុមហ៊ុន ជេអេស លែន សុទ្ធតែជាសហគ្រិនដែលមានបទពិសោធន៍ច្រើន និងច្បាស់លាស់ នៅក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ សណ្ឋាគារ ក៏ដូចជាវិស័យអភិវឌ្ឍន៍ដទៃទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។
បេសកកម្មចម្បងរបស់ក្រុមហ៊ុន គឺសាងសង់លំនៅដ្ឋានដែលអាចបំពេញនូវរាល់តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ព្រមទាំងមានគុណភាពខ្ពស់ ដើម្បីជំរុញឱ្យការរស់នៅរបស់អតិថិជនពោរពេញទៅដោយភាពសម្បូរបែប។ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការសាងសង់ និងការសម្របទៅតាមនិន្នាការនៃស្ថាបត្យកម្មចុងក្រោយបង្អស់ វាគឺជាទស្សនវិស័យរបស់ក្រុមហ៊ុនដែលត្រូវបានកំណត់ថា ប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើគេហដ្ឋានដែលស្រស់ស្អាត តម្លៃសមរម្យ ជាមួយនឹងការរចនាម៉ូតដ៏ប្រណិតបំផុត។
ចក្ខុវិស័យ
តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការសាងសង់ និងការសម្របទៅតាមនិន្នាការនៃស្ថាបត្យកម្មចុងក្រោយបង្អស់ វាគឺជាទស្សនវិស័យរបស់ក្រុមហ៊ុនដែលត្រូវបានកំណត់ថា ប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើគេហដ្ឋានដែលស្រស់ស្អាត តម្លៃសមរម្យ ជាមួយនឹងការរចនាម៉ូតដ៏ប្រណិតបំផុត។
បេសកកម្ម
បេសកកម្មចម្បងរបស់ក្រុមហ៊ុន គឺសាងសង់លំនៅដ្ឋានដែលអាចបំពេញនូវរាល់តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ព្រមទាំងមានគុណភាពខ្ពស់ ដើម្បីជំរុញឱ្យការរស់នៅរបស់អតិថិជនពោរពេញទៅដោយភាពសម្បូរបែប។