ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី
ការសង្ខេបអំពីអាជីវកម្ម
ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដែលមាននិមិត្ដសញ្ញា “PPSP” ក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយមានការអនុញ្ញាតជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុផលិតផលពីរាជរដ្ឋាភិបាលកម្ពុជា។ អាជីវកម្មស្នូលរបស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី គឺការអភិវឌ្ឍតំបន់ឧស្សាហកម្ម ឬដីក្នុងគោលបំណងលក់ ឬ ជួល។ ក្នុងពេលជាមួយគ្នានេះ ក្រៅពីការផ្តល់សេវាកម្មលក់ និងជួលអចលនវត្ថុ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ក៏ពាក់ព័ន្ធដោយផ្ទាល់ជាមួយអតិថិជន ដោយរួមចំណែកក្នុងការជួយសម្រួលការសម្អាតទឹកកខ្វក់ ការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មប្រឹក្សាយោបល់ ការគាំទ្រផ្នែករដ្ឋបាល សេវាកម្មសន្ដិសុខ និងការផ្គត់ផ្គង់ថាមពល។
ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ទទួលបានវិញ្ញាបនបត្រស្ដង់ដារអន្ដរជាតិខ្ពស់បំផុត រួមទាំង ISO 9001 ស្ដីពីការគ្រប់គ្រងគុណភាព និង ISO 14001 ស្ដីពីការគ្រប់គ្រងបរិស្ថាន។
ចក្ខុវិស័យ
ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចក្ខុវិស័យដឹកនាំក្នុងនាមជាអ្នកអភិវឌ្ឍ និងប្រតិបត្ដិករក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា និងបង្កើតគុណតម្លៃរយៈពេលវែងសម្រាប់ម្ចាស់ភាគហ៊ុន ភាគីពាក់ព័ន្ធ និងសហគមន៍ទាំងមូល។
បេសកកម្ម
ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានបេសកកម្មអភិវឌ្ឍខ្លួនឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេនៅកម្ពុជា។ ដោយមានដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធស្របតាមស្ដង់ដារអន្តរជាតិ សេវាកម្មរដ្ឋបាលនៅនឹងកន្លែង និងទីតាំងកណ្ដាលដើម្បីគាំទ្រភ័ស្ដុភារក្នុងតំបន់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានគោលបំណងផ្ដល់ឱ្យក្រុមហ៊ុនផលិតនូវគុណសម្បតិ្ដផ្នែកហិរញ្ញវត្ថុសម្រាប់ការវិនិយោគរយៈពេលវែងប្រកបដោយសុវតិ្ថភាព ស្របពេលនៃការដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។