ក្រុមហ៊ុនចុះបញ្ជី
គេហទំព័រ -> ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ -> ក្រុមហ៊ុនចុះបញ្ជី
ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ហើយចាប់តាំងពីបើកដំណើរការមក ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីមានការកើនឡើងជាលំដាប់។ នៅពេលដែលក្រុមហ៊ុនមួយត្រូវបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាដោយជោគជ័យ ក្រុមហ៊ុននោះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា៖ លទ្ធភាពក្នុងការចូលរួមក្នុងទីផ្សារមូលធននិងទីផ្សារហិរញ្ញវត្ថុនាពេលអនាគតនៅក្នុងតំបន់អាស៊ាន កិត្ដិនាមនិងប្រជាប្រិយភាពជាក្រុមហ៊ុនចុះបញ្ជី គណនេយ្យភាព ភាពងាយស្រួលក្នុងការរកទីផ្សារ ភាពសម្បូរបែបនៃសន្ទនីយភាព និងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។